ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​ប្រើប្រាស់​ជា​ផ្លូវការមជ្ឈមណ្ឌល​អុី​ស្លា​ម​អាល់​ហ្សា​មេ​ល

6 ឆ្នាំ មុន

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតីភាព តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​អី​ស្លា​ម​អាល់​ហ្សា​មេ​ល ស្ថិត​ក្នុងភូមិ​តា​ដិ​ប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

ខេត្តកំពត ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ លោក ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតីភាព តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ មជ្ឈមណ្ឌល​អី​ស្លា​ម​អាល់​ហ្សា​មេ​ល ស្ថិត​ក្នុងភូមិ​តា​ដិ​ប សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ខេត្តកំពត ។

មជ្ឈមណ្ឌល​អី​ស្លា​ម​អាល់​ហ្សា​មេ​ល គឺជា​មជ្ឈមណ្ឌល​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ទាំង​២៣ របស់​សមាគម​ន៍​ប្រភព​ល្អ​កម្ពុជា ដែល​កំពុង​ដំណើរការ និង​សម្រេចការ​សាងសង់​រួចរាល់​ជា​ស្ថាពរ ។ សម្តិ​ទ្ធ​ផល​ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួម​នា​ពេល​នេះ គឺ​រួម​មាន​មជ្ឈមណ្ឌល វិហារ​អី​ស្លា​ម និង​ស្រះ​ទឹក សរុប​១១​កន្លែង ដោយ​ក្នុង​នោះ​រួម​មាន ៖ មជ្ឈមណ្ឌល​អី​ស្លា​ម​អាល់​ហ៊ូ​ទែ​ប ខេត្តតាកែវ​, មជ្ឈមណ្ឌល​អី​ស្លា​ម​អាល់​កាន់​ដា​រី ខេត្តកំពត​, មជ្ឈមណ្ឌល​អី​ស្លា​ម​អះ​ម៉ា​ឌី ខេត្តកំពត​, មជ្ឈមណ្ឌល​អី​ស្លា​ម​អាល់​អា​ទី​គី ខេត្តក្រចេះ​, មជ្ឈមណ្ឌល​អី​ស្លា​ម​អា​ល់អាត​សើ​នី ខេត្តស្ទឹងត្រែង​, វិហារ​អី​ស្លា​ម​អាល់​អាបរ​ត៉ ខេត្ត​ត្បូងឃ្មុំ​, វិហារ​អី​ស្លា​ម​អាល់​ខ​ដ៏​រី ខេត្ត​ត្បូងឃ្មុំ​, វិហារ​អី​ស្លា​ម​អាល់​ប៊ុ​ន​វ៉ា​ន ត្បូងឃ្មុំ​, និង​ស្រះ​ទឹក​អ៊ុ​ម​មូ​ហ្សី​យ៉ា​ត ខេត្តតាកែវ ។

សមិទ្ធផល​ខាងលើ​នេះ ត្រូវ​បាន​ចំណាយ​អស់​ទឹកប្រាក់​សរុប ចំនួន​១,៧៨៦,៥៧០​ដុល្លារ (​មួយ​លាន​ចិតសិប​ប្រាំបី​ម៉ឺន​ប្រាំមួយ​ពាន់​ប្រាំ​រយ​ចិតសិប​ដុល្លារ​អា​មេ​រិ​ក​) ដែល​ជា​ថវិកា​ឧបត្ថម្ភ​ពី​ដៃគូ​សប្បុរសជន​គុយ​វេ​ត តាម​រយៈ​សមាគម​បណ្តុះបណ្តាល​វប្បធម៌​គុយ​វេ​ត ។

