ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ត្រូវ​គេ​វាយ​បាយ​មិន​ឆ្ងាញ់ ឱ្យ​សុំ​ទោស​មិន​ព្រម កា.ប់វិញ​មួយ​កាំបិត​បុ័ងតោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​មិត្តភក្តិ​បបួល​ទៅ​រករឿង​វាយ​គេ ហើយ​វាយ​គេ​បែក​មាត់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវ​មិត្តភក្តិ​បបួល​ទៅ​រករឿង​វាយ​គេ ហើយ​វាយ​គេ​បែក​មាត់ គ្រាន់តែ​គេ​ឱ្យ​សុំ​ទោស​មួយ​ម៉ាត់​មិន​ព្រមរ​ត់ទៅ​យក​កាំបិត​កាប់​រង​របួសធ្ងន់​ម្នាក់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​ល្ងាច ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

ជន​បង្ក​មានឈ្មោះ យុទ្ធ យឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ជន​រង​គ្រោះ​មានឈ្មោះ រិ​ន ដា​រ៉ូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​ព្រៃ​ទា សង្កា​ក់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅ​ភូមិ​បន្លិច ឃុំ​ពាម​មាន​ជ័យ ស្រុក​ពាមរ ខេត្តព្រៃវែង ។ 

តាម​ប្រភព​ព័ត៌មាន​ពី​ភាគី​ខាង​រង​គ្រោះ​មានឈ្មោះ ហូ កុសល ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ល្ងាច​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ រូប​គាត់​កំពុង​តែ​ផឹកស៊ី​ជាមួយ​បងប្អូន​នៅ​មុខ​បន្ទប់​ជួល​ក្រោម​ឆត្រ​ទាំង​មេឃ​រលឹម​ស្រិច​ៗ បន្ទាប់​មក​ស្រាប់តែ​ភាគី​បង្ក​ឈ្មោះ បញ្ញា បាន​ជិះ​ម៉ូតូ​មក​សាចទឹក​ដាក់​ពួក​គាត់​ដែល​កំពុង​ផឹកស៊ី​មាន​គ្នា​៤​នាក់ ពេល​នោះ​រូប​គាត់​បាន​និយាយ​ថា «​ឈ្លើយ​ម្ល៉េះ​ជិះ​ម៉ូតូ​សាចទឹក​ដាក់​គេ

អ​ញ្ចឹ​ង​» បន្ទាប់​មក​ភាគី​បង្ក​បាន​នាំ​បក្សពួក​មាន​គ្នា​៥​ទៅ​៦​នាក់ ដោយ​មក​សួរនាំ​ថា «​នរណា​ស្រែក​ដាក់​អញ​» បន្ទាប់​មក​ភាគី​ទាំង​២​បាន​ប៉ះពាល់​សំដី​គ្នា​ហើយ​ភាគី​បង្ក​ខាង​ជិះ​ម៉ូតូ​ឈ្មោះ យុទ្ធ យឿ​ន បាន​វាយ​មួយ​ដៃ​ចំ​បបូរមាត់​ឈ្មោះ ហូ កុសល រួច​ក៏​បាន​បែក​គ្នា​អស់ ។ លុះ​នៅ​ថ្ងៃ​កើតហេតុ​ឈ្មោះ ហូ កុសល ខឹង​នឹង​ខ្លួន​ត្រូវ​គេ​វាយ​ហើយ​ស៊ី​បាយ​មិន​ឆ្ងាញ់​បាន​ទៅ​សួរ​ជន​បង្ក «​ថ្ងៃមុន​ម៉េច​បាន​វាយ​អញ បើ​សុំ​ទោស​មួយ​ម៉ាត់​អញ​នឹង​អត់​ទោស​ឱ្យ​» នៅ​ពេល​នោះ​ជន​បង្ក​ខាងលើ​មិន​ព្រម​សុំ​ទោស ពេល​នោះ​ជន​បង្ក​បាន​ចូល​ទៅ​យក​កាំបិត​មក​កាប់​ជន​រង​គ្រោះ​ដែល​នៅ​ក្បែរ​ខ្លួន​តែ​ម្តង ។ 

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​ឈ្មោះ រិ​ន ដា​រ៉ូ បាន​និយាយ​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​មក​លេង​បងថ្លៃ ឈ្មោះ ហូ កុសល នៅផ្ទះ​ជួល​កើតហេតុ​ខាងលើ​បន្ទាប់​មក​ស្រាប់តែ​ឃើញ​បងថ្លៃខ្លួន​មាន​ជំ​លោះ​ជាមួយ​ជន​បង្ក បន្ទាប់​មក​គាត់​បាន​ទៅ​ឃាត់​ហើយ​ត្រូវ​ជន​បង្ក​កាប់​មួយ​បុ័ងតោ​ចំ​ស្មា​ផ្នែក​ខាងឆ្វេង​រយះ​យ៉ាង​ជ្រៅ បន្ទាប់​មក​ទៀត​គាត់​ទ្រាំ​មិន​បាន​ហើយ​យក​ដប​វាយ​ទៅ​លើ​ជន​បង្ក​ខាងលើ​ចំ​ថ្ងាស​បណ្តាល​ឱ្យ​រង​របួសស្រាល ។ ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុច​កើតហេតុ​បាន​នាំ​ជន​បង្ក​ទៅ​ប៉ុ​សិ៍្ត​នគរបាល​រដ្ឋបាល​ចោម​ចៅ​ដើម្បី​សាកសួរ ហើយ​បាន​សំរបសំរួល​ដោយ​បញ្ចប់រឿង​នៅ​ប៉ុ​សិ៍្ត និង​ធ្វើ​កិច្ចសន្យា​រៀង​ៗ​ខ្លួន ៕