ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រវឹង​ផង ងងុយដេក​ផង នៅ​តែ​បើកបរ​ទៀត !

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹងស្រា​បើករថយន្ត​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​មួយ​កង់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​ស្រវឹងស្រា​បើករថយន្ត​រេ​ចង្កូត​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បាក់​អស់​មួយ​កង់ កាលពី​វេលា​ម៉ោង​១០​យប់​ថ្ងៃ​ទី​១២ សីហា នៅ​ចំណុច​រោងចក្រ​កាត់ដេ​MV តាម​ផ្លូវជាតិ​លេខ​២ ស្ថិត​នៅ​ភូមិ​ទួល​រកា​៣ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

រថយន្ត​បង្ក​ម៉ា​កកូ​រ៉ូ​ឡា ព​ណ​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២J-៣២៥២ អ្នកបើកបរ​មានឈ្មោះ ឌុន វ៉ា​ន់​ថន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់​នៅ​ភូមិ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​កើតហេតុ​គាត់​ទើបនឹង​ចេញពី​កម្ម​ពិធី​មិត្តភក្តិ​ជួបជុំ​ផឹកស៊ី ហើយ​ចេញ​មក​វិញ​គោលបំណង​បើករថយន្ត​ត្រលប់​ទៅ​ផ្ទះ​លុះ​មក​ដល់​ចំណុច​កើតហេតុ​បើក​តាម​ផ្លូវជាតិ​លេខ​២​ក្នុង​ទិស​ដៅ​ពី​ស្ពាន​អាកាស​ក្បាលថ្នល់​ទៅ​ក្រុង​តា​ខ្មៅ ដោយ​គាត់​ងងុយដេក​បាន​រេ​ចង្កូត​ទៅ​ខាងឆ្វេង​មិនដឹង​ខ្លួន បណ្ដាល​ឲ្យ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​បណ្ដាល​ឲ្យ​ខូចខាត និង​រថយន្ត​បើក​ទៅ​មុខ​លែង​រួច​ក្រោយមក​ក៏​សមត្ថកិច្ច​ចុះ​មក​ឃាត់​តែ​ម្តង ។

នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា មុន​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ល្បាត​ក្នុង​មូលដ្ឋាន​មក​ដល់​ចំណុច​កើតហេតុ​ក៏​ប្រទះ​ឃើញ​រថយន្ត​បង្ក​បើកបរ​ដោយ​បុរស​ម្នាក់​សង្ស័យ​ស្រវឹង​ទើប​បើក​បុក​ទ្រូង​ពុះ​ចែកផ្លូវ​បាក់​អស់​ចំនួន​១​កង់ ចំណែក​រថយន្ត​ខូចខាត​ផ្នែក​ចំហៀង​ខាងឆ្វេង និង​ផ្ទុះ​ពោង​សុវត្ថិភាព​រថយន្ត ។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់​អ្នកបើកបរ​រថយន្ត និង​ទំនាក់ទំនង​ទៅ​កាន់​ជំនាញ​វាស់វែង​ខណ្ឌ​ដើម្បី​ធ្វើការ​វាស់វែង និង​ដោះស្រាយ​តាម​នីតិវិធី ៕