ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាក់​ដៃចង្កូត​នឹង​កញ្ចក់​រថយន្ត​ដួល​បោក​ក្បាល​ស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ ZOOMER X ចេញពី​កោះ​ពេជ្រ​ប្រញាប់​ទៅ​យក​មិត្តភក្តិ​នៅ​ម្តុំ​សួនច្បារ​ក្ដាន់​ពីរ បាន​បើក​ជែង​ខាងឆ្វេង​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​នឹង​កញ្ចក់​រថយន្ត ដួល​បោក​នឹង​ថ្នល់ អូស​ជាង​២០​ម៉ែត្រ ទាំង​មនុស្ស និង​ម៉ូតូ​ស្លា.ប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ ZOOMER X ចេញពី​កោះ​ពេជ្រ​ប្រញាប់​ទៅ​យក​មិត្តភក្តិ​នៅ​ម្តុំ​សួនច្បារ​ក្ដាន់​ពីរ បាន​បើក​ជែង​ខាងឆ្វេង​រថយន្ត​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ទាក់​ដៃចង្កូត​នឹង​កញ្ចក់​រថយន្ត ដួល​បោក​នឹង​ថ្នល់ អូស​ជាង​២០​ម៉ែត្រ ទាំង​មនុស្ស និង​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ យ៉ាង​អាណោចអាធ័ម ហេតុការណ៍​ដ៏​រន្ធត់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​០៩​យប់ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ត្រង់​ចំណុច​មុខ​អគារ​សន្តិភាព តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជន​រង​គ្រោះ​មានឈ្មោះ គួ​យ ឆេ​កូ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ស្នាក់​នៅ​ម្តុំ​គីឡូ​លេខ​៩ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ មានស្រុក​កំណើត​នៅ​ភូមិ​ជុំ​រះ​ពេន ស្រុក​សំរោង ខេត្តតាកែវ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ ១GC-៨២០៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​មួយ​គ្រឿង​ម៉ាក ZOOMER-X ទើបតែ​ជិះ​ចេញ​មក​ពី​កោះ​ពេជ្រ ហើយ​ប្រញាប់​ទៅ​យក​មិត្តភក្តិ​នៅ​ម្តុំ​សួនច្បារ​ក្ដាន់​ពីរ ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុ​ស្ស៉ី ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ក៏​បាន​បើក​ជែង​ខាងឆ្វេង​រថយន្ត​មួយ​គ្រឿង មិន​ចាំ​ម៉ាក ដែល​បើកបរ​ស្រប​ទិស​គ្នា បណ្តាល​ឲ្យ​ម៉ូតូ​រង​គ្រោះ​ទាក់​ដៃចង្កូត​នឹង​កញ្ចក់​មើល​ក្រោយ​រថយន្ត ដួល​បោក​នឹង​ថ្នល់​អូស​ប្រមាណ​ជា​២០​ម៉ែត្រ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែកឯ​រថយន្ត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​សាច់ញាតិ​របស់​ជន​រង​គ្រោះ​បាន​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ស្រែក​ទ្រហោយំ​គួរ​ឲ្យ​សោក​សង្វេគ ។ បន្ទាប់​មក​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្ស​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​រង​ចាំ​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ជន​រង​គ្រោះ​នៅ​ពេល​ក្រោយ ។ ចំណែកឯ​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ខេត្តតាកែវ ៕