ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ក្មេង​រោ​ទិ៍​ម៉ូតូ​មុខ​ផ្ទះ ស្ត្រី​ម្នាក់​វាយ​ស្ត្រី​ម្នាក់​ទៀត​មួយ​ដុំ​ថ្ម​ទម្ងន់​5​គីឡូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​០២​នាក់​ខណៈ​ឈរ​លេង​នៅ​មុខ​ផ្ទះ​មាន​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​រោ​ទិ៍​នៅ​មុខ​ផ្ទះ​ហើយ​ស្ត្រី​បង្ក​ស្រែក​ជេរ​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​០២​នាក់​ខណៈ​ឈរ​លេង​នៅ​មុខ​ផ្ទះ​មាន​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​រោ​ទិ៍​នៅ​មុខ​ផ្ទះ​ហើយ​ស្ត្រី​បង្ក​ស្រែក​ជេរ​ក្មេង​ប្រុស​នោះ​តែ​ស្ត្រី​រង​គ្រោះ​បាន​ហាមឃាត់​មិន​ឱ្យ​ជេរ​ធ្វើ​ឱ្យ​ស្ត្រី​បង្ក​ខឹង​យ៉ាង​ខ្លាំង​ក៏​ស្ទុះ​ទាញ​ដុំ​ថ្ម​ទម្ងន់​៥​គីឡូ​មក​វាយ​ចំ​ថ្ងាស​បណ្តាល​ឱ្យ​រង​របួស​បែក​ដេរ​ចំនួន​១២​ថ្នេរ បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១២ សីហា ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង​មុខ​ផ្ទះ​គ្មាន​លេខ ក្រុម​ទី​២ ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​រង​គ្រោះ​មានឈ្មោះ ភី ម៉ុំ អាយុ​៤៣​ឆ្នាំ មុខរបរ​លក់​បាយ​រង​របួស​បែក​ថ្ងាស​ដេរ​ចំនួន​១២​ថ្នេរ មាន​ទីលំនៅ​ភូមិ​កើតហេតុ ។ ចំណែកឯ​ស្ត្រី​ដៃដល់​មានឈ្មោះ ផាត់ អាយុ​ជាង​៣០​ឆ្នាំ  មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ភូម​កើតហេតុ​ជាមួយ​គ្នា ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ​ស្ត្រី​រង​គ្រោះ និង​ស្ត្រី​បង្ក​បាន​ឈរ​លេង​នៅ​មុខ​ផ្ទះ​របស់​ស្ត្រី​បង្ក ស្រប​ពេល​នោះ​ក៏​មាន​ក្មេង​ប្រុស​ម្នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​មិន​ស្គាល់​ម៉ា​កមក​រោ​ទិ៍​ដាក់​មុខ​ផ្ទះ​ឮ​សំឡេង​ខ្លាំង​ៗ​ពេក​ធ្វើ​ឱ្យ​ស្ត្រី​ជា​អ្នក​បង្ក​បាន​ស្រែក​ជេរ​ប្រមាថ​ទៅ​លើ​ក្មេង​នោះ​យ៉ាង​ខ្លាំង​ៗ​ធ្វើ​ឱ្យ​ស្ត្រី​រង​គ្រោះ​ទើសចិត្ត​ពេក​ក៏​បាន​ស្រែក​ហាមឃាត់​ថា កុំឱ្យ​ជេរ​ម៉ែ​វា ព្រោះ​ក្មេង​នោះ​ជិះ​ម៉ូតូ​ទៅ​បាត់​ហើយ​ទៅ​ជេរ​ម៉ែ​វា​បាន​ប្រយោជន៍​អី ឈប់​បាន​ក៏​ឈប់​ទៅ ។ គ្រាន់តែ​ស្ត្រី​រង​គ្រោះ​ហាមឃាត់​មិន​ទាន់​រួច​ពី​ម៉ាត់​ផង ស្រាប់​តែ​ស្ត្រី​បង្ក​ខឹង និង​ស្ត្រី​រង​គ្រោះ​យ៉ាង​ខ្លាំង​បាន​ស្ទុះរ​ត់ទៅ​យក​ដុំ​ថ្ម​មួយ​ដុំ​ទម្ងន់​៥​គីឡូ​ដែល​នៅ​ក្បែរ​ខ្លួន​ទៅ​វាយ​ចំ​ថ្ងាស​ចិញ្ចើម​ស្ត្រី​រង​គ្រោះ​បណ្តាល​ឱ្យ​បែក​ថ្ងាស​ប្រកាច់​ដួល​ដេក​ទៅ​នឹង​ដី​ហូរ​ឈាម​ស្រោច​ខ្លួន​រង​របួស​ធ្ងន់ធ្ងរ ភ្លាម​ៗ​នោះ​ត្រូវ​បាន​ក្រុម​គ្រួសារ និង​អ្នក​ជិតខាង​នាំ​គ្នា​ជួយ​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ដែល​នៅ​ក្បែរ​កន្លែង​កើតហេតុ​ដេរ​ចំនួន​១២​ថ្នេរ ។ 

ក្រោយ​ពេល​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ហើយ​នាំ​ខ្លួន​ស្ត្រី​បង្ក​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កា​កាប​ទី​១​ដើម្បី​សាកសួរ​បន្ត ។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ និង​វត្ថុ​តាង​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​និ​តី​វិធី ៕