ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋ​មានការ​ធុញទ្រាន់​នឹង​ទីតាំង​សត្តឃាត

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​មាន​ទីលំនៅ​ជុំវិញ​ទី​សត្តឃាត ក្រុងព្រះសីហនុ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​លេខ​៤

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រុម​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ ដែល​មាន​ទីលំនៅ​ជុំវិញ​ទី​សត្តឃាត ក្រុងព្រះសីហនុ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ​(​ក្នុង​មន្ទីរ​កសិកម្ម​ខេត្ត​)​បាន​រិះគន់​ទៅ​លើ​លោក កែ ផា ប្រធាន​មន្ទីរ​កសិកម្ម​ដោយ​បាន​សម្តែង​ការ​ខឹងសម្បា និង​បាន​អា​ពា​វនា​វ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជួយ​ដោះស្រាយ​លើ​បញ្ហា​នេះ​ផង ព្រោះ​នៅ​ពេល​កណ្តាល​យប់​ពួក​គាត់​មានការ​រំខាន​យ៉ាង​ខ្លាំង ដោយសារ​សំឡេង​សត្វ ចេញពី​ទី​សត្តឃាត​។ លោក លី ជា​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ដែល​មាន​លំនៅ​ដ្ឋា​ន​ក្បែរ ទី​សត្តឃាត បាន​បញ្ចេញ​ទស្សនៈ​ថា សព្វ​ថ្ងៃនេះ​ពួក​គាត់​មានការ​លំបាក​រស់នៅ​យ៉ាង​ខ្លាំង​នៅ​ពេល​ពាក់កណ្តាល​យប់ ខណៈ​ពេល​ពួក​គាត់​លង់លក់​ក្នុង​ដំណេក​យ៉ាង​ស្កប់ស្កល់​នោះ​។

ប៉ុន្តែ​ត្រូវ​បាន​រំខាន​ដោយសារ​សំឡេង​ជ្រូក គោ ចេញពី​ទី​សត្តឃាត ដោយ​ក្រុម​អ្នក​សម្លាប់​ជ្រូក គោ នោះ ពុំ​យល់​ពី​អារម្មណ៍​របស់​ពួក​គាត់​ឡើយ​។ ប្រភព​ដដែល​បាន​បន្ត​ថា ចំពោះ​មុខរបរ របស់​ក្រុម​អ្នក​កាប់​ជ្រូក គោ ពួក​គាត់​ពុំ​បាន​ឈ្នានីស​នោះ​ទេ ប៉ុន្តែ​ដើម្បី​ផលប្រយោជន៍​ខ្លួនឯង ធ្វើ​យ៉ាងណា​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក ដទៃ ព្រោះ​ពលរដ្ឋ​ទាំងអស់​សុទ្ធតែ​មាន​សិទ្ធិ​រស់នៅ​ដូច​ៗ​គ្នា មានការ​ងារ​រៀង​ៗ​ខ្លួន​។ ចុះបើ​ខ្លួន​អ្នក​វិញ នៅ​ពេល​សម្រាន្ត​លង់លក់ ហើយ​មាន​អ្នក​ផ្សេង​មក​រំខាន​ដំណេក តើ​អ្នកមាន​អារម្មណ៍​យ៉ាងណា​ដែរ​។ លើស​ពី​នេះ​ទៀត​ទី​សត្តឃាត​នេះ ក៏​បាន​បញ្ចេញ​នូវ​ក្លិនស្អុយ​អសោច​ពី​លាមក​សត្វ ដែល​បាន​បង្ហូរ​ចូល អូរ​ក្បែរ​នោះ​ផង​ដែរ​។ ហេតុនេះ​ក្នុង​នាម​ពលរដ្ឋ​ទាំងអស់​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ដែនដី គ្រប់​ជាន់ថ្នាក់ មេត្តា​ជួយ​ដោះស្រាយ​លើ​បញ្ហា​នេះ​ផង ព្រោះ​ពួក​គាត់​សុទ្ធតែ​ជា​អ្នក​ប្រកប​របរ​ពេល​ថ្ងៃ ត្រូវការ​សម្រាក ពេល​យប់​។

តែបើ​ពេល​យប់​ពុំ​បាន​សម្រាក​បែប​នេះ តើ​ពួក​គាត់​រស់នៅ​ម្តេច​នឹង​កើត សូម​យល់​ពី​អារម្មណ៍​មួយ​នេះ​ផង​។ ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ទាំងនេះ​លោក កែ ផា ប្រធាន​មន្ទី​កសិកម្ម​បាន​ថ្លែង​បញ្ជាក់​ថា ចំពោះ​បញ្ហា​ទាំងនេះ លោក​ពុំ​អាច​ធ្វើ​អ្វី​ឲ្យ​ហួស​ពី​ការ​សម្របសម្រួល​ជាមួយ​ម្ចាស់​អាជីវកម្ម កាប់​ជ្រូក កាប់​គោ ទេ ព្រោះ​ទីតាំង​នេះ មាន​ពី​យូរយា​ណាស់​មក​ហើយ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទីតាំង​នេះ គឺ​ជាប់កិច្ចសន្យា​វិនិយោគ រយៈពេល​វែង​១៥​ឆ្នាំ​ជាមួយ​អ្នកម៉ៅការ​អាជីវកម្ម​លើ​របរ​សត្តឃាត​នេះ ដូចនេះ​លោក​ពុំ​អាច​ធ្វើ​អ្វី​នោះ​ទេ​។ តែ​លោក​នឹង​ព្យាយាម​សម្រួល​ជាមួយ​ម្ចាស់​អាជីវកម្ម ឲ្យ​ធ្វើ​យ៉ាងណា​មាន​លក្ខណៈ​ស្ងាត់ស្ងៀម​ជាង​មុន​៕