ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីថ្ងៃទី១២ ដល់១៨ សីហា ក្នុងទូទាំងប្រទេស​នឹង…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ពាក់កណ្តាល​ខែសីហា​ទៅ របាយ​ទឹកភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស បន្ទាប់​ពី​កូន​រដូវប្រាំង​បាន​កន្លង​ផុត​ទៅ ។

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ពាក់កណ្តាល​ខែសីហា​ទៅ របាយ​ទឹកភ្លៀង​នឹង​បន្ត​ធ្លាក់​រាយ​ប៉ាយ​ក្នុង​ក្រប​ខណ្ឌ​ទូ​ទាំង​ប្រទេស បន្ទាប់​ពី​កូន​រដូវប្រាំង​បាន​កន្លង​ផុត​ទៅ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចុះ​ថ្ងៃ​ទី​១២ ខែសីហា បានឱ្យ​ដឹង​ថា ប្រព័ន្ធ​សម្ពាធ​ទាប ITCZ នឹង​កើត​មាននៅ​លើ​អាង​ទន្លេមេគង្គ ដែល​លក្ខណៈ​បែប​នេះ​នឹង​ធ្វើ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ពី​បង្គួរ​ទៅ​ច្រើន​នៅ​ទំនាប​ភាគខាងកើត ចំណែក​នៅ​ទំនាប​ភាគ​កណ្តាល និងភាគ​ពាយ័ព្យ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ​។

ដោយឡែក សម្រាប់​តំបន់​ខ្ពង់រាប​ភាគ​ឦសាន​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ និង​តំបន់​មាត់សមុទ្រ​ភ្លៀង​តិច​ទៅ​បង្គួរ  ។