ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាប់ចោទប៉ុនប៉ង​រំលោ.ភ​បងថ្លៃ បែរជា​ព្រះរាជអាជ្ញា​រង​តម្រូវ​ឱ្យទៅ​មណ្ឌល​បន្សាប​គ្រឿងញៀ.ន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មានរឿង​មួយ​ដែល​ជន​រង​គ្រោះ​យល់​ឃើញ​ថា មិន​មាន​ភាព​ប្រក្រតី​ចំពោះ​នីតិវិធី​របស់​ស្ថាប័ន​អយ្យការ​

រាជធានី​ភ្នំពេញ ៖ មានរឿង​មួយ​ដែល​ជន​រង​គ្រោះ​យល់​ឃើញ​ថា មិន​មាន​ភាព​ប្រក្រតី​ចំពោះ​នីតិវិធី​របស់​ស្ថាប័ន​អយ្យការ​ទៅ​លើ​ជនសង្ស័យ​ម្នាក់​ដែល​សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន​ក្នុង​បទល្មើស​ជាក់ស្តែង​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ បែរជា​ព្រះរាជអាជ្ញា​រង​សួរ​យក​ចម្លើយ​ហើយ​មិន​បាន​សម្រេច​ឃុំខ្លួន​ទេ​តម្រូវ​ឲ្យ​នាំ​ទៅ​មណ្ឌល​បន្សាប​គ្រឿង​ញឿ​ន​វិញ ។ ករណី​នេះ​ជា​ហេតុ​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​កើត​ទុក​មិន​សុខចិត្ត​បាន​នឹង​កំពុង​រក​ផ្លូវ​ដើរ​ប្តឹង​លោក​ព្រះរាជអាជ្ញា​រង​ម្នាក់​នោះ ដែល​មិន​ឃុំខ្លួន​ជនសង្ស័យ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​លើ​រូប​នាង ។ 

សូម​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៧ មាន​ករណី​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​មួយ​កើតឡើង​នៅក្នុងខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។ ជនសង្ស័យ​ឈ្មោះ ជួន ចាន់​រី ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​អ្នកបើកបរ​រថ​ន្ត ស្នាក់​នៅផ្ទះ​លេខ​៥​សេ ផ្លូ​លេខ​ជាតិ​លេខ​៣ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ ។ នារី​រង​គ្រោះ​ឈ្មោះ ខ​.​ច​.​ន អាយុ​៣៣​ឆ្នាំ ។ តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​វេលា​ម៉ោង​ខាងលើ​នេះ​ខ្លួន​បាន​ត្រឡប់​ពី​កន្លែង​លក់ដូរ​នៅ​ផ្សារ​វិញ​ក៏​បាន​ទៅ​ផ្ទះ​បងស្រី​(​ផ្ទះ​កើតហេតុ​)​ពេល​នោះ​បានឃើញ​ឈ្មោះ ជួន ចាន់​រី ដែល​ជា​ជនសង្ស័យ​បាន​នឹង​កំពុង​ដេក​នៅ​លើ​គ្រែ​ដែល​ប្អូនស្រី​នាង​ត្រូវជា​សង្សារ​របស់​គេ ។ ពាក្យបណ្តឹង​រៀបរាប់​បន្ត​ថា ពេល​នោះ​នាង​បាន​ចូល​ទៅ​ចង្ក្រាន​កម្តៅសម្ល​រួច​បាន​ចូល​យក​អាវ​ក្នុង​បន្ទប់ ស្រាប់តែ​ជនសង្ស័យ​ស្ទុះ​ដើរ​តាម​ពីក្រោយ​ហើយ​ទាញ​ទ្វារ​បន្ទប់​បិទ រួច​ចាប់​ស្មា​នាង​រុញ​ផ្តួល​ទៅ​លើ​ពូក​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ដែល​មិន​នឹក​ស្មានថា ជនសង្ស័យ ដែល​មិន​ទាន់​បាន​រៀប​ការ​ស្របច្បាប់​ជាមួយ​ប្អូនបង្កើត​របស់​ខ្លួន​យ៉ាងណា​ក៏​ដោយ ព្រោះ​ពួក​គេ​រស់នៅ​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ទៅ​ហើយ​នោះ​ហ៊ាន​ប្រព្រឹត្ត​អំពើ​មិន​គ​ម្បី​ដូច្នេះ ។ ដោយ​ដឹង​ទ​ង្វើ​ជនសង្ស័យ​ធ្វើ​ដូច្នោះ នាង​បាន​លើកជើង​ធាក់​បណ្តាល​ឲ្យ​ជនសង្ស័យ​ដួល​ក្បែរ​ទ្វារ ភ្លាម​នោះ​នាង​បាន​ស្ទុះ​រត់​ចេញ​ក្រៅ​ផ្ទះ និង​ស្រែក​ឲ្យ​គេ​ជួយ​ទើប​បងស្រី​ទូរស័ព្ទ​ទាក់ទង​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ឲ្យ​មក​ជួយ​អន្តរាគមន៍ និង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ជាក់ស្តែង នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មក​រា ។ 

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ពេល​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​សាកសួរ​យក​ចម្លើយ​រួច​ហើយ​សមត្ថកិច្ច​បាន​សុំ​គោលការណ៍​ទៅ​ព្រះរាជអាជ្ញា​ម្តងទៀត​ទើប​តំណាង​អយ្យការ​បាន​តម្រូវ​ឲ្យ​បញ្ជូន​ជនសង្ស័យ​នាំ​យក​ទៅ​សាកសួរ​ពាក់ព័ន្ធ​លើ​បណ្តឹង​ប៉ន​ប៉ង​រំលោភ​សេពសន្ថវៈ​នោះ ។ នៅ​ថ្ងៃ​ទី​១០ សីហា សមត្ថកិច្ច​នគរបាល​ខណ្ឌ​៧​មក​រា​បាន​កសាង​សំណុំរឿង​នេះ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ដែល​សំណុំរឿង​នេះ​ស្ថិត​នៅ​ដៃ​លោក ចែ សុង ព្រះរាជអាជ្ញា​រង​ធ្វើការ​សាកសួរ ។ នៅ​ថ្ងៃ​ទី​១២ សីហា ក្រោយ​ពី​សាកសួរ​ជនសង្ស័យ​ហើយ​លោក ចែ សុង បាន​តម្រូវ​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​ដាក់​មណ្ឌល​បន្សាប​គ្រឿងញៀន​វិញ​(​សំអាង​ហេតុ​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ប្រើប្រាស់​សារធាតុ​ញៀន​) ពោល​គឺ​មិន​បាន​ចោទប្រកាន់​ឈ្មោះ ជួន ចាន​រី ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ ជា​បទល្មើស​ជាក់ស្តែង ដូច​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ និង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នោះ​ទេ ៕