ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនៀមទម្លាប់​ពេល​អ្នក​ភូមិ​ឈឺ របស់​ជនជាតិ​ទំពួន

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​បច្ចុប្បន្ន​នៅ​តែ​បន្ត​ប្រពៃណី​របស់​ខ្លួន​ជា​កេរ្តិ៍​ដំណែល​ដូនតា​ជា​យូរលង់​មក​ហើយ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា

ខេត្តរតនគិរី ៖ ទំនៀមទម្លាប់​ជនជាតិ​ដើម​ភាគតិច​បច្ចុប្បន្ន​នៅ​តែ​បន្ត​ប្រពៃណី​របស់​ខ្លួន​ជា​កេរ្តិ៍​ដំណែល​ដូនតា​ជា​យូរលង់​មក​ហើយ ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ើ​ន​សៃ មាន​បងប្អូន​ជនជាតិ​ដើម​ភាគតិច​ទូ​ទាំង​ភូមិ​តែ​ម្តង​បាន​ធ្វើ​កម្មវិធី​សែនអ្នកតា និង​សែន​ចាស់ទុំ​ឲ្យ​ឯកឧត្តម ប៊ូ ថង អាយុ​៧៧​ឆ្នាំ ជនជាតិ​ទំពួន ហើយ​ជា​ស្រុក​កំណើត​របស់​ឯកឧត្តម មានមុខ​ងារ​ជា​ប្រធាន​គណកម្មការ​ទី​៤​នៅ​ព្រឹទ្ធសភា ដែល​មាន​ជំងឺ​ស្វិតជើង​ទាំង​ពីរ​ដើរ​មិន​រួច​ត្រូវ​បាន​ចាស់ទុំ​ជនជាតិ​ដើម​ភាគតិច​មូលមតិ​គ្នា​កាប់​ក្របី​ចំនួន​២​ក្បាល ពណ៌​ស​១ ខ្មៅ​១ ដើម្បី​សែន​ចាស់ទុំ និង​អ្នកតា​ម្ចាស់​ទឹក​ម្ចាស់​ដី​សុំ​ឲ្យ​គាត់​បានជា​ជំងឺ​ក្នុង​ខ្លួន​របស់​គាត់​។

ហើយ​ក្នុង​កម្មវិធី​កាប់​ក្របី​សែនព្រេន​នេះ គេ​សង្កេត​ឃើញ​មាន​ឯកឧត្តម លី ធុ​ជ ទេស​រដ្ឋមន្ត្រី និង​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត ឯកឧត្តម ប៊ូ ឡាំ អ្នកតំណាង​រាស្ត្រ ព្រមទាំង​កង​ម្លាំ​ង​ប្រដាប់​អាវុធ​មូលដ្ឋាន​ចូលរួម​យ៉ាងច្រើន​កុះករ​។ បើ​តាម​ប្រភព​ព័ត៌មាន​ពី​លោកតា ហ៊ុយ ប៊ុ​ន​ឡាំ អាយុ​៧១​ឆ្នាំ ជនជាតិ​ទំពួន ជា​អាចារ្យ​រៀបចំ​កម្មវិធី​សែន​ព្រេង​របស់​ជនជាតិ​ទំពួន​បាន​ឲ្យ​ដឹង​ថា ក្នុង​កម្មវិធី​នេះ​ធ្វើ​តាម​ទំនៀមទំលាប់​ប្រពៃណី​ជនជាតិ​ទំពួន​តាំងពី​គាត់​ដឹងក្តី​មករ​ហូត ឲ្យ​តែ​មាន​អ្នក​ភូមិ​ឈឺ​គេ​តែងតែ​ធ្វើ​កម្មវិធី​នេះ​។

លោកតា​បាន​បន្ត​ទៀត​ថា ទី​១-​គេ​កាប់​ក្របី និង​ជ្រូក​៣​ក្បាល ទី​២-​ភ្លេង​របស់​ជនជាតិ​ដើម​ភាគតិច​ទំពួន ដើរ​គោះ​តាម​ផ្ទះ​អ្នក​ភូមិ​ដើម្បី​សុំ​សម្ល និង​បាយ​ដើម្បី​យក​មក​ហូប​រួម​គ្នា​ក៏​ដូច​ជា​ប្រ​កូក​ប្រកាស​ឲ្យ​ដូនតា​ដែល​ចែក​ឋាន​ទៅ​បានដឹង និង​ដឹង​ដល់​អា​រុក្ខ​អារក្សអ្នកតា​ក្នុងភូមិ​របស់​គាត់ ទី​៣-​លេងភ្លេង​វាយគង​នៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​អ្នកជំងឺ ទី​៤-​កម្មវិធី​ហូប​ស្រា​ពាង​ជុំ​គ្នា​។ គាត់​បាន​បន្ត​ទៀត​ថា ទោះបីជា​ស្ថានភាព​ប្រទេស​ខ្មែរ​មានការ​ជឿនលឿន​ងាក​មក​គោរព​សាសនាព្រះពុទ្ធ​១០០​ភាគរយ​ក្តី​ក៏​ប៉ុន្តែ​កម្មវិធី​មួយ​នេះ​ជា​ទំនៀមទម្លាប់​បងប្អូន​ជនជាតិ​ទំពួន​រាប់រយ​ឆ្នាំ​មក​ហើយ​៕