ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​បុក​គ្នា​បន្ត របួសធ្ងន់​២​នាក់​ស្រាល​ម្នាក់

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៣ សីហា ២០១៧​នេះ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១១-២១២ មុខ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១៣ សីហា ២០១៧​នេះ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ ២១១-២១២ មុខ​ប៉ុស្តិ៍​រដ្ឋបាល ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ​។ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​១​គ្រឿង​ម៉ាក ហុងដា​វ៉េវ ជិះ​តែ​ម្នាក់ឯង មាន​ទិស​ដៅ​ពី​ក្រុងព្រះសីហនុ ទៅ ភ្នំពេញ លុះដល់​ចំណុច​ខាងលើ មាន​ម៉ូតូ​១​គ្រឿង​បើកបរ​ស្រប​ទិស​គ្នា ហើយ​បាន​មក​ទាក់​ដៃចង្កូត​គ្នា​បណ្តាល​ឲ្យ​ដួល​ច្រងាប់ច្រងិល​ទាំង​ពីរ​។

សមត្ថកិច្ច​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ស្រប​ពេល​ម៉ូតូ​ទាំង​២​កំពុង​ដួល​នោះ​ហើយ​ម្ចាស់​ម៉ូតូ​កំពុ ង​លើក​ម៉ូតូ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង​ផ្សេង​ទៀត ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពត 1K-6687 ជិះ​គ្នា​ចំនួន​២​នាក់ បាន​មក​បុក​ពី​ខាងក្រោយ​បន្ថែម​ទៀត​។ គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​រង​របួស​មនុស្ស ចំនួន​៣​នាក់ ធ្ងន់​២​នាក់ និង​ស្រាល​ម្នាក់ ចំណែក​ម្នាក់​ទៀត​មិន​របួស​ហើយ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​មិត្តភាព​ខេត្ត​ព្រះ​សីហ​នុ​។ ម៉ូតូ​ទាំង​ពីរ​គ្រឿង បាន​យក​មក​រក្សា​ទុក នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បិត​ត្រាំ​ង​ដើម្បី​ដោះស្រាយ​បន្ត​៕