ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​បញ្ចប់​…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ខ្លួន​លោក សួន សេរីរ​ដ្ឋា ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ត្រូវ​បាន​បញ្ចប់​វេលា​ម៉ោងជាង​៦​ល្ងាច​នេះ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​បុរី​ប៉េង​ហួត តាម​បណ្តោយ​ផ្លូវ​៥៩៨ ដើម្បី​ឆែកឆេរ​

រាជធានី​ភ្នំពេញ ៖ ការ​នាំ​ខ្លួន​លោក សួន សេរីរ​ដ្ឋា ទៅ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ត្រូវ​បាន​បញ្ចប់​វេលា​ម៉ោងជាង​៦​ល្ងាច​នេះ នៅ​គេហដ្ឋាន​របស់​លោក​ក្នុង​បុរី​ប៉េង​ហួត តាម​បណ្តោយ​ផ្លូវ​៥៩៨ ដើម្បី​ឆែកឆេរ​។ ចំណែក​ប្រភព​ព័ត៌មាន​ក្រៅផ្លូវការ​ថា មានការ​ឃាត់ខ្លួន​មនុស្ស​៣​នាក់​ទៀត ម្នាក់​ជា​អង្គរក្ស និង​ម្នាក់​ជា​ជំនួយការ​ផ្ទាល់​របស់​លោក សួន សេរីរ​ដ្ឋា​។

សូម​បញ្ជាក់​ថា អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បានឱ្យ​ដឹង​ថា កងកម្លាំង​នគរបាល​បាន​ចាប់ខ្លួន​លោក សួន សេរីរ​ដ្ឋា នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ ពី​បទល្មើស​ជាក់ស្តែង​។ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដដែល​បាន​បញ្ជាក់​ថា សួន សេរីរ​ដ្ឋា ត្រូវ​បាន​ចាប់ខ្លួន​ពី​បទល្មើស​ជាក់ស្តែង ដោយ​សរសេរ​នៅ​លើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​នូវ​ពាក្យ​ពេ​ជ​ញុះញង់​ដល់​កងកម្លាំង​កងទ័ព​មិន​ឱ្យ​ស្តាប់​បទបញ្ជា​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​កិច្ចការ​ការពារ​ជាតិ ៕