ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ Miss Globle 2017​ លើក​កិត្តិនាម​នារី​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជំនួប​ពិភាក្សា​រវាង​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ជាមួយ​លោក​អឿ​ន រតនៈ ប្រធាន​ប្រតិភូ

រាជធានី​ភ្នំពេញ ៖ ជំនួប​ពិភាក្សា​រវាង​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នៅ​ទីស្ដីការ​ក្រសួងទេសចរណ៍ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ជាមួយ​លោក​អឿ​ន រតនៈ ប្រធាន​ប្រតិភូ Miss Globle ប្រទេស​កម្ពុជា ដែល​ត្រៀម​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រិ​ត្តិ​ការណ៍​ប្រឡង​បវរកញ្ញា​ពិភពលោក (Miss Globle ) នា​ខែវិច្ឆិកា ឆ្នាំ​២០១៧ ដោយ​មានការ​ចូលរួម​ពី​បវរកញ្ញា​តំណាង​ប្រទេស​ប្រមាណ​៨០ ។

ក្នុង​ជំនួប​នោះ​លោក​ថោ​ង ខុន រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ណែនាំ​ឲ្យ​អ្នកដឹកនាំ សហការ​ជាមួយ​ផ្នែក​ជំនាញ​របស់​ក្រសួងទេសចរណ៍ ដើម្បី​ធ្វើ​គម្រោង​ផែនការ​កម្មវិធី​ឲ្យ​បាន​ច្បាស់លាស់ រាប់​ទាំង​កម្មវិធី​ទស្សនកិច្ច​របស់​ប្រតិភូ​បវរកញ្ញា​ទៅ​កាន់​គោលដៅ​ទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ សំខាន់​ៗ ដើម្បី​ស្នើ​សុំ​គោលការណ៍​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ជា​មុន ។

លោក​ថោ​ង ខុន ថ្លែង​ថា «​ក្រសួងទេសចរណ៍​ស្វាគមន៍ និង​គាំទ្រ​ព្រឹត្តិការណ៍​ពិភពលោក​ដ៏​ធំ​នេះ ដោយ​វា​ជួយ​លើក​កិត្តិនាម ទេព​កោសល្យ​របស់​បវរកញ្ញា​កម្ពុជា វា​ក៏​ជា​ឱកាស​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា ទៅ​កាន់​ពិភពលោក​ផង​ដែរ »​។

លោក​អឿ​ន រតនៈ អ្នក​រៀបចំ​ការ​ប្រឡង​បវរកញ្ញា​ពិភពលោក​លើក​ឡើង​ថា ព្រឹត្តិការណ៍ Miss Globle នៅ​កម្ពុជា ឆ្នាំ​២០១៧​នេះ នឹង​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ជូន​ជាតិ​កម្ពុជា ពិសេស​គឺ​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ខ្សែ​វី​ដេ​អូ ដោយ​លោក​បាន​មើលឃើញ​ពី​ការ​រីក​ចម្រើន​របស់​វិស័យ​ទេសចរណ៍​របស់​ជាតិ ដែល​កំពុង​ទាក់ទាញ​ទេសចរ​កាន់តែ ច្រើន​ឡើង​ៗ ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដូច្នេះ​ហើយ​ទើប​លោក​ចង់​ឲ្យ​ការ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​ទៅ​កាន់​ពី​ភព​លោក ភ្ជាប់​ជាមួយ​ទេសភាព និង​ទិដ្ឋភាព​ទេសចរណ ៍ពិសេស​ៗ ក្នុង​ប្រទេស​កម្ពុជា ។

ការ​ប្រឡង​បវរកញ្ញា​ពិភពលោក​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ​នឹង​រៀបចំ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៨​វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ខេត្តសៀមរាប ដោយ​មានការ​សហការ​រៀបចំ​ផ្សាយ​ផ្ទាល់​ពី​ស្ថានីយទូរទស្សន៍​ហង្ស​មាស​ទាំង​បច្ចេកទេស​ផ្សាយ និង​ការ​រៀបចំ​ឆាក​ប្រឡង ខណៈ​ដែល​ទូរទស្សន៍​នេះ​មានបទពិសោធន៍​រៀបចំ​កម្មវិធី​ខ្នាត​អន្តរជាតិ ធំ​ៗ​ទទួល​បាន​ជោគជ័យ​កន្លង​មក ។

មុន​នឹង​ឈាន​ដល់​ការ​ប្រឡង​បវរកញ្ញា​ពិភពលោក​ដែល​មាន​ប្រទេស​ចូលរួម​ចន្លោះ​ពី​៦០​ទៅ​៨០​នោះ នៅ​ដើមខែ​តុលា កម្ពុជា​នឹង​រៀបចំ​ប្រឡង​ជ្រើសរើស​បវរកញ្ញា​ឯក​ដើម្បី​ចម្រាញ់​យក​ម្នាក់​ជា​តំណាង​ឲ្យ​កម្ពុជា​ចូលរួម​ប្រឡង​បវរកញ្ញា​នោះ ។  លក្ខណសម្បត្តិ​បេ​ក្ខ​នារី​ត្រូវ​មានចំណេះ​ដឹង​ខ្ពស់​ផ្នែក​វប្បធម៌​ទូទៅ និង​ភាសា​អង់គ្លេស ៕