ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស៊ុតមាន​ជាតិពុល​នាំ​ចូល​ពី​អឺរ៉ុប

6 ឆ្នាំ មុន

បញ្ហា​ស៊ុតមាន​ជាតិ​ថ្នាំ​សម្លា.ប់​សត្វល្អិត ដែល​បាន​សាយភាយ​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប (EU) ទាំង​១៥ និង​ប្រទេស​ស្វ៊ី​ស បាន​រាតត្បាត​ដល់​ក្រុង​ហុងកុង កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ខណៈ​គណៈ

ហុងកុង ៖ បញ្ហា​ស៊ុតមាន​ជាតិ​ថ្នាំ​សម្លាប់​សត្វល្អិត ដែល​បាន​សាយភាយ​នៅ​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប (EU) ទាំង​១៥ និង​ប្រទេស​ស្វ៊ី​ស បាន​រាតត្បាត​ដល់​ក្រុង​ហុងកុង កាលពី​ថ្ងៃ​សុក្រ​កន្លង​មក ខណៈ​គណៈកម្មការ​អឺរ៉ុប​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ពិសេស​លើ​បញ្ហា​កាន់តែ​រីក​ធំ​នេះ ។

រដ្ឋមន្ត្រី និង​នាយក​ផ្នែក​សុវត្ថិភាព​អាហារ​មក​ពី​សហភាព​អឺរ៉ុប នឹង​ជួប​គ្នា​នា​ថ្ងៃ​ទី​២៦ កញ្ញា ដើម្បី​បញ្ចុះបញ្ចូល​ឲ្យ​ប្រទេស​នីមួយ​ៗ​ឈប់​ស្តីបន្ទោស​គ្នា​ទៅ​វិញ​ទៅ​មក ។

ស៊ុត​រាប់​លាន​គ្រាប់​បាន​យក​ចេញពី​ផ្សារ​ទំនើប​ទូ​ទាំង​អឺរ៉ុប ហើយ​កសិដ្ឋាន​ចិញ្ចឹម​មាន់​ជា​ច្រើន​ក៏​បាន​បិទ​ដំណើរការ​ផង​ដែរ បន្ទាប់​ពី​បាន​ប្រទះ​ឃើញ​ជាតិ fipronil ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​មនុស្ស ។

សារជាតិ​នេះ​តែងតែ​ប្រើប្រាស់​ដើម្បី​សម្លាប់​ចៃ និង​សត្វល្អិត​ដទៃ​ទៀត ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​វា​ក្នុង​វិស័យ​អាហារ ។

EU អះអាង​ថា សារជាតិ​នេះ​មិន​គំរាមកំហែង​ដល់​សុខភាព​មនុស្ស​ទេ ប៉ុន្តែ​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​និយាយ​ថា វា​អាច​បង្ក​ការ​ប៉ះពាល់​ដល់​តម្រង់​នោម​, ថ្លើម និង​ក្រ​ពេញទី​រ៉ូ​អីុតរបស់​មនុស្ស ប្រសិនបើ​ទទួលទាន​ជាតិ​នេះ​ច្រើន ។

លោកស្រី Sophia Chan រដ្ឋមន្ត្រី​ផ្នែក​សុខភាព​របស់​ហុងកុង បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា អាជ្ញាធរ​កំពុង​តែ​ពង្រឹង​ការ​ត្រួតពិនិត្យ​ស៊ុត​ដែល​នាំ​ចូល​ពី​អឺរ៉ុប ។

រឿងអាស្រូវ​ទាក់ទិន​នឹង​អាហារ​ដែល​ធ្លាប់​កើត​មាននៅ​អឺរ៉ុប​រួម​មាន សាច់​មាន់ និង​ស៊ុតមាន​ជាតិ dioxin ក្នុង​ឆ្នាំ​១៩៩៩ ដែល​បាន​ចាប់ផ្តើម​ពី​ប្រទេស​បែ​ល​ហ្ស៊ិ​ក និង​ជំងឺ​គោ​ឆ្កួត ចាប់ផ្តើម​ក្នុង​ប្រទេស​អង់គ្លេស ចាប់ពី​ឆ្នាំ​១៩៨៩ ដល់​១៩៩៨ ៕