ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​នៃ​សង្គ្រាម​រវាង​អា​មេ​រិ​ក​ និង​កូរ៉េ​ខាងជើង

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​១១ សីហា ថា វា​អាច​ដែល​ជម្លោះ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​ឈាន​ទៅ

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី លោក​ស័​រ​ហ្គេ​យ ឡាវ​រ៉ូ​វ ថ្លែង​កាលពី​ថ្ងៃ​ទី​១១ សីហា ថា វា​អាច​ដែល​ជម្លោះ​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​ឈាន​ទៅ​រក​សង្គ្រាម ដោយ​ពិតប្រាកដ​មួយ ដែល​នឹង​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ច្រើន​បំផុត ។

ដោយ​វាយតម្លៃ​ពី​សភាពការណ៍​ជុំវិញ​ជម្លោះ​កូរ៉េ​ខាងជើង លោក​ឡាវ​រ៉ូ​វ ពោល​ថា សង្គ្រាម​រវាង​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងជើង​មាន​ខ្ពស់ ពិសេស​ទាក់ទិន​ទៅ​នឹង​វោហា​សាស្ត្រ​រវាង​ប្រទេស​ទាំង​២​។ យើង​ស្តាប់​ឮ​ការ​គំរាមកំហែង​ដោយ​ផ្ទាល់​នានា​ពី​ការ​ប្រើ​កម្លាំង ។ ទន្ទឹម​នឹង​នេះ រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក JAMES MATTIS បាន​លើក​ឡើងជា​ថ្មី​ថា ប្រាកដ​ណាស់ សង្គ្រាម​មួយ​នឹង​បណ្តាល​ឱ្យ​មានការ​បាត់បង់​ជីវិត​មនុស្ស​យ៉ាងច្រើន ក៏​ប៉ុន្តែ​ការ​ពិភាក្សា​គ្នា​អំពី​ការ​វាយប្រហារ​បង្ការ​មួយ​ប្រឆាំង​កូរ៉េ​ខាងជើង​ធ្វើ​ឡើង​ឥត​ឈប់ វា​មិន​ខុស​គ្នា​ពី​ការ​ពិភាក្សា​នៅ​ក្រុង​ព្យុ​ង​យ៉ាង​លើ​ភាព​ចាំបាច់​នៃ​ការ​វាយប្រហារ​កោះ​ហ្គា​ម ដែល​មាន​មូលដ្ឋាន​យោធា​អា​មេ​រិ​ក​ជា​ច្រើន​ឡើយ ។​លោក​ឡាវ​រ៉ូ​វ ពោល​ដូច្នេះ​នា​ឱកាស​នៃ​វេទិកា​យុវជន​មួយ ។

រដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្ស៊ី​បន្ត​ថា ជម្លោះ​ជុំវិញ​កូរ៉េ​ខាងជើង​ធ្វើ​ឱ្យ​រុ​ស្ស៊ី​មានការ​ព្រួយបារម្ភ​ច្រើន ។ លោក​ថា រុ​ស្ស៊ី និង​ចិន​ស្នើ​ឱ្យ​ដោះស្រាយ​បញ្ហា​តាម​ផែនការ​សម​ស្រប​មួយ​ផ្អែក​លើ​ការ​ផ្អាក​២​ចំណុច គឺ​លោក​គី​ម ជុង​អ៊ុ​ន ផ្អាក​រាល់​ការ​សាកល្បង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​បាលី​ស្ទិ​ក ចំណែក​សហរដ្ឋ​អា​មេ​រិ​ក និង​កូរ៉េ​ខាងត្បូង​ផ្អាក​សមយុទ្ធ​យោធា​ទ្រទ្រង់​ធំ​ដែល​ប្រើប្រាស់​ជា​ទៀងទាត់ ដោយ​កូរ៉េ​ខាងជើង ជា​លេស​សម្រាប់​ការ​សាកល្បង​អាវុធ​ទាំងឡាយ ។

លោក​ឡាវ​រ៉ូ​វ បញ្ជាក់​ថា ពេល​ខ្ញុំ​និយាយ​ជាមួយ​ពួក​អា​​មេថ​រិ​ក អតីតរដ្ឋមន្ត្រី​ការ​បរទេស​អា​េ​ម​រិ​ក លោក​ច​ន ឃ័​រ​រី និង​រដ្ឋមន្ត្រី​ការ​បរទេស​បច្ចុប្បន្ន លោក REX TILLERSON លើក​ហេតុផល​ថា គេ​ពុំ​អាច​ទទួល​ការ​ផ្អាក​ទាំង​២​នេះ​ឡើយ ដោយ​អ្នក​ទាំង​២​និយាយ​ថា ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​របស់​កូរ៉េ​ខាងជើង​ត្រូវ​ហាម​ឃាត់ ដោយ​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ក៏​ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​ហាមឃាត់​ការ​ធ្វើ​សមយុទ្ធ​យោធា​របស់​យើង​ឡើយ ។ ដូច្នេះ​យើង​សហ​រដ្ឋ​អា​មេ​រិ​ក​ធ្វើ​សមយុទ្ធ​ដោយ​ស្របច្បាប់ ក៏​ប៉ុន្តែ​កូរ៉េ​ខាងជើង​ធ្វើការ​សាកល្បង​ដោយ​ខុសច្បាប់ ។