នៅ​ក្នុង​ប្រសាសន៍​សំណេះសំណាល លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា ៖ ១.​សូម​សម្តែង​នូវ​ទឹកចិត្ត​សប្បាយ​រីករាយ ដែល​ទទួល​បាន​ឱកាស​ជា​លើក​ទី​ពីរ​មក​កាន់​ទី​នេះ ដោយ​លើក​ទី​១ ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ ៥​មជ្ឈមណ្ឌល ហើយ​មក​លើក​នេះ សម្ពោធ​សមិទ្ធផល​មជ្ឈមណ្ឌល និង​ព្រះ​វិហារ​ខ្មែរ​អី​ស្លា​មរ​ហូត​ដល់​ទៅ​១១​កន្លែង ។ ២.​សូម​កោតសរសើរ​ដល់​សមាគម​ន៍​ប្រភព​ល្អ​កម្ពុជា ដែល​បាន​ខិតខំ​ដំណើរការ​សកម្មភាព​មនុស្សធម៌​របស់​ខ្លួន អនុវត្ត​ការងារ​បណ្តុះបណ្តាល​សិស្សានុសិស្ស យុវជន​ខ្មែរ​អី​ស្លា​ម​យើង និង​ការ​សម្រេច​បាន​នូវ​សមិទ្ធផល​ដ៏​ធំធេង​នេះ​ថែម​ទៀត ។ ៣.​សុខ​សន្តិភាព​របស់​កម្ពុជា បាន​ប្រែក្លាយ​ទឹកដី​សមរភូមិ​សង្គ្រាម តំបន់​នៃ​ការ​កាប់សម្លាប់​គ្នា និង​ជា​ចំការ​មីន ឲ្យ​ក្លាយទៅជា​ចំការ​កៅស៊ូ និង​ចំការ​កសិផល​ផ្សេង​ៗ​ជា​ច្រើន ដែល​យើង​ត្រូវ​តែ​ចង​ចាំ​ទុក និង​កុំ​ចង់​ប្រែក្លាយ​ចំការ​ដំណាំ​របស់​យើង​នេះ ឲ្យ​វិល​ត្រលប់​ទៅ​ជា​ចំការ​មីន​វិញទៀត​ឡើយ ។ ៤.​សន្តិភាព គឺជា​រឿង​សំខាន់​បំផុត ដែល​យើង​ត្រូវ​តែ​បន្ត​រួបរួម​គ្នា​ថែរក្សា​ឲ្យ​បាន​គង់​វង់ ។ ប្រទេស​ជាតិ​មួយ​អាច​ក្រឡាប់ចាក់​ទៅ​ជា​សង្គ្រាម​ភ្លាម​បាន បើសិនជា​យើង​ភ្លេចខ្លួន និង​មានការ​ធ្វេសប្រហែស ។ បទ​ពិសោធន៍​នៃ​ប្រវត្តិសាស្ត្រ​ខ្មែរ បាន​បង្ហាញ​យ៉ាង​ច្បាស់​ហើយ​ថា ខ្មែរ​រក​សុខ​មិនឃើញ សង្គ្រាម​មួយ​ចម្អិន​កំពឹស សន្តិភាព​-​សង្គ្រាម សន្តិភាព​-​សង្គ្រាម ពី​យើង​មាន​ទឹកដី​ជា​អាណាចក្រ​ដ៏​ធំធេង ប្រែក្លាយ​មក​ជា​ទឹកដី​រួម​តូច​ដូច​សព្វ​ថ្ងៃនេះ ។ ៥.​មិនមែន​ទាល់តែ​មាន​អាវុធ​ទើប​អាច​បង្ក​សង្គ្រាម​បាន​នោះ​ទេ ដា​រាប​ណា​ប្រជាពលរដ្ឋ​យើង​មានការ​បែកបាក់ និង​មានការ​រើសអើង​គ្នា​ហើយ​នោះ គឺ​វា​នឹង​នាំ​ទៅ​ដល់​សង្គ្រាម ។ ហើយ​នេះ គឺជា​អ្វី​ដែល​បក្សនយោបាយ​មាន​និន្នាការ​ឆ្វេងនិយម​មួយ​ចំនួន បាន​ប្រើប្រាស់​ក្នុង​រូបភាព​នយោបាយ​ស្នេហា​ជាតិ ដើម្បី​ញុះញង់ និង​ដុត​កំ​ដៅ​ស្មារតី​ខ្មែរ​និង​ខ្មែរ​ឲ្យ​ស្អប់ខ្ពើម​គ្នា និង​ប្រកាន់​ជាតិ​សាសន៍​ផ្សេង​ៗ​កន្លង​មក ។ ៦.​ការ​ភ្លេចខ្លួន និង​ការ​ធ្វើ​បដិវត្តន៍​ផ្លាស់​ប្តូរ​នេះ​ហើយ ដែល​បាន​រុញច្រាន​កម្ពុជា​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​សង្គ្រាម​១៩៧៥-១៩៧៩ ។ នៅ​មុន​ឆ្នាំ​១៩៧៥ ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ខ្មែរ​អី​ស្លា​ម​មាន​ប្រមាណ​៦០​ម៉ឺន​នាក់ ប៉ុន្តែ​សង្គ្រាម​នៃ​របប​ប្រល័យពូជសាសន៍​បាន​កាប់សម្លាប់​ខ្មែរ​អី​ស្លា​ម​អស់​ប្រមាណ​៧០​ភាគរយ ។ ៧.