សំណង់ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាត​អន្តរជាតិ​នឹង​ប្រព្រឹត្តិ​នៅ​ខែកញ្ញា​នេះ


ព្រឹត្តិការណ៍​ដែល​បង្កើត​ឡើង​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​ម្ចាស់​គម្រោង អ្នកកាន់កាប់​ផ្នែក​អភិវឌ្ឍន៍ អ្នកម៉ៅការ វិស្វករ ទីប្រឹក្សា អ្នកគ្រប់គ្រង​រោងចក្រ សំណង់​អគារ មជ្ឈមណ្ឌល អ្នក​លក់រាយ និង​អ្នក​ចែកចាយ​បន្ត​។ សូម​រៀបចំ​ពេលវេលា​ដើម្បី​ចូលរួម​ទស្សនា​ពិព័រណ៍​ពាណិជ្ជកម្ម​ដែល​ផ្តោត​ទៅ​លើ​វិស័យ​សំណង់​អគារ ការ​សាងសង់ ប្រព័ន្ធ​គ្រប់​គ្រង់ ផ្គត់ផ្គង់ និង​ថែរក្សា​ទឹក ប្រព័ន្ធ​ថាមពល វិស្វកម្ម​អគ្គិសនី ប្រព័ន្ធ​ការពារ​សុវត្ថិភាព និង​អគ្គិភ័យ Mining & Industrial Machinery ម៉ាស៊ីនត្រជាក់ រួម​ទាំង​ពិព័រណ៍​វិស័យ​អចលនទ្រព្យ​ដែល​ជា​ការ​ប្រមូលផ្តុំ​ដ៏​ធំ​ជាងគេ​។ ព្រឹត្តិការណ៍​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ក្នុង​បរិវេណ​ម​ជ្ឃ​មណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​នាទី​ក្រុងភ្នំពេញ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៧​។

តាម​រយៈ​ការ​នាំ​មក​នូវ​រួម​គ្នា​នៃ​ពិព័រណ៍ CAMBUILD’17, CAMWATER’17, CAMENERGY’17, CIVAR’17, CAMSECURITY & FIRE’17, CME’17 and CAMBODIA PROPERTY EXPO’17 លោក​អ្នក​អាច​ចំណេញ​ពេលវេលា​ក្នុង​ការ​ចូលរួម​ទស្សនា​នូវ​ពិព័រណ៍​ទាំង​អស់នេះ​ក្នុង​ពេល​តែ​មួយ​។

ខណៈ​ពេល​នោះ​ដែរ អ្នក​ទាំងអស់​គ្នា​ក៏​អាច​ឆ្លៀត​¬​ឱកាស​ដើម្បី​ចូលរួម​នៅ​ក្នុង «´​វេទិកា​ស្ថាបត្យករ​កម្ពុជា​២០១៧» ដែល​នឹង​ផ្តើម​ធ្វើ​ឡើង​រួម​គ្នា ជាមួយ​ពិព័រណ៍​ពាណិជ្ជកម្ម ក្នុង​រយៈពេល​ពីរ​ថ្ងៃ ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា នៅ​ឯ​សាល​ពិព័រណ៍​កោះ​ពេជ្រ​។ ព្រឹត្តិការណ៍​រយៈពេល​ពីរ​ថ្ងៃនេះ​នឹង​នាំ​មក​នូវ​វ​ការ​ប្រមូលផ្តុំ​រួម​គ្នា​ដ៏​ច្រើន​កុះករ​ពី​សំណាក់​ស្ថាបត្យករ​នៅ​ក្នុង​ប្រទេស ហើយ​កាន់តែ​ពិសេស​ទៀត​នោះ​គឺ​ការ​ចូលរួម​ពិភាក្សា​ពី​អ្នកជំនាញ​ពី​បរទេស​ផង​ដែរ​។

«​ការ​អភិវឌ្ឍ​សំណង់​ជា​និរន្តរភាព​» គឺជា​ចំណុច​សំខាន់​នៃ​ប្រធានបទ​ក្នុង​ថ្ងៃ​ទី​មួយ​ដែល​ផ្តោត​ទៅ​លើ​ការ​ពិភាក្សា​ស្ថាបត្យកម្ម​សំណង់​អគារ​បៃតង​ដ៏​ល្បីល្បាញ និង​ការ​ជម្រុញ​ផ្នែក​បច្ចេកទេស​ក្នុង​ការ​កែ​ច្នៃ និង​ការ​សាងសង់​សំណង់​អគារ​ខ្ពស់​ៗ​ឱ្យ​មានការ​កើនឡើង​។ សម្រាប់​ថ្ងៃ​ទី​ពីរ​លក្ខណៈ​ពិសេស គឺ​ការ​ធ្វើ​បទ​បង្ហាញ​លើ​ភាព​ច្នៃប្រឌិត​ថ្មី​នៅ​ក្នុង​ការ​តុបតែង​កែ​ច្នៃ​សំណង់​អគារ និង​បច្ចេកវិទ្យា​សាងសង់​។ មិន​ថា អ្នកជា​ស្ថាបត្យករ ឬ​ជា​អ្នក​ចាប់អារម្មណ៍​ក្នុង​វិស័យ​ស្ថាបត្យកម្ម នេះ​គឺជា​ការ​សបញ្ជាក់​នូវ​ឱកាស​មួយ​ដែល​មិន​អាច​ខកខាន​បាន​។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