ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុក​បង្គោល​សញ្ញា​សម្គាល់​ផ្លូវ​កោង ស្លា.ប់​ម្នាក់​របួសធ្ងន់​ម្នាក់

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៣ សីហា ២០១៧ វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើ​កំណាត់​ផ្លូវ​លេខ​១៥៦D មង្គល​បូ​រី​-​ព្រះនេត្រព្រះ

ខេត្តបន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​១៣ សីហា ២០១៧ វេលា​ម៉ោង​៥ និង​១៥​នាទី​ល្ងាច មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង លើ​កំណាត់​ផ្លូវ​លេខ​១៥៦D មង្គល​បូ​រី​-​ព្រះនេត្រព្រះ ត្រង់​ចំណុច​ផ្លូវ​កោង​មុខ​ផ្ទះ​ឈ្មោះ សំ យឿ​ន ស្ថិត​នៅ​ភូមិ​ស្រេះ​លិច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បង្ក​ឡើង​ដោយ​ម៉ូតូ​បុក​នឹង​បង្គោល សញ្ញា​ផ្លូវ​កោង​។ មុន​ដំបូង​មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ 2Q-8772 បើកបរ​ដោយ​ឈ្មោះ ភិ​ច អ៊ា​ន ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

អ្នក​រួម​ដំណើរ​ដោយ​ឈ្មោះ ណា​ន នុ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ជាមួយ​បើកបរ​មក​ពី​ទិស​ខាងលិច ទៅ​ទិស​ខាងកើត ពេល​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជា​ចំណុច​ផ្លូវ​កោង បាន​រេ​ចង្កូត​ទៅ​បុក​នឹង​បង្គោល​សញ្ញា​ផ្លូវ​កោង​ពេញ​មួយ​ទំហឹង​កើត​មាន​គ្រោះថ្នាក់​តែ​ម្តង​។ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ ភិ​ច អ៊ា​ន រង​របួសធ្ងន់​បញ្ជូន​ទៅ​ស​ង្គោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​។ អ្នក​រួម​ដំណើរ​ឈ្មោះ ណា​ន នុ​ត ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​៕