ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ម្នាក់​បាន​ស្លា.ប់ ដោយសារ​ជម្លោះ​នៅ​ថៃ

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ម្នាក់​ស្លា.ប់​នៅ​នឹង​កន្លែង និង​២​នាក់​របួសធ្ងន់​ដោយសារ​ជម្លោះ​ហិ.ង្សា​ព្រោះ​រឿង​ម៉ូតូ​ឈាន​ដល់​កា.ប់​គ្នា​លើ​ទឹកដី​ថៃ នៅ​ខេត្ត​ប៉ា​ធំ​ថា​នី

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ម្នាក់​ស្លាប់​នៅ​នឹង​កន្លែង និង​២​នាក់​របួសធ្ងន់​ដោយសារ​ជម្លោះ​ហិង្សា​ព្រោះ​រឿង​ម៉ូតូ​ឈាន​ដល់​កាប់​គ្នា​លើ​ទឹកដី​ថៃ នៅ​ខេត្ត​ប៉ា​ធំ​ថា​នី ទីបំផុត​អ្នក​ចាញ់​ដេកពេទ្យ​ហើយ​ស្លាប់ ឯ​អ្នក​ឈ្នះ​ចាប់ខ្លួន​បាន​៤​នាក់​។ សព​ពលករ​ម្នាក់​ដែល​ស្លាប់​ក្នុង​ជម្លោះ​ហិង្សា​ខាងលើ​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​ឲ្យ​សាច់ញាតិ​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​នៅ​ម៉ោងជាង​៤​រសៀល ថ្ងៃ​ទី​១៤ សីហា ២០១៧​។ ជន​រង​គ្រោះ​ឈ្មោះ ភិន ផាត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​កម្មករ​រោងចក្រ​សាច់​មាន់នៅ​ក្នុង​ខេត្ត​កើតហេតុ និង​មាន​ទីលំនៅ​ភូមិ​ឆ្កែ​ខាំ​ប្រិ​ស ឃុំ​ព្រែកជីក ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​។

ជន​រង​គ្រោះ​ត្រូវ​បាន​ឃាតក​កាប់​ដាច់​ដៃស្តាំ និង​របួស​ក្បាល​ជា​ច្រើន​កន្លែង​ស្លាប់​ក្នុង​ថ្លុកឈាម ខណៈ​ជន​រង​គ្រោះ​២​នាក់​ទៀត ១.​ឈ្មោះ​ភិន ផេង ភេទ​ប្រុស អាយុ​២១​ឆ្នាំ​(​ជា​ប្អូនបង្កើត​ជន​រង​គ្រោះ​ស្លាប់​ខាងលើ​) និង​២.​ឈ្មោះ រុន ភេទ​ប្រុស​អាយុ​ជាង​២០​ឆ្នាំ ជា​បងប្អូន​ជីដូនមួយ​ជន​រង​គ្រោះ​ទាំង​ពីរ​។ តាម​ឈ្មោះ ផែ ភិន អាយុ​៤៥​ឆ្នាំ ជា​ឪពុក​បង្កើត​ជន​រង​គ្រោះ​ឈ្មោះ ភិន ផាត និង​ឈ្មោះ ភិន ផេ​ន បាន​ប្រាប់​កោះសន្តិភាព​ថា ជម្លោះ​ខាងលើ​ផ្តើម​ចេញពី​រឿង​ម៉ូតូ​មួយ​គ្រឿង​ថៅកែ​ថៃ​ឲ្យ​យក​មក​ជិះ​រួម​គ្នា​។

បុរស​ខាងលើ​បន្ត​ថា ពេល​ម៉ូតូ​ខូច​កូន​របស់​គាត់​ធ្វើ ពេល​ជនសង្ស័យ​យក​ទៅ​ជិះ​មិន​ធ្វើ​ហើយ​ពេល​កូន​គាត់​ស្តីបន្ទោស​ក៏​កើតជា​ហិង្សា​គឺ​ជនសង្ស័យ​៤​នាក់​ជា​ពលករ​រួម​អាជីព​ជាមួយ​គ្នា​ទាញ​កាំបិត​ព្រួត​កាប់​របួស​ក្នុង​ហេតុការណ៍​តែ​ម្តង​។ បុរស​ជា​ឪពុក​បន្ត​ថា​ក្រោយ​ហេតុការណ៍​កើតឡើង​សមត្ថកិច្ច​ថៃ​ក៏​ចុះ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ប្រហែល​ជិត​៥០​នាក់​ព័ទ្ធ​ចាប់​បាន​ជនសង្ស័យ​ជាមួយ​វត្ថុ​តាង​កាំបិត​ចំនួន​៤​យក​ទៅ​ចាត់ការ​តាម​ផ្លូវច្បាប់​។ គាត់​បន្ត​ថា ជន​រង​គ្រោះ​ដែល​រង​របួស​ត្រូវ​បាន​សមត្ថកិច្ច​ថៃ​ជួយ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​កើតហេតុ​។

បុរស​ខាងលើ​ប្រាប់​ថា ហេតុ​ការ​ហិង្សា​នេះ​កើតឡើង​កាលពី​ម៉ោង​៩​យប់ ថ្ងៃ​ទី​១៣ សីហា​២០១៧​។ លោក​ថា ជនសង្ស័យ​ទាំង​៤​ជា​អ្នកស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ ហើយ​ពេល​នេះ​សមត្ថកិច្ច​ថៃ​ឃុំខ្លួន​ហើយ​។ យ៉ាងណា​ក៏​ដោយ​សព​ត្រូវ​បាន​សាច់ញាតិ​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