ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​៤​នាក់​រួម​ទាំង​លោក សួន សេរីរ​ដ្ឋា ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​មិន​ទាន់​ជា​ផ្លូវការ​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ សីហា នេះ​ថា មាន​មនុស្ស​៤​នាក់ រួម​ទាំង​លោក សួន សេរីរ​ដ្ឋា

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​មិន​ទាន់​ជា​ផ្លូវការ​បាន​ឲ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​១៣ សីហា នេះ​ថា មាន​មនុស្ស​៤​នាក់ រួម​ទាំង​លោក សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​វោហា​ប្រធាន​គណបក្ស​មួយ​នេះ បាន​ប្រើ​ពាក្យ​សម្ដី និង​ខ្លឹមសារ​ដ៏​ឆ្កួត​លីលា បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ប្រមាថមើលងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដល់​ថ្នាក់ដឹកនាំ​ប្រទេស កំពូល​ស្ថាប័ន​កង​ខេមរភូមិន្ទ​ទាំងមូល នូវ​ព្រឹត្តិការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា និង​កងទ័ព​ឡាវ នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង​។ ប្រភព​ឲ្យ​ដឹង​ថា មនុស្ស​៤​នាក់​នោះ មាន​លោក សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ជំនួយការ​ម្នាក់ អង្គរក្ស​ម្នាក់ អ្នកបើកបរ​រថយន្ត​ម្នាក់ និង​អ្នកជំនាញ​កុំព្យូទ័រ​ម្នាក់​។

លោក សួន សេរីរ​ដ្ឋា និង​មនុស្ស​ស្និទ្ធ​៣​នាក់​ទៀត ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ឃាត់ខ្លួន នៅ​ចំណុច​ស្ពាន​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ បន្ទាប់​ពី​លោក និង​មនុស្ស​៣​នាក់​នោះ​បាន​វិល​មក​ពី​ខេត្តកំពង់ចាម​ចូល​មក​រាជធានី​ភ្នំពេញ​។ ក្រោយ​ពេល​ឃាត់ខ្លួន​នា​រសៀល​ថ្ងៃ​ទី​១៣ សីហា នោះ សមត្ថកិច្ច​បាន​នាំ​លោក សួន សេរីរ​ដ្ឋា ទៅ​ឆែកឆេរ​លំនៅ​ឋាន​របស់​លោក ដែល​ស្ថិត​នៅ​ក្នុង​បុរី​ប៉េង ហួត តាម​បណ្តោយ​ផ្លូវ ជា សុ​ផា​រ៉ា សង្កាត់​.​ខណ្ឌ​ឬ​ស្សី​កែវ ដើម្បី​រក​វត្ថុ​តាង​បន្ថែម​ដែល​ជាប់​ពាក់​ពន្ធ​។ ការ​នាំ​ខ្លួន​លោក សួន សេរីរ​ដ្ឋា ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​នោះ សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​កងកម្លាំង​ការពារ​យ៉ាង​មុតមាំ មិន​មានការ​អនុញ្ញាត​ឲ្យ​អ្នក​រស់នៅ ក្នុង​បុរី ប៉េង​ហួត ចេញចូល​រហេតរហូត​ទេ រួម​ទាំង​អ្នកកាសែត​ផង​ដែរ​។ បន្ទាប់​ពី​ឆែកឆេរ​អស់​រយៈពេល​ច្រើន​ម៉ោង ក៏​ត្រូវ​បាន​បញ្ចប់​ទៅ​វិញ​តែ​លទ្ធផល​យ៉ាងណា​នោះ សមត្ថកិច្ច​មិន​បាន​ទម្លាយ​ឲ្យ​ដឹង​ដែរ​។

សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ការ​ចាប់ខ្លួន​លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​បង្ហោះ​សារ​នៅ​ថ្ងៃ​ទី​១២ សីហា ២០១៧ ប្រមាថ​ដល់​កងទ័ព​ខ្មែរ ដែល​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា (​ពេល​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រទេស​លាវ នោះ​លទ្ធផល​វា​ហ្នឹង​មិន​ខុស​ពី​សង្គ្រាម ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម​ទេ ! គឺ​កូន​ខ្មែរ កងទ័ព​ជាតិ នឹង​ស្លាប់​ក្នុង​សមរភូមិ​យ៉ាង​វេទនា​… ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ​សក្តិ ប្រមូល​បាន​លុយកាក់​សប្បាយ​ជាមួយ​ស្រី​ញី យ៉ាង​គគ្រឹកគគ្រេង ! ។ ពីព្រោះ​កន្លង​មក​ដូច​យើង​ដឹង​ហើយ សង្គ្រាម​ដែល​កើតឡើង​ជាមួយនឹង​ប្រទេស​សៀម គឺ​ស្លាប់​តែ​កូន​ខ្មែរ​អ្នក​ស្នេហា​ជាតិ ដែល​ចូល​ប្រយុទ្ធ​នៅ​ជួរ​មុខ​ទេ​។

ចំណែកឯ​ពួក​មេ​ៗ ពាក់​ផ្កាយ និង កូនលោក​ធំ​ៗ ដែល​នៅ​ជួរ​ក្រោយ​ចេញ​មុខ​ចេញ​មាត់​នោះ ប្រមូល​លុយ ប្រមូល​លាភ ហើយ​ដេក​តែ​ម៉ាស៊ីនត្រជាក់​ជាមួយ​ស្រី​កំដរ ក៏​ឡើងបុណ្យ​ឡើង​ផ្កាយ​ដែរ​។ សារ​បង្ហោះ​លើ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ បាន​ធ្វើ​ឲ្យ​ដុត​រោល​ក្តៅ ដល់​មេបញ្ជាការ​កងទ័ព​ខ្មែរ​ពេញ​ទូ​ទាំង​ប្រទេស កើតទុក្ខ​មិន​សុខចិត្ត​នូវ​ពាក្យពេចន៍​ជេរ​ប្រមាថ​នោះ​។ ដូច្នោះ​ហើយ​បានជា​កម្លាំង​រាជរដ្ឋាភិបាល ត្រូវ​បង្ខំចិត្ត​ស្ទាក់​ចាប់ខ្លួន​លោក សួន សេរីរ​ដ្ឋា ភ្លាម បើ​ទុក​យូរ​បន្តិច​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ណា មួយ ចេញពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​មក​ពី​ខាង​យោធា ដែល​ទ្រាំ​មិន​បាន​នូវ​សម្ដី​អត់​គំរប​នោះ​)៕