ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​រតនគិរី​ចុះ​សួរសុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា​-​ឡាវ​-​វៀតណាម

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ អភិបាលខេត្ត​រតនគិរី​លោក ថង សា​វុន នា​ថ្ងៃ​ទី​១២ សីហា

ខេត្តរតនគិរី ៖ អភិបាលខេត្ត​រតនគិរី​លោក ថង សា​វុន នា​ថ្ងៃ​ទី​១២ សីហា បាន​ដឹកនាំ​ប្រតិភូ​ចុះ​សួរសុខទុក្ខ​កងកម្លាំង​ការពារ​ព្រំដែន​កម្ពុជា ស្ថិត​នៅ​តំបន់​មុំ​បី​កន្ទុយ​នាគ (​កម្ពុជា​-​វៀតណាម​-​ឡាវ​) ដែល​កំពុង​ឈរជើង​ការពារ​បូរណភាព​ទឹកដី​អធិបតេយ្យ​ជាតិ នៅ​តាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម និង​ឡាវ ។

ក្នុង​ឱកាស​នៃ​ការ​អញ្ជើញ​សួរសុខទុក្ខ​នេះ​ដែរ​លោក​អភិបាលខេត្ត​បាន​នាំ​មក​នូវ​បណ្តាំ​ផ្ញើរ​សាកសួរ​សុខ​ទ​ក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល ដែល​ជា​និច្ច​ជា​កាល​សម្តេច និង​ថ្នាក់ដឹកនាំ​ទាំងអស់​តែងតែ​គិតគូរ​អំពី​សុខទុក្ខ​របស់​កងកម្លាំង​ដែល​ជា​ការ​ផ្សារ​ភ្ជាប់​រវាង​សមរភូមិ​មុខ និង​សមរភូមិ​ក្រោយ ។ លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែង​នូវ​ការ​កោតសរសើរ​កងកម្លាំង​ទាំងអស់​ដែល​បាន​បំពេញ​កាតព្វកិច្ច​ក្នុង​ការងារ​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ លះបង់​ឈាម​ស្រស់ សាច់​ស្រស់ ក្លាហាន​មិន​រា​ថយ​ពុះពារ​គ្រប់​ឧ​ប​ស័គ្គ មិន​ឲ្យ​មានការ​រំលោភ​បំពាន​ពី​បណ្តា​ប្រទេស​ជិតខាង​ឡើយ ។ លោក​អភិបាលខេត្ត​ផ្តាំផ្ញើ​ឲ្យ​កម្លាំង​ទាំងអស់​សហការ​គ្នា និង​យកចិត្តទុកដាក់​លើ​ការងារ​ល្បាត​ឲ្យ​បាន​ជាប់​ជា​ប្រចាំ​នៅ​តាម​គោលដៅ​ខ្សែបន្ទាត់​ព្រំដែន​សំដៅ​រក្សា​ការពារ​ឲ្យ​ខាន​តែ​បាន​នូវ​អធិបតេយ្យ​ជាតិ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាលខេត្ត​បាន​ឧបត្ថម្ភ​កម្លាំង​វរ​យោធា​ការពារ​ព្រំដែន​ជើង​គោក​លេខ​២០៣ វរ​នគរបាល​ការពារ​ព្រំដែន​លេខ​១០២ កម្លាំង​ឧ​ទ្យា​នុ​រក្ស​ឧទ្យាន​ជាតិ​ជាតិ​វី​រៈ​ជ័យ ក្នុង​មួយ​អង្គភាព​ទទួល​បាន​ថវិកា​៣០០​ដុល្លារ រួម​នឹង​គ្រឿង​ឧ​ភោគ​បរិភោគ​មួយ​ចំនួន​ទៀត ៕