ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សព​បុរស​អណ្តែត​ទឹក​… មក​ដល់​ពេល​នេះ​មិន​ទាន់​រក​ឃើញ​សាច់ញាតិ​ទេ

6 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ នេះ សព​អណ្តែត​ទឹក​ដែល​ត្រួ​វ​សមត្ថកិច្ច​ស្រង់ និង​យក​ទៅ​កប់​ក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ស្រុក

ខេត្តកំពង់ឆ្នាំង ៖ រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៧ នេះ សព​អណ្តែត​ទឹក​ដែល​ត្រួ​វ​សមត្ថកិច្ច​ស្រង់ និង​យក​ទៅ​កប់​ក្នុង​បរិវេណ​វត្ត​កំពង់ត្រឡាច ក្នុងភូមិ​កំពង់ត្រឡាច​ក្រោម ស្រុក​កំពង់ត្រឡាច មិន​ទាន់​បាន​ស្គាល់​អត្ត​សញ្ញា​នៅឡើយ​ទេ ។ ករណី​នេះ​សមត្ថកិច្ច​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ណា​មាន​បាត់​សមាជិក​ក្នុង​គ្រួសារ សូម​មក​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្រឡាច ដើម្បី​គាស់​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​អណ្តែត​ទឹក​មក​ដល់​ចំណុច​ម​មុខ​វត្ត​កំពង់​ត្រឡាច ក្នុងភូមិ​កំពង់ត្រឡាច ឃុំ​កំពង់ត្រឡាច ហើយ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​ទៅ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សព​នោះ ។ ក្រោយ​ពី​ពិនិត្យ​រួច​បាន​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​អាច​ត្រូវ​លង់ទឹក​ស្លាប់ ព្រោះ​គ្មាន​ស្លាកស្នាម​អ្វី​ទេ ហើយ​ក៏​បាន​ជួល​ប្រជាពលរដ្ឋ កប់​សព​នោះ​ទុក​ក្នុង​វត្ត​កំពង់ត្រឡាច រង់ចាំ​ក្រែង​មាន​សាច់ញាតិ​មក​រក ។

ជាមួយ​គ្នា​នោះ​ដែរ លោក ម៉ាត់ លី អធិការ​នគរបាល​បាន​អំពាវនាវ​ដល់​បងប្អូន​ដែល​បាន​បាត់​សមាជិក​ក្នុង​គ្រួសារ សូម​មក​ទំនាក់ទំនង​ជាមួយ​សមត្ថកិច្ច​ស្រុក​កំពង់​ត្រឡាច ដើម្បី​យក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ សព​បុរស​រង​គ្រោះ​មាន​ស្លៀកខោ​ជើងវែង ពណ៌​ខៀវ​ទឹកប៊ិច និង​ពាក់​អាវយឺត​ពណ៌​ស្លឹកឈើ អាយុប្រមាណ​ជាង​៤០​ឆ្នាំ ៕