ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​តែ​កិត្តិ​យស​បា.ញ់​សម្លា.ប់​ប្អូន​ចោល

6 ឆ្នាំ មុន

AFP ​ផ្សាយ​ថា​ ក្រុម​គ្រួសារ​របស់​នារី​អាយុ​២២​ឆ្នាំ​ម្នាក់ ​បាន​ជំទាស់​លើ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​បុរស​ជា​គូស្នេហ៍ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​នាង​រត់​តាម​គ្នា និង​​ធ្វើ​ដំណើរ​ទៅ​តុលាការ​នៅ​

AFP ​ផ្សាយ​ថា​ ក្រុម​គ្រួសារ​របស់​នារី​អាយុ​២២​ឆ្នាំ​ម្នាក់ ​បាន​ជំទាស់​លើ​ការ​រៀប​អាពាហ៍ពិពាហ៍​របស់​នាង​ជាមួយ​បុរស​ជា​គូស្នេហ៍ ហេតុ​ដូច្នេះ​ហើយ​ទើប​ពួក​នាង​រត់​តាម​គ្នា និង​​ធ្វើ​ដំណើរ​ទៅ​តុលាការ​នៅ​ក្រុង​Multan​ភាគ​កណ្តាល ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃក្រោយ​ដើម្បី​សុំ​ចុះ​ឈ្មោះ​អាពាហ៍ពិពាហ៍ ។

លោក​Rao Tariq​ប៉ូលិស​ក្រុង​Multan​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៨ សីហា ២០១៧ ថា​ បងប្រុស​របស់​នារី​នោះ​បានឮ​ដំណឹង​ថា​ ប្អូនស្រី និង​គូស្នេហ៍​កំពុង​ធ្វើ​ដំណើរ​ទៅ​តុលាការ គេ​ក៏​ទៅ​ស្ទាក់​បាញ់​អ្នក​ទាំង​២​ បណ្តាល​ឱ្យ​ប្អូនស្រី​ស្លាប់​បាត់បង់​ជីវិត​នៅ​កន្លែង​កើតហេតុ ។ ចំណែក​គូស្នេហ៍​រង​របួស ​និង​ស្លាប់​នៅ​មន្ទីរពេទ្យ​ក្នុង​ពេល​បន្ទាប់ ។

មេធាវី​ដែល​ធ្វើ​ដំណើរ​ទៅ​ជាមួយ ក៏​ត្រូវ​គ្រាប់​រង​របួស​ដែរ ។ ចំណែក​ជនល្មើស​បាន​ចូល​សារភាព​ប្រាប់​ប៉ូលិស ។

កន្លង​មក​ស្ត្រី​ជា​ច្រើន​នៅ​ប៉ា​គី​ស្ថាន​ត្រូវ​សមាជិកគ្រួសារ​សម្លាប់ ដើម្បី​កិត្តិយស​គ្រួសារ ព្រោះតែ​នាង​សេពគប់​មនុស្ស​ដែល​គ្រួសារ​មិន​ពេញចិត្ត ឬ​ប្រតិបត្តិ​ខុស​ទំនៀមទម្លាប់ ។ ជនល្មើស​ច្រើន​ជា​បុរស​តែ​មិន​ទទួលទោស​ទេ ក្រោយ​ពី​ទទួល​ការ​អភ័យទោស​ពី​សមាជិក​ក្នុង​គ្រួសារ ៕