ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ញៀន​ថ្នាំ​11​នាក់​ត្រូវ​ប៉ូលិស​ចាប់​បញ្ជូន​ទៅ​តុលាការ​ទៀត​ហើយ​នៅ​ថ្ងៃ​13​នេះ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ន៍

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បាន​ចូលរួម​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម​ន៍ និង​កម្លាំង​នគរបាល​ក្រុង​សៀមរាប​ចុះ​បង្ក្រាប​ករណី​ជួញដូរ ចាត់ចែង ឱ្យ​ប្រើប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជន​ញៀន​ថ្នាំ​ចំនួន​១១​នាក់​រួច​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ដើម្បី​សួរនាំ ។ ក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​នេះ​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១១ ថ្ងៃ​ទី​១១ សីហា នៅ​ភូមិ​ស្រែ​ធ្នង់ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

លោក​វរសេនីយ៍ទោ ណា​ម ណ​ម នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​កម្លាំង​ឃាត់ខ្លួន​ចំនួន​១១​នាក់​នោះ បន្ទាប់​ពី​កម្លាំង​ឃាត់ខ្លួន​ព្រមទាំង​ដកហូត​បាន​វត្ថុ​តាង​រួម​មាន​ទូរស័ព្ទ​ដៃ​ចំនួន​០៩​គ្រឿង​, ឧបករណ៍​ប្រើប្រាស់​ថ្នាំ​ញៀន និង​សម្ភារ​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ស្លាក​លេខ​ដោះ​ទុក ចំនួន​១ ដែល​មាន​លេខ សៀមរាប ១V-៤៧១១ ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់ រួម​នឹង​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​ប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្ត​នៅ​ថ្ងៃ​ទី​១៣ សីហា នេះ​ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​ផ្លូវច្បាប់ ៕