ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ព្រុំ សំខាន់ ដឹកនាំ​កម្លាំង​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​មួយ​កន្លែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌចំការមន ដែល​ធ្វើការ​ដឹកនាំ​ដោយ​លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បា.ញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង​មួយ​កន្លែង

រាជធានី​ភ្នំពេញ ៖ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព ខណ្ឌចំការមន ដែល​ធ្វើការ​ដឹកនាំ​ដោយ​លោក ព្រុំ សំខាន់ អភិបាល​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ខុសច្បាប់​មួយ​កន្លែង​មួយ​កន្លែង ដោយ​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​ទូ និង​ធ្វើការ​ឃាត់ខ្លួន​បុរស​អ្នកលេង​ម្នាក់ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​បឹង​កេងកង​ទី​២​។ ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ៥ និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​លេខ​៨៧Eo ផ្លូវ​លេខ​៣០៤ ក្នុង​សង្កាត់​បឹង​កេងកង​ទី​២ ខណ្ឌចំការមន​។

លោក ព្រុំ សំខាន់ អភិបាល​នៃ​គណៈ​អភិ​ខណ្ឌចំការមន បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​នេះ​ដែរ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌចំការមន ដែល​ដឹកនាំ​ដោយ​រូប​លោក​ផ្ទាល់ បាន​ឆ្មក់​ចុះ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នៅ​ក្នុងផ្ទះ​ល្វែង​មួយ​កន្លែង​ខាងលើ​នេះ​។ ដោយ​ក្នុង​ប្រ​តិ​តប​ត្តិ​ការ​នេះ កម្លាំង​របស់​លោក​បាន​ធ្វើការ​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន​២​ទូ ដែល​បាន​លួច​លេង​ដោយ​ខុសច្បាប់​នៅ​ខាងក្នុង​ផ្ទះល្វែង​ខាងលើ​នេះ​។

លោក​ក៏​បាន​ប្រាប់​បន្ត​ទៀត​ថា ប្រតិបត្តិការ​បង្ក្រាប​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​នេះ​ដែរ​គឺ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​កម្លាំង​របស់​លោក​បាន​ទទួល​នូវ​ការ​រាយការណ៍​ប្រាប់​អំពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​ខាងលើ ទើប​ឈាន​ទៅ​ដល់​ការ​ចុះ​មក​បង្ក្រាប​តែ​ម្តង ហើយ​កម្លាំង​របស់​លោក​ក៏​នៅ​តែ​បន្ត​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រាល់​ទីតាំង​ល្បែងស៊ីសង​គ្រប់​ប្រភេទ​ដែល​មាននៅ​ក្នុងភូមិ​សាស្ត្រ​របស់​លោក​ឲ្យ​អស់​ផង​ដែរ​។ ក្រោយ​ពី​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ល្បែងស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​នៅ​ចំណុច​ខាងលើ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​បាន​ដកហូត​ទូ​ហ្គេ​ម​បាញ់​ត្រី​ទាំង​២​ទូ​នោះ​យក​ទៅ​រក្សា​ទុក​នៅ​សាលាសង្កាត់​បឹង​កេងកង​ទី​២ ដើម្បី​រង់ចាំ​ធ្វើការ​កម្ទេច​ចោល​ជា​ក្រោយ​៕