ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​លេង​សុទ្ធតែ​ស្បៃ​មុង​រាប់​ពាន់​ម៉ែត្រ​អ៊ីចឹង តើ​មានពូជ​ត្រី​ឯណា​សេសសល់​ឱ្យ​នេសាទ​ទៀត

6 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​ដោយ​ច្បាប់​បាន​ហាម​មិន​ឲ្យ​ប្រើប្រាស់​នូវ​ឧករ​ណ៏​នេសាទ​ខុសច្បាប់​នោះ​ទេ

ខេត្តកំពង់ចាម ៖ ក្នុង​រដូវ​បិទ​នេសាទ​ដោយ​ច្បាប់​បាន​ហាម​មិន​ឲ្យ​ប្រើប្រាស់​នូវ​ឧករ​ណ៏​នេសាទ​ខុសច្បាប់​នោះ​ទេ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​មាន​ពលរដ្ឋ​ខិលខូច​បាន​នាំ​គ្នា​ដាក់​ស្បៃ​មុង​ចាប់​យក​ត្រី​គ្រប់​ប្រភេទក្នុង​ដែន​អតីត​ឡូ​ត៏​នេសាទ​លេខ​១ ស្ថិត​នៅ​ឃុំ​គៀន​ជ្រៃ ស្រុក​កំពង់សៀម ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចំរុះចុះ​បង្ក្រាប​នៅ​ថ្ងៃ​ទី​១២ សីហា ដោយ​រឹបអូស​បាន​ឧ​បករ​ណ៏​ល្មើសច្បាប់​ជា​ច្រើន និង​បាន​ចាក់​លែង​កូន​ត្រី​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ផង​ដែរ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​បាន​ទទួល​ការ​ណែនាំពី​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក អេ​ង ជា​សាន្ត ប្រតិភូ​ទទួល​បន្ទុក​ប្រធាន​រដ្ឋបាល​ជលផល​នោះ​នៅ​ថ្ងៃ​ខាងលើ​រូប​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ​ក្នុង​នោះ​មាន​អាវុធហត្ថ នគរបាល និង​ទាហាន រួម​ទាំង​លោក​អភិបាលរង​ស្រុក​ម្នាក់​បាន​ចុះ​ទៅ​កាន់​ឃុំ​គៀន​ជ្រៃ ក្រោយ​ពី​មាន​សេចក្តី​រាយ​ការ​ណ៏​ពី​កម្លាំង​សម្ងាត់​មក​ថា មាន​ដាក់​បទល្មើស​នេសាទ​តាម​ព្រែក​ដើម្បី​ចាប់​យក​ត្រី​ដោយ​ខុសច្បាប់​ក្នុង​រដូវ​ហាមឃាត់ ។ លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ប្រាប់​បន្ត​ថា ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេះ​បាន​ចំនួន​៥​ករណី​រួម​មាន ក្នុង​នោះ​លូ​ស្បៃ​មុង​ចំនួន​៤​ករណី​, លូ​ស្បៃ​មុង​ចំនួន​៥១​មាត់​, របាំង​ស្បៃ​មុង​ប្រវែង​១.៣០០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៦៦៩​ដើម ចាក់​លែង​កូន​ត្រី​ចំរុះ​ទៅ​ក្នុង​បឹង​ធម្មជាតិ​វិញ​ទង្ង​ន់​២៦៩​គីឡូក្រាម ត្រង់​ចំណុច​ឈើទាល​កោង ចុង​ព្រែក​គៀន​ជ្រៃ ពាម​ទន្លា ក្រោយ​ភូមិ​ឥន្ទនេល ឃុំ​គៀន​ជ្រៃ​នោះ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ​ក្នុង​ថ្ងៃ​ទី​១២ សីហា ត្រង់​ចំណុច​ឃុំ​ព្រែក​កុយ​ស្រុក​កងមាស កម្លាំង​ជលផល​ខេត្ត​ក៏​បាន​បង្ក្រាប​ដាយ​បាន​ចំនួន​២​មាត់​ផង​ដែរ ។

លោក អ៊ុ​ក ណា​រិ​ន នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​បញ្ជាក់​ថា ចាប់តាំងពី​រដូវ​បិទ​នេសាទ​រហូត​មក​ដល់​ពេល​នេះ​បទល្មើស​នេសាទ​ត្រូវ​បាន​កម្លាំង​ជំនាញ​ចុះ​បង្ក្រាប​ដោយ មាន​សហការ​ជាមួយនឹង​អាជ្ញាធរមូលដ្ឋាន​ព្រមទាំង​កម្លាំង​សមត្ថកិច្ច​នោះ​បាន​សរុប​ចំនួន​២៦​ករណី​ហើយ តែ​មិន​ទាន់​មាន​ចាប់​ពលរដ្ឋណា​ម្នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ឡើយ ។ តែ​គ្រាន់តែ​មាន​លេខ​មុខ​ពលរដ្ឋ​ខ្លះ​បាន​ចេញ​មក​តវ៉ាជាមួយនឹង​ជលផល​ក្រោយ​ពី​ជំនាញ​បាន​លើក​ហេតុផល​ផ្លូវច្បាប់​ថា រដូវ​បិទ​នេសាទ​នេះ​ឧ​បករ​ណ៏​ស្បៃមុង​ច្បាប់​បាន​ហាម​ឲ្យ​ប្រើប្រាស់​នោះ​ទេ ហើយ​ក៏​បាន​ណែនាំ​ឲ្យ​ពួក​គាត់​ងាក​ទៅរ​ករបរ​នេសាទ​ស្របច្បាប់​វិញ​ដើម្បី​ឲ្យ​ពពួក​មច្ឆារ​ជាតិ​បាន​នៅ​គង់វង្ស​យូរអង្វែង​ទៅ​ថ្ងៃ​ខាង​មុខ ៕