​បច្ចុប្បន្ន​នេះ កម្ពុជា​គឺជា​ប្រទេស​ដែល​មានភ័ព្វ​សំណាង​ជាងគេ ដែល​មិន​មាន​សង្គ្រាម ឬ​ការ​បែកបាក់​ខាង​ផ្នែក​ជំនឿ​សាសនា​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់ និង​ពិភពលោក ។ សុខ​ដ​ម្យ​នី​យ៍​កម្ម​របស់​ប្រជាពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​អី​ស្លា​ម នៅ​តាម​សហគមន៍​ទូ​ទាំង​ប្រទេស​ត្រូវ​បាន​ធានា​ដោយ​រាជរដ្ឋាភិបាល ក្រោម​មា​គា​រ៌​ដឹកនាំ​នៃ​គោលនយោបាយ​ផ្តល់​សិទ្ធ​សេរីភាព​ស្មើគ្នា​ខាង​ជំនឿ​សាសនា និង​ការ​លើកទឹកចិត្ត​ជា​និច្ច​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។ ៨.​កម្ពុជា​ស្មើមុខស្មើមាត់​នឹង​គេ​ហើយ ឱកាស​យើង​មាន​កាន់តែ​ច្រើន ដែល​យើង​ត្រូវ​តែ​ពង្រឹងសមត្ថភាព ចំណេះដឹង​ខ្លួនឯង ចាប់​យក​ឱកាស និង​បន្ត​រួម​គ្នា​ថែរក្សា​សន្តិភាព សមិទ្ធផល​ដែល​ជំនាន់​មុន​បន្សល់​ទុក​ឲ្យ និង​បន្ត​ថែរក្សា​សិទ្ធ​សេរីភាព​ដែល​យើង​មាន​ក្នុង​ដៃ​បច្ចុប្បន្ន ។ ៩.​ទទួលស្គាល់​ថា ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង ស្រុក និង​ឃុំ​សង្កាត់ ពិតជា​មិន​បាន​ល្អ​ឥត​ខ្ចោះ​នោះ​ទេ ។ ប៉ុន្តែ​តាម​រយៈ​សម្លេង​ឆ្នោត​ដែល​យើង​ទទួល​បាន​ជ័យ​ជំ​នៈ​កន្លង​ទៅ​នេះ ពិត​បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋ​ខ្មែរ​និង​ខ្មែរ​អី​ស្លា​ម​ក្នុង​សង្កាត់​អណ្តូង​ខ្មែរ គឺ​នៅ​តែ​បន្ត​ជឿជាក់ និង​គាំទ្រ​ដល់​ការ​ដឹកនាំ​របស់ សម្តេច​តេ​ជោ ។ ១០.​សម្តេច​តេ​ជា គឺជា​មេដឹកនាំ​ដែល​មិន​និយាយ​ដើម្បី​និយាយ​នោះ​ទេ​, ប៉ុន្តែ​បើ​និយាយ​គឺ​ត្រូវ​តែ​ធ្វើ ហើយ​ការ​ធ្វើ​នេះ​ហើយ ដែល​នាំ​ឲ្យ​កម្ពុជា​សម្រេច​បាន​នូវ​សុខ​សន្តិភាព ប្រកបដោយ​ជំនឿ​ទុក្ខ​ចិត្ត ក្រោម​មា​គា​រ៌​នយោបាយ​ឈ្នះ​ឈ្នះ ។ ហានិភ័យ​នៃ​ការ​បាត់បង់​អាយុជីវិត​ខ្លួនឯង និង​អាយុជីវិត​របស់​វីរៈជន​មួយ​ចំនួន ត្រូវ​បាន​យក​ទៅ​ប្តូរ​នឹង​អាយុជីវិត​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​ទូ​ទាំង​ប្រទេស​ឲ្យ​បាន​រស់​, រស់​ទាំង​ជាតិ និងរ​ស់ទាំង​ប្រជាជន ។ ១១.​សមិទ្ធផល ២៣ តុលា នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទី​ក្រុងប៉ារីស គឺជា​សមិទ្ធផល​ស្នាដៃ​សុទ្ធសាធ​របស់ សម្តេច​តេ​ជោ ដែល​បាន​យក​ជីវិត​ទៅ​ប្រថុយ​រហូត​ត្រូវ​បាន​គេ​ប្រមាថ និង​ប្រកាស​តាម​សម្លាប់​ឲ្យ​បាន ដើម្បី​ជា​ថ្នូរ​នឹង​ប្រាក់​ទៀត​ផង ។ ១២.​សម្តេច​តេ​ជោ គឺជា​មេដឹកនាំ​ស្នេហា​ជាតិ និង​កំពុង​ការពារ​ជាតិ​ពិតប្រាកដ ដែល​ហ៊ាន និង​បាន​លះបង់​គ្រប់យ៉ាង ហ៊ាន​ប្រឈម​មុខ​គ្រប់​បញ្ហា​គ្រោះថ្នាក់​ធំ​ៗ​បំផុត ដើម្បី​ជាតិ និង​ប្រជាជន មិន​ដូច​មេដឹកនាំ​បក្សនយោបាយ​មួយ​ចំនួន អាត្មា​និយាម​រុញ​កូនចៅ​ក្រោម​ឱវាទ​ឲ្យ​ជាប់គុក​ជំនួស និង​ខ្លួនឯង​រត់​ចោល​បាត់​នោះ ៕