ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​ម្នាក់​ស្លា.ប់ ដោយសារ​យន្តហោះ​មក​ឆាប

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ម្នាក់​បាន​ស្លា.ប់​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​យន្តហោះ​យក្ស​ប្រភេទ Boeing 737 ហោះ​ឆាប​។

ស្ត្រី​ម្នាក់​អាយុ​៥៧​ឆ្នាំ រង​គ្រោះ​ដោយសារ​តែ

ប្រទេស St Maarten ៖ តាម​ប្រភព​ព័ត៌មាន Metro បាន​ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ បន្ទាប់​ពី​ត្រូវ​យន្តហោះ​យក្ស​ប្រភេទ Boeing 737 ហោះ​ឆាប​។

ស្ត្រី​ម្នាក់​អាយុ​៥៧​ឆ្នាំ រង​គ្រោះ​ដោយសារ​តែ​យន្តហោះ​ហោះ​កាត់​នៅ​ព្រ​លាន​យន្តហោះ Princess Juliana នៅ​ប្រទេស St Maarten​។

ព្រ​លាន​យន្តហោះ​ខាងលើ ត្រូវ​បាន​គេ​ដឹង​គ្រប់​គ្នា​ថា យន្តហោះ​នៅ​ទីនោះ តែងតែ​ហោះ​ចុះ​ទាប​ខ្លាំង ដែល​ធ្វើ​ឲ្យ​ប៉ើង​ខ្សាច់​ហុយ​ពេញ​ឆ្នេរ​។

ជន​រង​គ្រោះ​ដែល​បាន​បាត់បង់​ជីវិត​ម្នាក់​នោះ គឺ​មក​ពី​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។ គាត់​ស្លាប់​ដោយសារ​តែ​គាត់​ឈរ​នៅ​កន្លែង​គេ​មាន​ស្លាក​សញ្ញា​ហាមឃាត​។ នេះ​គឺជា​កំហុស​បុគ្គល​តែ​ប៉ុណ្ណោះ​៕