ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Breaking News ៖ ខណៈ​នេះ​កំពុង​ឡោម​ព័ទ្ធ​ឆែកឆេរ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ នេះ​មានការ​ចុះ​ឆែកឆេរ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​២៤៤AEo ផ្លូវ​១៥៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក ។

ដោយ​ប្រតិបត្តិ​ការណ៍​នេះ​ដឹកនាំ​ដោយ​ព្រះរាជអាជ្ញា​រង ឆៀង សុខ និង​បាន​បិទផ្លូវ​លេខ​១៥៦​ដើម្បី​ចុះ​ធ្វើការ​ឆែកឆេរ​ស្នាក់​ការ​គណបក្ស​អំណាច​ខ្មែរ​ផង​ដែរ ។ ក្នុង​ប្រតិបត្តិ​ការណ៍​ចុះ​ឆែកឆេរ​នោះ​ផង​ដែរ​ក៏​មាន​សកម្មជន​គណបក្ស​អំណាច​ខ្មែរ​ចេញ​ធ្វើ​សន្និសីទ​ជាមួយ​អ្នកកាសែត​​ដោយ​អះអាង​ថា ជា​អំពើរ​អយុត្តិធម៌​សម្រាប់​ការ​ចោទប្រកាន់​ទៅ​លើ​លោក សួន សេរីរ​ដ្ឋា ។ ក្នុង​ការ​ចុះ​ឆែកឆេរ​នោះ​ទៀត​សោត មិន​មាន​វត្តមាន​របស់​លោក សួន សេរីរ​ដ្ឋា នោះ​ទេ ព្រោះ​លោក​ត្រូវ​បា​នប​ញ្ជួ​ន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគា ៕