ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សួន​ សេរីរ​ដ្ឋា ត្រូវ​បាន​ចាប់ខ្លួន​នៅ​មុន​នេះ​បន្តិច​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ មុន​នេះ​បន្តិច លោក សួន សេរីរ​ដ្ឋា ដែល​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​

រាជធានី​ភ្នំពេញ​ ៖ មុន​នេះ​បន្តិច លោក សួន សេរីរ​ដ្ឋា ដែល​ជា​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​នៅ​រសៀល​ថ្ងៃទី​១៣ ខែ​សីហា ឆ្នាំ​២០១៧ ដោយសារ​តែ​លោក​បាន​បង្ហោះ​សារ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែសីហា​នេះ វាយប្រហារ និង​ជេរ​ប្រមាថ​ដល់​ទាហាន​ និង​ប្រជាជន​កម្ពុជា​។​

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​លោក សួន សេរីរ​ដ្ឋា ពេល​កំពុង​ធ្វើ​ដំណើរ​ពី​ខេត្តកំពង់ចាម ចូល​រាជធានី​ភ្នំពេញ​។ ពេល​នេះ​លោក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ចាត់វិធានការ​ណ៍​បន្ត​។

លោក​ សួន សេរីរ​ដ្ឋា ​បាន​សរសេរ​លើ​វេ​ប​សាយ​ថា ៖ «​បើ​សង្គ្រាម​កើតឡើង​ជាមួយនឹង​ប្រ​ទេ​សឡាវ​មែន កូន​ខ្មែរ​កងទ័ព​ជាតិ​នឹង​ស្លាប់​យ៉ាង​វេទនា ហើយ​មេទ័ព​ចោរ​នឹង​ឡើងបុណ្យ ប្រមូល​លុយ សប្បាយ​ស្រី​ញី​យ៉ាង​គគ្រឹកគគ្រេង​» ហើយ​​បាន​​ចែកចាយ​ក្នុង​ហ្វេ​ស​ប៊ុ​ក ក៏​ដូច​ជា គេហទំព័រ​របស់​លោក​ផង​ដែរ​៕