ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀ.ន​៣​នាក់​ និង​កាំភ្លើង​១​ដើម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់ ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ​សហ​ការណ៍​ជាមួយនឹង​នគរបាល​ប៉ុស្តិ៍​បឹង​ទំពុន ឃាត់ខ្លួន​យក​ទៅ​សាកសួរ បន្ទាប់​ពី​ឆែកឆេរ​រក​ឃើញ នូវ​សា​ធាតុ​ញៀន​ចំនួន​១៧​កញ្ចប់ និង​កាំភ្លើងខ្លី​ចំនួន​១​ដើម ហេតុការណ៍​ឃាត់ខ្លួន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ក្នុងផ្ទះ​សំណាក់​យីហោ កេស​រវល​ក្ខ័ ផ្លូវ​៣៧១ ភូមិ​ត្នោត​ជ្រុំ​៣ សង្កាត់​បឹង​ទំពន់ ខណ្ឌមានជ័យ ។

ជនសង្ស័យ​ទី​១​មានឈ្មោះ ចាន់ ហុង​យុក ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ​អ៊ុតសក់ ស្នាក់​នៅផ្ទះ​ជួល ភូមិ​សន្សំ​កុសល​៣ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​, ទី​២​មានឈ្មោះ ជាតិ ភេទ​ប្រុស មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​មិន​ពិតប្រាកដ​, និង​ទី​៣ មានឈ្មោះ ជា សុ​ថា​រឹទ្ធ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល ម្តុំ​អូរ​បែក​ក្អម ខណ្ឌទួលគោក ដកហូត​ថ្នាំ​ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា តូច​ធំ​ចំនួន​១៧​កញ្ចប់ ឧបករណ៍​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន កាំភ្លើងខ្លី​ម៉ាក K54 មួយ​ដើម គ្រាប់​ចំនួន​៧ និង​បង់​មួយ ។

តាម​សម្តី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ៖ កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ សហ​ការណ៍​ជាមួយនឹង​សមត្ថកិច្ច​ប៉ុស្តិ៍​បឹង​ទំពុន ដឹកនាំ​ដោយ លោក ហ៊ួ​រ ម៉េ​ង​វ៉ាង អធិការរង ទទួល​បន្ទុក​នគរបាល​យុ​ត្តិ​ធ​ម៍ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ រួច​ហើយ​បាន​ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​១៥​កញ្ចប់ យក​មក​សាកសួរ នៅ​ប៉ុស្តិ៍​នគរបាល​បឹង​ទំពុន  រួច​ហើយ​បាន​ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន ជន​ស​ង្ស​យ័​ម្នាក់​ទៀត ឈ្មោះ ជា សុ​ថា​រិ​ទ្ធ នៅ​ម្តុំ​សាលា​អង្គអេង សង្កាត់​បឹង​កេងកង​២ ខណ្ឌចំការមន ដកហូត​បាន​ថ្នាំ​ញៀន ចំនួន​២​កញ្ចប់​តូច និង​កាំភ្លើងខ្លី​មួយ​ដើម យក​ទៅ​សាកសួរ​ផង​ដែរ ។

នៅ​ពេល​សមត្ថកិច្ច​សាកសួរ ជនសង្ស័យ​បាន​សារភាព​ថា ៖ ពួក​គេ​ពិតជា​បាន​ជួញដូរ និង​ប្រើប្រាស់ នៅ​គ្រឿងញៀន​ទាំងនេះ​ពិតប្រាកដ​មែន ចំណែក​កាំភ្លើង​វិញ គឺ​ពួក​គេ​បាន​ខ្ចី​ពី​មិត្តភក្តិ​របស់​គេ​ម្នាក់ ទៅ​យក​មក​ធ្វើ​សកម្មភាព​ផ្សេង​ៗ ។

ក្រោយ​ពេល​កើតហេតុ បន្ទាប់​ពី​សាកសួរ ជនសង្ស័យ​ព្រមទាំង​វត្ថុ​តាំង ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ប​ញ្ជួ​ន​ខ្លួន​ទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ត ៕