ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេកមុខផ្ទះ ត្រូវរថយន្តបើកចូលផ្ទះកិនស្លា.ប់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនអនាថា​ដើរ​រើស​អេ​ត​ចាយ​យប់​កន្លែង​ណា​ដេក​កន្លែង​ហ្នឹង ខណៈ​ពេល​កំពុង​តែ​ដេក​នៅ​មុខ​ផ្ទះ​លេខ​៥០​និង​៥១ ត្រូវ​រថយន្ត​បត់​ចូល​ផ្ទះ​កិន​ស្លា.ប់​គួរ​ឲ្យ​អាណោចអាធ័ម ចំណែក​រថយន្ត​បង្ក​បើក​ចូល​ផ្ទះ​បាត់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៣៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​មុខ​ផ្ទះ​តាម​ផ្លូវ​១៥៤​ផ្ទះ​លេខ​៥០​និង​៥១ ទល់មុខ​ផ្សារ​ស៊ី​ធី​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ពោ​ដួន​ពេញ ។

រាជធានី​ភ្នំពេញ ៖ ជនអនាថា​ដើរ​រើស​អេ​ត​ចាយ​យប់​កន្លែង​ណា​ដេក​កន្លែង​ហ្នឹង ខណៈ​ពេល​កំពុង​តែ​ដេក​នៅ​មុខ​ផ្ទះ​លេខ​៥០​និង​៥១ ត្រូវ​រថយន្ត​បត់​ចូល​ផ្ទះ​កិន​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម ចំណែក​រថយន្ត​បង្ក​បើក​ចូល​ផ្ទះ​បាត់ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៣​និង​៣៥​នាទី​ទាប​ភ្លឺ ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ នៅ​មុខ​ផ្ទះ​តាម​ផ្លូវ​១៥៤​ផ្ទះ​លេខ​៥០​និង​៥១ ទល់មុខ​ផ្សារ​ស៊ី​ធី​ម៉​ល សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌ​ពោ​ដួន​ពេញ ។

សព​ជន​រង​គ្រោះ​គ្រាន់តែ​ដឹង​ថា​គេ​បាន​ស្គាល់ឈ្មោះ ម៉ៅ អាយុ​៣៥​ឆ្នាំ មុខរបរ​ដើរ​រើស​អេ​ត​ចាយ ស្នាក់​នៅ​តាម​ផ្លូវ មិនដឹង​ថា​មានស្រុក​កំណើត​នៅ​ទីណា​ទេ ។ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ បាន​លើក​ឡើង​ថា រាល់​យប់ រាល់ថ្ងៃ ឃើញ​បុរស​អនាថា​ខាងលើ​ដេក​តាម​មុខ​ផ្ទះ​ស្ទើរ​រាល់​យប់ នៅ​យប់​កើតហេតុ ស្រាប់តែ​មាន​រថយន្ត​ស៊េរី​ទំនើប មួយ​គ្រឿង​បើក​មក​ដល់​បាន​បត់​ចូល​ផ្ទះ​លេខ​៥០​និង​៥១ កន្លែង​ដែល​ជន​រង​គ្រោះ​ដេក បាន​បើក​កិន​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ ហើយ​រថយន្ត​បង្ក​បាន​បើក​ចូល​ផ្ទះ​បាត់​ស្រមោល ។ ចំណែក​ជន​រង​គ្រោះ​បាន​ខំប្រឹង​ប្រវេប្រវា​លូន​ទៅ​មុខ​ទៀត​បាន​ប្រមាណ​២០​ម៉ែត្រ​ទើប​ដាច់ខ្យល់​ស្លាប់ នៅ​ក្បែរ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​ត្រូវ​បាន​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ទឹកថ្លា ចំណែក​រថយន្ត​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​រង់ចាំ​ព្រឹក​ថ្ងៃ​ទី​១៤ ខែសីហា ទើប​ធ្វើការ​ចុះ​ទៅ​ឃាត់​រថយន្ត​យក​ទៅ​ដោះស្រាយ ៕