ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

២-​សត្វ​ចម្លែក​មាន​សំឡេង​ដូច​មនុស្ស​យំ
សត្វ​មួយ​ប្រភេទ​មាន​ស្លាប​ស្រ​ដៀង​ប្រចៀវ​មាន​ដៃជើង និង​ដងខ្លួន ព្រមទាំង​សំឡេង​ដូច​មនុស្ស​យំ ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង ដោយ​អ្នកខ្លះ​យល់​ថា​ជា​ប្រចៀវ និង​ខ្លះ​ទៀត​គិត​ថា​ជា​កំប្រុក​ហោះ ។

១-​ប្រធានាធិបតី​វេ​ណេ​ស៊ុ​យ​អេ​ឡា​ប្រកាស​ចាប់ខ្លួន​ជនប្រដាប់អាវុធ
លោក​នី​កូ​ឡាស ម៉ា​ឌូ​រ៉ូ ប្រធានាធិបតី​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ប្រកាស​ចាប់ខ្លួន​ក្រុម​ប្រដាប់​អាវុធ​ដែល​គេចខ្លួន​ក្រោយ​ពី​វាយប្រហារ​មូលដ្ឋានទ័ព​នោ​ក្រុង​វ៉ាឡង់​ស៊ី​យ៉ា ភាគ​ខាងលិច​ឆៀង​ខាងជើង ។

២-​សត្វ​ចម្លែក​មាន​សំឡេង​ដូច​មនុស្ស​យំ
សត្វ​មួយ​ប្រភេទ​មាន​ស្លាប​ស្រ​ដៀង​ប្រចៀវ​មាន​ដៃជើង និង​ដងខ្លួន ព្រមទាំង​សំឡេង​ដូច​មនុស្ស​យំ ស្ថិត​ក្នុង​ភាព​អាថ៌​កំបាំង ដោយ​អ្នកខ្លះ​យល់​ថា​ជា​ប្រចៀវ និង​ខ្លះ​ទៀត​គិត​ថា​ជា​កំប្រុក​ហោះ ។

៣-​ស្ត្រី​ម្នាក់​ស្លាប់​ដោយសារ​កម្លាំង​ខ្យល់​របស់​យន្តហោះ
 ស្ត្រី​នូ​វែ​ល​សេ​ឡង់​ម្នាក់​ដែល​រង់ចាំ​មើល​យន្តហោះ​នៅ​តំបន់ឆ្នេរ​«Maho»​នៅ​លើ​កោះ​«Saint Martin»​ជួបនឹង​ហេតុការណ៍​ដ៏​អាក្រក់​ដោយ​កម្លាំង​ខ្យល់​ពី​យន្តហោះ​ធ្វើ​ឱ្យ​បុ​ើ​ង​ទៅ​បោក​នឹង​ថ្ម​បណ្តាល​ឱ្យ​ស្លាប់ ។

៤-​ប្រើ​នាវា​ល្បឿន​លឿន​ចង​ត្រី​ឆ្លាម​អូស
មន្ត្រី​ការពារ​សត្វព្រៃ​ផ្ល​រី​ដា​កំពុង​ស៊ើបអង្កេត​លើ​រូបភាព​ក្នុង​វី​ដេ​អូ​មួយ ដោយ​បុរស​៣​នាក់ ប្រើ​នាវា​អូស​ឆ្លាម​ក្នុង​ល្បឿន​លឿន​នៅ​អា​មេ​រិ​ក និង​ចាត់​ទុក​ថា​ជា​ព្រឹត្តិការណ៍​ដ៏​អមនុស្សធម៌​ទៅ​លើ​សត្វ ។

៥-​អា​ល្លឺ​ម៉​ង់​ប្រមូល​រថយន្ត​ម៉ាក​«Porche»​ព្រោះ​មាន​បរិមាណ​ផ្សែង​ពុល​ច្រើន
អា​ល្លឺ​ម៉​ង់​បាន​ប្រមូល​រថយន្ត​Porche​កាលពី​ថ្ងៃ​ទី​២៧ កក្កដា ២០១៧​ចំនួន​២២.០០០​គ្រឿង​នៅ​ទូ​ទាំង​អឺរ៉ុប ក្រោយ​ពី​វា​បង្ក​បញ្ហា​ជាតិពុល​ក្នុង​អាកាសធាតុ ។

៦-​ក្រុមហ៊ុន​អាកាសចរណ៍​Etihad​ខាតដើម​ប្រហែល​១,៨៧​ពាន់​លាន​ដុល្លារ
 Etihad​ប្រកាស​ពី​ការ​ខាតបង់​ដើមទុន​ប្រចាំឆ្នាំ​ចំនួន​១,៨៧​ពាន់​លាន​ដុល្លារ​ដោយសារ​សម្ពាធ​ក្នុង​ពេល​បច្ចុប្បន្ន​លើ​ការ​បង្ក​ភេរវកម្ម​គួប​ផ្សំ​នឹង​ថ្លៃ​ប្រេង​ចុះថ្លៃ​ប៉ះពាល់​ដល់​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​តំបន់ ។

៧-​បាត់​ចិ​ញ្ជៀ​ន​ពេជ្រ​មួយ​វង់
 អ្នកនាំពាក្យ​ក្រុមហ៊ុន​«​ប្រ៊ី​ធី​ស មូ​ស្យូ​ម​»​របស់​អង់គ្លេស​ថ្លែង​ថា​ចិ​ញ្ជៀ​ន​ពេជ្រ​មាន​តម្លៃ​ជាង​៧៥០.០០០​ផោន​ដែល​បាត់​កាលពី​ខែសីហា ២០១១ បច្ចុប្បន្ន​រក​មិនឃើញ​ទេ ។

៨-​ឆ្កែ​លំដាប់​ទី​១​នៅ​កូរ៉េ​ខាងត្បូង
 «Yonhap»​របស់​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ទី​២៧ កក្កដា ២០១៧ បាន​បង្ហាញ​ឆ្កែ​លំដាប់​ទី​១​ក្រោយ​ពី​លោក​ប្រធានាធិបតី​Moon Jae-in​នាំ​ទៅ​កាន់​ទីតាំង​របស់​ខ្លួន ។

៩-​ឥណ្ឌូ​ណេ​ស៊ី​ប្រកាស​បន្ទាន់​ដល់​ខេត្ត​ទាំង​៥​ភ្លើង​ឆេះ​ព្រៃ​នឹង​រាលដាល
 ខេត្ត​ចំនួន​៥​របស់​ឥណ្ឌូ​ណេ​ស៊ី​បាន​ទទួល​ការ​ប្រកាស​អាសន្ន​ក្រោយ​ពី​កើតហេតុ​ភ្លើង​ឆេះ​ព្រៃ​រីក​រាលដាល ព្រោះតែ​ឡើងក​ម្តៅ ។

១០-​បុរស​ស្រាត​ពាក់​តែ​ស្បែកជើង​ដើរ​ឡើង​រថភ្លើង
បុរស​ហុងកុង​ម្នាក់​ដើរ​ស្រាត​ពាក់​តែ​ស្បែកជើង​ឡើង​រថភ្លើង​ក្រោម​ដី កាលពី​ថ្ងៃ​ទី​២៧ កក្កដា២០១៧ ៕