ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​នៅ​ជាយ​ដែន​ប្រមូល​ផល​ស្រូវ​ទាំង​រង​ការ​បំផ្លាញ​ពី​ជំនន់​ទឹកភ្លៀង

6 ឆ្នាំ មុន

ខេត្តកំពត ៖ ប្រជា​កសិករ​មួយ​គ្រួសារ​នៅ​ជិត​ជាយ​ដែន​ប្រទេស​វៀតណាម ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្រសាំង ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត

ខេត្តកំពត ៖ ប្រជា​កសិករ​មួយ​គ្រួសារ​នៅ​ជិត​ជាយ​ដែន​ប្រទេស​វៀតណាម ស្ថិត​នៅ​ក្នុងភូមិ​ទួល​ក្រសាំង ឃុំ​ព្រៃ​ទន្លេ ស្រុក​បន្ទាយមាស ខេត្តកំពត កំពុង​តែ​ប្រមូល​ផល​ស្រូវ​រង​ការ​លិចលង់​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង​កន្លង​មក ។ ទោះបីជា​មានការ​គំរាមកំហែង​ពី​ជំនន់​ទឹកភ្លៀង​បំផ្លាញ​ស្រូវ​គាត់​ក៏​ដោយពេល​ទឹក​ស្រក់​ចុះ​អស់ពីរ​នាក់​ប្ដី​ប្រពន្ធ​ត្រូវ​បាន​ប្រមូល​ផល​បន្ត​ទៀត ។ 

បងប្រុស ផង់ ភឹ​ន អាយុ​៥១​ឆ្នាំ នៅ​ភូមិ​ទួល​ក្រសាំង​បាន​និយាយ​ប្រាប់​ឱ្យ​ដឹង​ថា ស្រូវ​គាត់​ដល់​ទុំ​មាន​២​ហិ​កតា​ត្រូវ​បាន​ទឹក​លិច​អស់​ជា​ច្រើន​ថ្ងៃ​ធ្វើ​ឱ្យ​ខូចខាត​អស់ ។ បងប្រុស​និយាយ​ថា​ពេល​ដឹង​ថា ទឹកជំនន់​ដោយ​ទឹកភ្លៀង​ជន់​លិច​ស្រូវ​គាត់​ហើយ គាត់​បាន​ប្រាប់​ទៅ​អ្នក​ថែរក្សា​ទ្វារ​ទឹក​ស្ពាន​តន់​ហន់​ឱ្យ​បើកទឹក​ដែរ តែ​គេ​យឺតយ៉ាវ​ពេក​ធ្វើ​ឱ្យ​គ្រាប់ស្រូវ​គាត់​រលួយ​ខូច​អស់ ។ បងប្រុស​ជា​ម្ចាស់​ស្រែ​បាន​ប្រាប់​បន្ត​ថា ផ្ទៃដី​ស្រែ​ដល់​ពេល​ប្រមូល​ហើយ​បែរជា​ខាតបង់​ទៅ​វិញ​នេះ​អស់​ប្រហែល​១៦​តោន​ទេ ។ 

លោក ឥន ហែម ប្រធាន​ភូមិ​ទួល​ក្រសាំង​បាន​ប្រាប់​ឱ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១១ សីហា ថា​ផល​ស្រូវ​របស់​កសិក​ឈ្មោះ ផង់ ភឹ​ន ពិតជា​បាន​ខូច​ខាង​ប្រាកដ​មែន ដែល​មាន​ផ្ទៃដី​ចំនួន​២​ហិ​កតា ។ លោក​ប្រធាន​ភូមិ​និយាយ​ថា ស្រូវ​គាត់​ដែល​បាន​ទឹក​លិច​ខូច​នេះ​ជា​ប្រភេទ​ស្រូវ​អ៊ី​អៀរ ហើយ​ធ្វើ​នៅ​ស្រែ​ជម្រៅ​ទៀត​ផង ៕