ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​7​ខែ​ឆ្នាំ​នេះ ​ប្រមូល​ចំណូល​ពន្ធ​បាន​ជាង​1,28​ពាន់​លាន​ដុល្លារ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រយៈពេល​៧​ខែ​ឆ្នាំ​២០១៧ ចំណូល​ពន្ធ​-​អាករ​ដែល​ប្រមូល​បាន មាន​ចំនួន​៥.១៤៥​ពាន់​លាន​រៀល (​ប្រមាណ​ជា​១.២៨៦,៤៤​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​៧៥%​នៃ​ផែនការ​ច្បាប់ ។ ដោយឡែក

រាជធានី​ភ្នំពេញ ៖ រយៈពេល​៧​ខែ​ឆ្នាំ​២០១៧ ចំណូល​ពន្ធ​-​អាករ​ដែល​ប្រមូល​បាន មាន​ចំនួន​៥.១៤៥​ពាន់​លាន​រៀល (​ប្រមាណ​ជា​១.២៨៦,៤៤​លាន​ដុល្លារ​អា​មេ​រិ​ក​) ស្មើនឹង​៧៥%​នៃ​ផែនការ​ច្បាប់ ។ ដោយឡែក ក្នុង​ខែកក្កដា ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​មាន​ចំនួន ៥០៣​ពាន់​លាន​រៀល (​ប្រមាណ​១២៨,៣៧​លាន​ដុល្លារ​អា​មេ​រិ​ក​) ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំខែ​កក្កដា ឆ្នាំ​២០១៧ នៅ​សាល​ប្រជុំ​អគ្គនាយកដ្ឋាន​ពន្ធដារ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ។

ប្រសិនបើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​២០១៦​ឃើញ​ថា ការ​ប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ​សម្រាប់​រយៈពេល​៧​ខែ ឆ្នាំ​២០១៧ កើនឡើង​ចំនួន​១.៣២៥​ពាន់​លាន​រៀល (​ប្រមាណ​ជា​៣៣១,៤៤​លាន​ដុល្លារ​) ឬ​ស្មើនឹង​អត្រាកំណើន​៣៤,៧១%​។ ក្នុង​រយៈពេល​៧​ខែ ឆ្នាំ​២០១៧​នេះ​ដែរ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មាន​ការ​កើនឡើង​នូវ​ប្រាក់​ពន្ធ​ស្ទើរ​គ្រប់​ប្រភេទ​ពន្ធ ជា​ពិសេស ប្រភេទ​ពន្ធ​-​អាករ​សំខាន់​ៗ​មាន​ជា​អាទិ ៖ ពន្ធ​លើ​ប្រាក់​ចំណូល​កើនឡើង​៣១,១%, អាករ​លើ​តម្លៃបន្ថែម​កើន​ឡើង​៣៨,៤% ខណៈ​ដែល​អាករ​ពិសេស​កើនឡើង​១០,៦% និង​ពន្ធលើប្រាក់បៀវត្ស​កើនឡើង​៤,៨% ។

ក្នុង​ឱកាស​នោះ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​នាយកដ្ឋាន​ថ្នាក់​កណ្តាល និង​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ក្នុង​ន័យ​បង្កើន​ផលិតភាព ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ​នា​ពេល​កន្លង​មក ហើយ​ក៏ បាន​ផ្តល់​អនុសាសន៍​ណែនាំ​ដល់​អង្គភាព​ទាំងអស់​ដែល​ស្ថិត​នៅ​ក្រោម​ឱវាទ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ និង​សមាជិក​អង្គប្រជុំ ដូច​ខាងក្រោម ៖

-​បន្ត​ការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យ​បាន​កាន់តែ​ទូលំទូលាយ និង​កាន់តែ​ជ្រួតជ្រាប​ថែម​ទៀត ក្នុង​ចំណោម​មជ្ឈដ្ឋាន​អ្នក​ជាប់ពន្ធ​ពាក់ព័ន្ធ​នឹង​វិធាន និង​នីតិវិធី​នៃ​ការ​បង់ពន្ធ​តាម​ប្រភេទ​ពន្ធ​នីមួយ​ៗ ជា​ពិសេស ពន្ធ​ពាក់ព័ន្ធ​នឹង​វិស័យ​អចលនទ្រព្យ ដើម្បី​ចៀសវាង​មានការ​យល់​ច្រឡំ ដែល​នាំ​ទៅ​ដល់​បញ្ហា​ផ្សេង​ៗ​កើត​មាន​ជាយថាហេតុ ។   

-​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ ធ្វើ​យ៉ាងណា ធានា​បាន​នូវ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យ​ភាព និង​រក្សា​បាន​នូវ​អាកប្បកិរិយា​ទន់ភ្លន់​ទាំង​ពាក្យ​សម្តី​ទៅ​កាន់​អ្នក​ជាប់ពន្ធ និង​ការ​អនុវត្ត​វិធាន​ពន្ធដារ ។

-​ពង្រឹង និង​ប្តេជ្ញា​ផ្តល់​សេវា​ជូន​អ្នក​ជាប់ពន្ធ​ឱ្យ​បាន​កាន់តែ​ប្រសើរ តាម​រយៈ​ការ​ពង្រឹងសមត្ថភាព​មន្ត្រី និង​បំពាក់​សម្ភារ​បរិក្ខារ​បច្ចេកវិទ្យា ព្រមទាំង​ពង្រឹង​កិច្ចសហការ​ជាមួយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ទៅ​តាម​ការ​ចាំបាច់ ។

-​បន្ត​ធ្វើ​បច្ចុប្បន្នភាព​អចលនទ្រព្យ​សម្រាប់​ពន្ធ​លើ​អចលនទ្រព្យ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស សំដៅ​ធ្វើ​យ៉ាងណា ឱ្យ​ការ​ប្រមូល​ពន្ធ​ប្រភេទ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ។

-​យកចិត្តទុកដាក់​ពន្យល់​ណែនាំ​អ្នក​ជាប់ពន្ធ​តូច និង​លើកទឹកចិត្ត​ពួក​គាត់​ឱ្យមក​ចុះបញ្ជី​សម្រាប់​អ្នក​ជាប់ពន្ធ​ដែល​មាន​ផលរបរ​ប្រចាំ​ចាប់ពី​២៥០​លាន​រៀល ចៀសវាង​ដាច់ខាត​នូវ​ការ​សំ​ទ្បុ​ត​គំរាម​ផ្សេង​ៗ​ដល់​អ្នក​ជាប់ពន្ធ ៕