ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ថប់​បារម្ភ​មាន​ច្រើន​ជាងគេ​ចំណោម​ជំងឺផ្លូវចិត្ត

6 ឆ្នាំ មុន

ការ​ថប់​បារម្ភ​ជា​ញយ​ដង ក្នុង​ពេលវេលា​ណាមួយ​នៃ​ជីវិត​រស់នៅ​របស់​អ្នក ដូច​ជា​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​មាន​ជំងឺ ឬ​ក៏​អ្នក​ត្រៀមខ្លួន​ប​ង្តើ​ត​មុខ​ជំនួញ​អ្វីមួយ ប៉ុន្តែ​ទាំងនេះ គ្រាន់តែ​

ការ​ថប់​បារម្ភ​ជា​ញយ​ដង ក្នុង​ពេលវេលា​ណាមួយ​នៃ​ជីវិត​រស់នៅ​របស់​អ្នក ដូច​ជា​សមាជិក​ណា​ម្នាក់​ក្នុង​គ្រួសារ​មាន​ជំងឺ ឬ​ក៏​អ្នក​ត្រៀមខ្លួន​ប​ង្តើ​ត​មុខ​ជំនួញ​អ្វីមួយ ប៉ុន្តែ​ទាំងនេះ គ្រាន់តែ​ជា​លក្ខណៈ​ធម្មតា​ប៉ុណ្ណោះ ។

លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​យឹ​ម សុ​បុត្រា ឯកទេស​វិកល​វិទ្យា​នៃ​មន្ទីរ​សម្រាក​ព្យាបាល​ផ្លូវចិត្ត​សាន់​រ៉ា​យ ឱ្យ​ដឹង​ថា ជំងឺ​ថប់​បារម្ភ​មាន​សភាព​ខ្លាំងក្លា​ជាង​នេះ​ទៅ​ទៀត​មាន​រយៈពេល​យូរ និង​ប៉ះពាល់​ដល់​តួនាទី មុខងារ និង​ជីវិត ប្រចាំ​ថ្ងៃ​របស់​អ្នក ។ មូលហេតុ​ដែល​នាំ​ឲ្យ​មាន​ជំងឺ​ថប់​បារម្ភ អាច​បណ្តាល​មក​ពី​ការ​ទទួល​បទ​ពិសោធន៍​អាក្រក់​ម្តង​ហើយ​ម្តងទៀត ពី​អតីតកាល​ដូច​ជា ការ​គំរាម​សម្លាប់ ភ្លើង​ឆេះ​ផ្ទះ សង្គ្រាម ការ​បែកបាក់ ករណី​ខ្លះ​មូលហេតុ​ពុំ​មាន​លក្ខណៈ​ច្បាស់លាស់ ។ ជំងឺ​នេះ​កើត​មាន​ច្រើន​ជាងគេ​បង្អស់ ក្នុង​ចំណោម​ជំងឺផ្លូវចិត្ត​ឯទៀត និង​ច្រើន​តែ​កើត​មាន​លើ​ស្ត្រីភេទ​ជាង​បុរស ។

លោក​សាស្ត្រាចារ្យ​បន្ត​ថា​ចំពោះ​រោគ​សញ្ញា​នៃ​ជំងឺ​ថប់​បារម្ភ​នេះ​មាន​ដូច​ជា​៖
១-​រោគ​សញ្ញា​ស្តែង​មាននៅ​លើ​រាង​កាយ​៖
បេះដូង​ដើរ​ញាប់​, ចង្វាក់​ដង្ហើម ខ្លី​ៗ, វិលមុខ​, ស្រវាំងភ្នែក​, រោយ​កញ្ចឹងក​, ស្ងួត​មាត់​, បែកញើស​ហួសប្រមាណ​, ត្រជាក់​ចុងដៃ ជើង​, រសេះរសោះ​, អស់កំលាំង​ល្ហិតល្ហៃ​,​ចុកចាប់ តឹង​ណែន​សាច់ដុំ​, ចង្អោរ ក្អួត​,​នោម​ញឹក​,​ឧស្សាហ៍​កោសខ្យល់​,​ស្រឺ​ត​,​ពិបាក​គេង គេង​មិន​លក់ ។

២-​រោគ​សញ្ញា​ស្តែង​លើ​ផ្លូវចិត្ត​៖
ព្រួយបារម្ភ ,​ភ័យ​ខ្លាច​គ្មាន​ហេតុផល​, ភ័យ​ខ្លាច​ស្លាប់​ដោយ​គាំងបេះដូង​, អន្ទះសា​ពិបាក​ក្នុង​ការ​រង់ចាំ​, ពិបាក​ក្នុង​ការ​ផ្ចង់អារម្មណ៍​, មិន​ហ៊ាន​ធ្វើ​ដំណើរ ឬ​នៅ​តែឯង ។
លោក​សាស្ត្រាចារ្យ​បញ្ជាក់​ថា ការ​ព្យាបាល​ជំងឺ​ថប់​បារម្ភ​នេះ​គឺ​មាន​៤​ដំណាក់កាល​ដូច​ជា​៖

-​ការ​ព្យាបាល​តាម​បែប​ចិត្តសាស្ត្រ ។
-​ការ​ព្យាបាល​ដោយ​ឱសថ​ប្រឆាំង​នឹង​ជំងឺ​ថប់​បារម្ភ ។
-​ការ​សម្រាកកាយ​ចិត្ត ។
-​ការ​កម្សាន្ត​នៅ​ទីកន្លែង ឬ​ការ​ធ្វើ​សកម្មភាព​ដែល​អ្នក​ពេញចិត្ត ។

ដើម្បី​ការ​ការពារ​ជំងឺ​ថប់​បារម្ភ​នេះ​លោក​អ្នក​ត្រូវ​៖
 -​ប្រើប្រាស់​បំ​ណិ​ន​ជីវិត​ក្នុង​ការ​ដោះស្រាយ គេច កែប្រែ និង​សម្រប​ទៅ​នឹង​ស្ថានភាព​តានតឹង​ក្នុង​ចិត្ត​ដែល​ជួប​ប្រទះ​ស្ទើរតែ​រាល់ថ្ងៃ ក្នុង​ជីវិត​រស់នៅ ។
-​បញ្ឈប់​ការ​សេព​គ្រឿងញៀន និង​គ្រឿងញៀន ។
-​អនុវត្ត​តាម​វេជ្ជបញ្ជា​ដោយ​ពិសា​ថ្នាំ​ឱ្យ​បាន​ទៀងទាត់ ។
-​ផ្តល់​ព័ត៌មាន​ដល់​គ្រូពេទ្យ​ជា​បន្ទាន់​ក្នុង​ករណី​ថ្នាំ​មាន​ផលវិបាក ។
– អ្នកជំងឺ និង​ក្រុម​គ្រួសារ​អ្នកជំងឺ​ត្រូវ​សហការ​ជាមួយ​គ្រូពេទ្យ​ដើម្បី​រៀនសូត្រ​អំពី​ថា​អ្វី​ទៅ​ជា​ជំងឺ​ថប់​បារម្ភ ? ការ​ស្វែងរក​ការ​ប្រឹក្សា​និង​ការ​ព្យាបាល​ពី​អ្នកជំនាញ​តាំងពី​ដំបូង​វា​មាន​សារសំខាន់​បំផុត ៕