ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​អ្នកកាសែត​ម្នាក់​និង​ជាងមាស​ម្នាក់​ពី​បទ​…

6 ឆ្នាំ មុន

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា

ខេត្តកំពត ៖ តាម​សេចក្តី​រាយ​ការ​ពី​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្ត​បាន​ឲ្យ​ដឹង​ថា កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ទទួល​ព័ត៌មាន​កម្លាំង​សន្តិសុខ​ប្រចាំការ​នៅ​ឃុំ​តេ​ជោ​អភិវឌ្ឍន៍​មក​ថា នៅ​វេលា​ម៉ោង​០៣ រសៀល​ថ្ងៃ​ទី​១០ សីហា មាន​ករណី​ហិង្សា​ដោយ​ចេតនា និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មួយ​ក្រុម​បាន​មក​សង់ផ្ទះ​លើ​ដី​ក្រុមហ៊ុន​នៅ​ចំណុច​ភូមិ​តេ​ជោ​អង្កាញ់ ឃុំ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។ 

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ដោយ​ឃើញ​សកម្មភាព​អនាធិបតេយ្យ​ពី​សំណាក់​ក្រុម​ជន​ខាងលើ​ដែល​មក​សង់ផ្ទះ​លើ​ដី​កម្ម​សិ​ទ្ឋ​របស់​ក្រុមហ៊ុន​ដូច្នេះ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ក៏​បាន​ទៅ​ឃាត់​កុំ​ឲ្យ​សាងសង់​ផ្ទះ​លើ​ដី​កម្ម​សិ​ទ្ឋ​របស់​ក្រុមហ៊ុន ពេល​នោះ​ក៏​បាន​បង្ក​ឲ្យ​មាន​ជម្លោះ និង​អំពើ​ហិង្សា​កើតឡើង​រវាង​ជន​អនាធិបតេយ្យ និង​កម្លាំង​សន្តិសុខ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ហេតុ​ការ​ករណី​ហិង្សា​កើតឡើង​នោះ​សន្តិសុខ​ក្រុមហ៊ុន​ម្នាក់​មានឈ្មោះ ឃឹម ឃ​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ត្រូវ​បាន​កម្លាំង​ជន​អនាធិបតេយ្យ​វាយ​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ បន្ទាប់​ពី​ពួក​គេ​វាយ​សន្តិសុខ​ក្រុមហ៊ុន​ឲ្យ​រង​របួស​ធ្ងន់ធ្ងរ​ហើយ ពួក​គេ​បាន​យក​ដំបង និង​ដែក​ទៅ​វាយ​លើ​រថយន្ត​របស់​ក្រុមហ៊ុន​ឲ្យ​រង​ការ​ខូចខាត​យ៉ាងដំណំ ចំនួន​ពីរ​គ្រឿង​ទៀត ។ 

លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការ​រង និង​ជា​ប្រធាន​មន្ទីរ​យុត្តិធម៌​កង​រាជ​អាវុធ​ហត្ត​ខេត្ត​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុ​ការ​កម្លាំង​សន្តិសុខ​បាន​រាយ​ការ​ប្តឹង​ទៅ​ព្រះរាជអាជ្ញា​ពេល​នោះ​លោក ឯក ឆេ​ង​ហ៊ួ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ក៏​បាន​បញ្ជា​ឲ្យ​កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ចុះ​មាន​វិធានការ​ឃាត់ខ្លួន ជា​បន្ទាន់​ផង​ដែរ ។ លោក​បាន​បញ្ជាក់​ថា នៅ​ថ្ងៃ​កើតហេតុ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​បាន​ម្នាក់​ឈ្មោះ ព្រឿ​ន ប្រាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​ជាងសំណង់​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​រួច​ហើយ ។ លុះដល់​រសៀល​ថ្ងៃ​ទី​១១ សីហា កម្លាំង​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​បាន​ចុះ​ឃាត់ខ្លួន​គូកន​ក្រុម​ជន​អនាធិបតេយ្យ​ដែល​ធ្វើ​សកម្មភាព​ជាមួយ​គ្នា​បាន​ចំនួន​ពីរ​នាក់​ទៀត​ទី​១-​ឈ្មោះ ជា ស៊ី​ថា ហៅ ចេក ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ​អ្នក​សារព័ត៌មាន រស់នៅ​ភូមិ​តេ​ជោ​អង្កាញ់ ឃុំ​តេ​ជោ​អភិ វឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត​, ទី​២-​ឈ្មោះ សុខ ពិសី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ មុខរបរ​ជាងមាស រស់នៅ​ភូមិ​តេ​ជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្តកំពត ។ វត្ថុ​តាង​ត្រូវ​បាន​ដកហូត​មាន ទូរស័ព្ទ​ដៃ​ចំនួន​៣​គ្រឿង និង​ប័ណ្ណ​ព័ត៌មាន​ចំនួន​១​សន្លឹក ។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី ចាតការ​តា​នីតិវិធី ៕