លោក​ឡាវ​រ៉ូ​វ ថា ខ្ញុំ​មាន​មតិ​របស់ខ្ញុំ​ផ្ទាល់​ទាក់ទិន​នឹង​សភាពការណ៍​នេះ អ្នក​ទី​មួយ​អាច​ធ្វើ​អ្វី​អាង​តែ​ខ្លួន​ខ្លាំង​បំផុត និង​មាន​ប្រាជ្ញា​បំផុត ។

រឿង​កូរ៉េ​ខាងជើង កាលពី​ថ្ងៃ​ទី​១២ សីហា ជា​ចំណុច​នៃ​ការ​ពិភាក្សា​គ្នា​តាម​ទូរស័ព្ទ​រវាង​លោក​ត្រាំ និង​សម​ភាគី​បារាំង លោក EMMANUEL MACRON ។ តាម​សេចក្តី​ប្រកាស​​មួយ​ចេញផ្សាយ​ដោយ​សេត​វិមាន​ថា ប្រធានាធិបតី​អា​មេ​រិ​ក​គូសបញ្ជាក់​ថា ក្រុង​វ៉ា​ស៊ី​ន​តោន និង​សម្ព័ន្ធមិត្ត​គ្រោង​ប្រើ​គ្រាប់​មធ្យោបាយ ក្នុង​នោះ​មាន​មធ្យោបាយ​យោធា ដើម្បី​លុប​បំបាត់​ចោលការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​ក្រុង​ព្យុ​ង​យ៉ាង ។

ក្នុង​ការ​ពិភាក្សា​គ្នា​នេះ លោក​ត្រាំ អះអាង​ថា ដើម្បី​បញ្ចប់​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​សហរដ្ឋ​អា​េ​ម​រិ​ក​ត្រៀម​រាល់​វិធានការ​ទាំង​ការទូត សេដ្ឋកិច្ច និង​យោធា ។

ម្យ៉ាងទៀត តាម​សេត​វិមាន​មេដឹកនាំ​ទាំង​២​បាន​លើក​ឡើង​ពី​ភាព​ចាំបាច់​ត្រូវ​ប្រឈម​មុខ​ចំពោះ​សភាពការណ៍​ដែល​កាន់តែ​គ្រោះថ្នាក់​ទាក់ទិន​ទៅ​នឹង​បណ្តា​សកម្មភាព​បង្ក​អស្ថេ​រ​ភាព​របស់​ក្រុង​ព្យុ​ង​យ៉ាង ដែល​ទើប​គំរាម​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ទៅ​កោះ​ហ្គា​ម ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ប្រសិនបើ​ក្រុង​វ៉ា​ស៊ី​ន​តោន​បន្ត​ការ​គាបសង្កត់​មក​លើ​ខ្លួន ។
ការ​គំរាមកំហែង​របស់​ក្រុង​ព្យុ​ង​យ៉ាង​ធ្វើ​ឱ្យ​បណ្តា​ប្រទេស​ជិតខាង​មានការ​ព្រួយបារម្ភ ។ យោង​តាម​បណ្តាសារ​ព័ត៌មាន​ជប៉ុន​ថា ក្រុង​តូ​ក្យូ​គ្រោង​ដាក់​ពង្រាយ​បណ្តា​មី​ស៊ី​ល​ស្ទាក់​​កម្ទេច​ធុន PAC-3 (PATRIOT) បន្ថែម​ទៀត​ក្នុង​តំបន់​ទាំងឡាយ​របស់​ប្រទេស ដែល​មី​ស៊ី​ល​បាលី​ស្ទិ​ក​កូរ៉េ​ខាងជើង​នឹង​ហោះ​កាត់​មុន​ពេល​ទៅ​ដល់​កោះ​ហ្គា​ម ។

លោក​ត្រាំ អះអាង​តាម​ទូរស័ព្ទ​ជាមួយ​លោក EDDTE CALVO អភិបាល​ដែនដី​កោះ​ហ្គា​ម​ថា យើង​ឈរ​នៅ​ជាមួយ​ពលរដ្ឋ​កោះ​ហ្គា​ម​១.០០០% ធ្វើ​ឱ្យ​ពលរដ្ឋ​នៅ​ទីនោះ​រស់​នៅ​ដោយ​សន្តិសុខ ។ លោក​ថា កងទ័ព​អា​េ​ម​រិ​ក​ត្រៀម​ធានា​សន្តិសុខ​របស់​ប្រជាជន​កោះ​ហ្គា​ម ។

លើ​កោះ​នេះ​របស់​អា​មេ​រិ​ក មាន​មនុស្ស​រស់នៅ​១៦០.០០០​នាក់ ជា​ខ្សែ​ទី​មួយ​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ខាង​វោហា​សាស្ត្រ​រវាង​លោក​ត្រាំ និង​របប​កូរ៉េ​ខាងជើង ។ ក្រុង​ព្យុ​ង​យ៉ាង​គំរាម​បាញ់​មី​ស៊ី​ល​ទៅ​កាន់​កោះ​ហ្គា​ម​ស្ថិត​នៅ​ចម្ងាយ​៣.៣០០​គីឡូម៉ែត្រ ជា​ប៉ុស្តិ៍​ជួរ​មុខ​យុទ្ធសាស្ត្រ​របស់​អា​េ​ម​រិ​ក​ក្នុង​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។ ទាហាន​អា​មេ​រិ​ក​ប្រមាណ​​៦.០០០​នាក់ ស្ថិត​នៅ​ទីនោះ​ក្នុង​មូលដ្ឋាន​យោធា​ធំ​២ ៕