ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ចោរ​វាយ​ប្លន់​យក​ម៉ូតូ​មិន​បាន​សម្រេច​២​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ បាន​ឃាត់ខ្លួន​បន្ទាប់​ពី​ចេញពី​ក្លឹ​ប​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង​វេ​ង​ស្រេង ចំណុច​ទល់មុខ​ជិត​ក្លឹ​ប​ហ្វា​ន់ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ។

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ បាន​ឃាត់ខ្លួន​បន្ទាប់​ពី​ចេញពី​ក្លឹ​ប​ធ្វើ​សកម្មភាព​វាយ​ប្លន់​ម៉ូតូ​ពី​ជន​រង​គ្រោះ​មិន​បាន​សម្រេច កាលពី​វេលា​ម៉ោង​០១​និង​១៥​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​បេតុង​វេ​ង​ស្រេង ចំណុច​ទល់មុខ​ជិត​ក្លឹ​ប​ហ្វា​ន់ ភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ។

ជនសង្ស័យ​ទី​១ មានឈ្មោះ ម៉ុ​ល សុធា​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​និស្សិត​ឆ្នាំ​ទី​១ ផ្នែក​ច្បាប់ ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ មានស្រុក​កំណើត​នៅ​ភូមិ​តា​ព្រហ្ម ឃុំ​ព្រែ​ឯង ស្រុក​គៀនស្វាយ ខេត្តកណ្តាល ជា​ម្ចាស់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១GM-៩៣៤៨ ជិះ​គ្នា​២​នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ជនសង្ស័យ​ទី​២ មានឈ្មោះ ប៉ុក ហេង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​លក់​ផ្កា ស្នាក់​នៅ​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ជន​រង​គ្រោះ​ទី​១ មានឈ្មោះ លុយ កា​តាន់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​ផលិត​ទឹក​បិ​រ​សុទ្ធ​លី​យ៉ុ​ង ស្ថិត​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ស្នាក់​នៅ​ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជា​ម្ចាស់​ម៉ូតូ​ម៉ាក ZOOMER X ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ១DQ-៣៨០០ ជិះ​គ្នា​២​នាក់​បងប្អូន​ជីដូនមួយ ក្នុង​ទិស​ដៅ​កើត​ទៅ​លិច ។ ជន​រង​គ្រោះ​ទី​២ មានឈ្មោះ យ៉ង់ សុ​កុម្ភៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ធ្វើការ និង​ស្នាក់​នៅ​ជាមួយ​គ្នា មានស្រុក​កំណើត នៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​ប្រភព​ព័ត៌មាន ពី​កម្លាំង​សមត្ថកិច្ច​ប៉ុ​សិ៍្ត​ចោម​ចៅ បាន​ឲ្យ​ដឹង​ថា ៖ នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ចេញ​ល្បាត​ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​របស់​ខ្លួន ដោយ​មាន​ម៉ូតូ​ចំនួន​៣​គ្រឿង មាន​គ្នា​៦​នាក់ បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​៦​នាក់​កំពុង​ជិះ​ម៉ូតូ​ហូត​ខ្សែក្រវាត់ ដេញ​វាយ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​ដួល​បែកក្បាល ហើយ​ប៉ុនប៉ង​ប្លន់​យក​ម៉ូតូ ក៏​ត្រូវ​សមត្ថកិច្ច​ល្បាត​ប្រទះ​ឃើញ បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​ធ្វើ​ឲ្យ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​រត់គេច​ទៅ​បុក​រថយន្តក្រុង​ចត​ចោល បណ្តាល​ឲ្យ​ដួល​ត្រូវ​សម្ថ​កិច្ច​ឃាត់​បាន​២​នាក់​ភ្លាម​ៗ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ជំនាញ​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ចាត់ការ​តាម​នីតិវិធី ៕