ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ​៖ គ្មាន​ការ​បង្ហូរឈាម​ជាមួយ​ឡាវ ជា​រឿង​ដែល …

6 ឆ្នាំ មុន

រាជា​ធានី​ភ្នំពេញ​៖ ការ​ចរចា​​ដោយ​សន្តិវិធី ដើម្បី​បញ្ជៀ​សការ​បង្ហូរឈាម​តាម​ព្រំដែន ​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​​​បំផុត​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​

រាជា​ធានី​ភ្នំពេញ​៖ ការ​ចរចា​​ដោយ​សន្តិវិធី ដើម្បី​បញ្ជៀ​សការ​បង្ហូរឈាម​តាម​ព្រំដែន ​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ​​​បំផុត​។ នេះ​ជា​ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧​នេះ​។​

ការ​ថ្លែង​ពីសា​រ​សំខាន់​នៃ​ការ​ចរចា​ដោយ​សន្តិវិធី​ជាមួយ​ឡាវ គឺ​ត្រឹម​មួយ​ថ្ងៃ បន្ទាប់​ពីព្រមាន​​ជា​សាធារណៈ​ថា នឹង​ចាប់ខ្លួន​អ្នក​ណា​ក៏​ដោយ ​ដែល​ដោយ​ចោទប្រកាន់​ថា​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ឡាវ ពាក់ព័ន្ធ​នឹង​កា​រប​ញ្ជួ​ន​កងទ័ព​ចូល​ដី​ខ្មែរ​ខុសច្បាប់​ជា​រឿង​នយោបាយ ដែល​បក្ស​កាន់​អំណាច​ចំណេញ​សន្លឹក​ឆ្នោត​។​

សម្តេច​តេ​ជោ បាន​សរសេរ​សារ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ថា​ ៖ «​ប្រជាពលរដ្ឋ​រស់នៅ​សុខសាន្ត ព្រោះ​យើង​មាន​ប្រមុខ​ដឹកនាំ​ដែល​យល់​ច្បាស់​អំពី​តម្លៃ​សន្តិភាព​ដែល​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​ទាំងអស់​។ ដំណោះស្រាយ​សន្តិភាព​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ជាមួយ​ប្រទេស​ឡាវ​ដោយ​​គ្មាន​ការ​បង្ហូរឈាម​កាលពី​ពេល​ថ្មី​ៗ​នេះ​ គឺ​បាន​បង្ហាញ​ច្បាស់​នូវ​សុ​ច្ឆ​ន្ទៈ​ដ៏​ល្អ​របស់​កម្ពុជា​»។​

សម្តេច​តេ​ជោ សែន «បាន​ចាត់​ទុក​ការ​ចរចា​ដោយ​សន្តិវិធី គឺជា​ដំណោះស្រាយ​ដ៏​ល្អ​បំផុត​» ដែល​រក្សា​បាន​នូវ​ចំណងមិត្តភាព និង​សហប្រតិបត្តិការ​យូរអង្វែង​សម្រា​ប់​ប្រជា​ជាតិ​ទាំង​ពីរ​។ គុណ​ធ​ម៌ និង​ការ​ទទួល​ខុស​ត្រូវ​ប្រកប​ទស្សនៈវិស័យ​ដឹកនាំ​ច្បាស់លាស់​នេះ​ហើយ​ដែល​បាន​ធ្វើឱ្យ​សម្តេច​តេ​ជោ ក្លាយជា​មេដឹកនាំ​ដ៏​មាន​ឥ​ទ្ធិពល​ម្នាក់​នៅ​ក្នុង​តំបន់​។ សម្តេច​ក៏​បាន​បង្ហាញ​ការ​អរគុណ​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ និង​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​បាន​គាំទ្រ និង​ចូលរួម​ក្នុង​ការ​ថែ​រក្សា​ការពារ​សន្តិភាព ដើម្បី​យើង​ទាំង​អស់​គ្នា​កាន់តែ​មានឱកាស​អភិវឌ្ឍន៍​ប្រទេស​ជាតិ​ឱ្យ​រីក​ចម្រើន​ទៅ​មុខ​។​

​សូម​បញ្ជាក់​ថា ថ្មី​ៗ​នេះ​មាន​អ្នកវិភាគ​មួយ​ចំនួន​បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​របស់​សម្តេច​តេ​ជោ ដែល​បាន​ទៅ​ចរចា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ឡាវ និង​ការ​ចល័ត​ទ័ព​ទៅ​ព្រំ​ដែន គឺជា​អ្វី​ដែល​គណបក្ស​ប្រជាជន​ធ្លាប់​បាន​ធ្វើ​នៅ​ឆ្នាំ​២០០៨ ជាមួយ​ថៃ ដែល​នាំ​ឲ្យ​បក្ស​កាន់​អំណាច​ទទួល​បាន​អាស​ន្នៈ​ដល់​ទៅ​៩០ អាសន្នៈនៅ​រដ្ឋសភា​៕