ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈិ​ន សុធា​រី កើត​ទំនាស់​ពាក្យ​សម្តីរវាង​សុវណ្ណ មក​រា ជាមួយ​គូស្នេហ៍​ច​ន ច័ន្ទ​ល​ក្ខិ​ណា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​នាង​ឈិ​ន សុធា​រី បើកហាង​ថ្មី​មិន​បាន​មួយ​ថ្ងៃ​ផង​ស្រាប់តែ​មាន​ជម្លោះ​ពាក្យ​សម្តី​ទៅ​វិញ​ទៅ​មករ​វាង​លោក សុវណ្ណ មក​រា លោក​ហេង ឡុ​ង និង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​។ តើ​មក​ពី​ហេតុ​អ្វី?

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​នាង​ឈិ​ន សុធា​រី បើកហាង​ថ្មី​មិន​បាន​មួយ​ថ្ងៃ​ផង​ស្រាប់តែ​មាន​ជម្លោះ​ពាក្យ​សម្តី​ទៅ​វិញ​ទៅ​មករ​វាង​លោក សុវណ្ណ មក​រា លោក​ហេង ឡុ​ង និង​ច​ន ច័ន្ទ​ល​ក្ខិ​ណា​។ តើ​មក​ពី​ហេតុ​អ្វី?

កាលពី​ល្ងាច​ថ្ងៃ​ទី​១១ សីហា ២០១៧ អ្នក​នាង​ឈិ​ន សុធា​រី បាន​បើក​សម្ពោធ​ហាង​ផឹកស៊ី និង​អាហារ​ដ្ឋា​ន ដោយ​មាន​តារា ល្បី​ៗ៩​នាក់​ចូលរួម​អបអរសាទរ ។

អ្នក​នាង​ឈិ​ន សុធា​រី ឲ្យ​ដឹង​ថា បើកហាង​មួយ​នោះ​នាង​ចំណាយ​អស់ប្រាក់​ពី​ខ្លួន​រលីង​។ ទោះបីជា​យ៉ាងណា​ក្តី នាង​មិន​បង្ហាញ​ខ្ទង់ចំណាយ​ពិតប្រាកដ​ទេ ដោយ​គ្រាន់តែ​បាន​បង្ហើប​ឱ្យ​ដឹង​ថា អស់​ដល់​ខ្ទង់​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​។

ក្រោយ​ពេល​សម្ពោធ​ហាង​នោះ លោក​សុវណ្ណ មក​រា អតីត​ស្វាមី​អ្នក​នាង​ឈិ​ន សុធា​រី ស្រាប់តែ​បង្ហោះ​សារ​តប​លោក​ហេង ឡុ​ង គូស្នេហ៍​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ដែល​សរសេរ​ថា «​ហេតុ​អ្វី​មិន​អញ្ជើញ​ប្ដី​ផង? «​ផ្ទះ​កូនភ្លោះ​» ភោជនីយដ្ឋាន​របស់​ឈិ​ន សុធា​រី បើក​សម្ពោធ មិន​មាន​វត្តមាន​ឪពុក​(​សុវណ្ណ មក​រា​)»​។ លោក សុវណ្ណ មក​រា សរសេរ​តប​នឹង​សំ​ណេ​រ​របស់​លោក​ហេង ឡុ​ង​ថា «​អញ្ជើញ​មិន​អញ្ជើញ​វា​ទើស​ហេង ឡុ​ង ឯង​ណាស់​ទៅ​ឬ ?  ហេង ឡុ​ង ឯង​ជា​មនុស្ស​ប្រុស ឬ​ជា​មនុស្ស​ខ្ទើយ? បាន​ចេះ​តែ​ចូល​មក​រុកកួន​ក្នុង​រឿង​គ្រួសារ​ខ្ញុំ​ម្ល៉េះ? ម្តង​ជា​២​ដង​ហើយ ហេង ឡុ​ង ឯង​គួរតែ​យក​ពេល​ទៅ​គិត​រឿង​ប្រាក់​មូលនិធិ​សិល្បករ​អស់​សមត្ថភាព​នោះ​វិញ ឥឡូវ​ឮ​ថា​ប្រាក់​ទាំង នោះ​បាន​បាត់​អស់​ទៅ​ហើយ​…» ។

ក្នុង​រឿង​នេះ​ដែរ​ប្រធាន​សមាគម​សិល្បករ​ខ្មែរ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា បាន​និយាយ​ដៀមដាម​ទៅ​លោក​សុវណ្ណ មក​រា​ថា ជា​មនុស្ស​ប្រុស​បោកប្រាស់​បងប្អូន​ជីដូនមួយ​របស់​នាង ព្រមទាំង​ជំពាក់​លុយ​តារា​មួយ​ចំនួន​ទៀត​ផង ។ គោលបំណង​របស់​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា កុំ​ឲ្យ​សុវណ្ណ មក​រា និយាយ​ប៉ះពាល់​សង្សារ​របស់​អ្នក​នាង គឺ​លោក​ហេង ឡុ​ង ។

អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា សរសេរ​ថា «​អីុ​ចឹ​ង​សូម​លោក​និយាយ​ពី​រឿង​លោក​បោកប្រាស់​បងប្អូន​ជីដូនមួយ​របស់ខ្ញុំ​ផង ។ ផ្ទះ​លោក​ឡាន​លោក និង​ដី​មួយ​ចំនួន សូម​ប្រគល់​ឲ្យ​បងស្រី​ខ្ញុំ​ផង ហើយ​រឿង​លេចឮ​ថា​លោក​បោកប្រាស់​ជំទាវ​ៗ​មួយ​ចំនួន​យក​ទៅ​ធ្វើ​ថៅកែ​កុន ពិត​អត់?  ហើយ​សង​លុយ​តួ​គ្រប់ ឬ​នៅ ? 

ខ្ញុំ​សូម​ប្រាប់​ទៅ​បងប្អូន​ដែល​នៅ​ក្រៅ​ស្រុក​មួយ​ចំនួន ដែល​មិន​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​កម្ពុជា ទោះជា​ស្នេហា​ជ្រាលជ្រៅ​យ៉ាងណា​ក្តី កុំ​គួរ​ទុកចិត្ត​ហ៊ាន​ដាក់​ឈ្មោះ​គេ​ឲ្យ​សោះ ប្រុស​ស៊ី​ដោយសារ​ស្រី​» ។

មហាជន​ចង់​ដឹង​ថា តើ​លោក​ហេង ឡុ​ង នឹង​មាន​ប្រតិកម្ម​អ្វី​តប​ជាមួយ​សុវណ្ណ មក​រា ដែរ ឬទេ ? ព្រោះ​លោក​មក​រា ថា​ភ័យ​ជំនួស ខ្លាច​តែ​លោក​ឡុ​ង យក​លុយ​មូលនិធិ​សិល្បករ​ដែល​ប្រមូល​បាន​ពី​កម្មវិធី «​កតញ្ញូ​រាត្រី​» ជិត​២៧​ម៉ឺន​ដុល្លារ​នោះ ទៅ​ដោះស្រាយ​បំណុល​ផ្ទាល់ខ្លួន តែ​កន្លង​មក​អ្នក​នាង​ច​ន ច័ន្ទ​ល​ក្ខិ​ណា ថា​សមាគម​មាន​គណនេយ្យ​កាន់​ប្រាក់​ត្រឹមត្រូវ មិន​ចេះ​តែ​ដកហូត​លុយ​បាន​តាម​ចិត្ត​ទេ ៕