ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណាង​សម្រាប់​ប្រទេស​ជាតិ តែ​អកុសល​ខ្លួនឯង​…

6 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ សព​មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​៧០១ ឈរជើង​តំបន់​ភូមិសាស្ត្រ​អូរ​អាឡៃ ត្រូវ​បាន​ផុស​ឡើង​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​នេះ

ខេត្តស្ទឹងត្រែង ៖ សព​មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​៧០១ ឈរជើង​តំបន់​ភូមិសាស្ត្រ​អូរ​អាឡៃ ត្រូវ​បាន​ផុស​ឡើង​វិញ​នៅ​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​នេះ ក្រោយ​ជួប​ឧប្បត្តិហេតុ​លិច​ទូក​ក្នុង​ទន្លេសេកុង​ក្បែរ​ប៉ុស្តិ៍​កោះ​ឫស្សី ស្ថិត​ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ា​ង ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧​។ ប្រភព​បាន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​រូប​នោះ​មុន​ពេល​ជួប​ឧប្បត្តិហេតុ​លិច​ទូក​ក្នុង​ទន្លេសេកុង បាន​ឈរជើង​ចំណុច​អូរ​ថ្មកែវ តំបន់​ភូមិសាស្ត្រ​អូរ​អាឡៃ ប្រឈម​ជាមួយ​ខ្មាំង​ឡាវ​ឈ្លានពាន​ទឹកដី​កម្ពុជា​។ ប្រភព​បន្ត​ថា​នៅ​ថ្ងៃ​ទី​១២ ខែសីហា បន្ទាប់​ខ្មាំង​ឡាវ​បាក់ទ័ព​ដក​ចេញពី​ចំណុច​ឈរជើង​មន្ត្រី​នគរបាល​រូប​នោះ​ក៏​ធ្វើ​ដំណើរ​តាម​ទូក​ត្រលប់​មក​បញ្ជាការដ្ឋាន​វិញ​ក៏​ស្រាប់​ជួប​ឧប្បត្តិហេតុ​លិច​ទូក​តែ​ម្តង​។

ប្រភព​ពី​តៃកុង​ទូកដ​រដឹក​ចម្លង​កងកម្លាំង​យោធា​ពី​ចំណុច​អូ​គុ​ហ៍​ទៅ​ការ​តំបន់​ភូមិសាស្ត្រ​អូរ​អាឡៃ​ថា ខណៈ​រូបគេ​កំពុង​ដឹក​ជញ្ជូន​កងកម្លាំង​យោធា​ទៅ​សមរភូមិ​មុខ​ក៏​បាន​ប្រទះ​ឃើញ​ទូក​មួយ​គ្រឿង​លិច​ដោយ​មាន​អណ្តែត​ច្រវា​សម្រាប់​អុំទូក ស្បែកជើង និង​មួក តែ​ពុំ​បាន​ចាប់អារម្មណ៍​មនុស្ស​លិច​ទូក​នោះ​ឡើយ​។ ប្រភព​ពី​មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​ឲ្យ​ដឹង​ថា មន្ត្រី​នគរបាល​រូប​នោះ​ក្រោយ​ទាហាន​ឡាវ​ដក​កម្លាំង និង​ដាក់​ក្រណាត់​ស​ជា​សញ្ញា​សុំ​ចុះចាញ់​គាត់​ជិះទូក​ត្រលប់​ទៅ​បញ្ជាការដ្ឋាន​វិញ រួម​ជាមួយ​សម្ភារ​អាវុធ​Ak​មួយ​ដើម​និង​ទុ​សៀ​មួយ​សម្រាប់​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ខណៈ​ធ្វើ​ដំណើរ​មន្ត្រី​នគរបាល​រូប​នោះ​បាន​ស្ពាយ​ជាប់​នូវ​អាវុធ​Ak គ្រា​ជួប​លិច​ទូក​លិច​មនុស្ស​បាត់​អាច​ហែល​ទឹក​រួច​ដោយសារ​ទ្រាំទ្រ​នឹង​ទម្ងន់​សម្ភារ​ឯកសណ្ឋាន និង​កម្លាំង​ទឹក​ហូរ​ខ្លាំង​ទើប​បាត់​នៅ​ក្នុង​ទន្លេ​រហូត​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​នេះ​ផុស​ឡើង​វិញ និង​ត្រូវ​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​ក៏​បាន​ស្រង​ទៅ​តម្កល់​នៅ​ក្នុង​បរិវេណ​វត្ត​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ព្រមទាំង​រៀបចំ​ពិធីបុណ្យ​តាម​ប្រពៃណី​ដោយ​មានការ​សោកសង្រេង​ពី​ឪពុក​ម្តាយ និង​ប្រពន្ធ​កូន​។ មន្ត្រី​នគរបាល​វរៈ​ការពារ​ព្រំដែន​៧០១ ឲ្យ​ដឹង​ថា​មន្ត្រី​នគរបាល​រូប​នោះ​ឈ្មោះ  ប៊ូ នឿ​ង អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ផា​បាំង ឃុំ​ថ្មកែវ ស្រុក​សៀម​ប៉ា​ង ជា​មន្ត្រី​នគរបាល​បម្រើ​ការងារ​នៅ​វរៈ​សេនា​តូច​៧០១ នគរបាល​ការពារ​ព្រំដែន​ខេត្តស្ទឹងត្រែង​៕