ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ គំរាម​ធ្វើ​អន្តរាគមន៍​យោធា

6 ឆ្នាំ មុន

រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​កាលពី​ថ្ងៃ​ទី​១២ សីហា បាន​ចោទប្រកាន់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថា ចង់​បំផ្លាញ​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​អា​មេ​រិ​កឡា​ទី​ន ជាមួយនឹង

សហរដ្ឋអាមេរិក​-​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា ៖ រដ្ឋាភិបាល​វេ​ណេ​ស៊ុ​យ​អេ​ឡា​កាលពី​ថ្ងៃ​ទី​១២ សីហា បាន​ចោទប្រកាន់​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ថា ចង់​បំផ្លាញ​សន្តិភាព និង​ស្ថេ​រ​ភាព​នៅ​អា​មេ​រិ​កឡា​ទី​ន ជាមួយនឹង​ការ​គំរាមកំហែង​ពី​ជម្រើស​ខាង​យោធា​ប្រឆាំង​ប្រទេស​នេះ ។

ការ​គំរាមកំហែង​កាលពី​ថ្ងៃ​ទី​១១ សីហា ធ្វើ​អន្តរាគមន៍​យោធា​នៅ​វេ​ណេ​ស៊ុ​យ​អេ​ឡា​របស់​លោក​ត្រាំ កើត​មាន​ក្រោយ​ភាព​តានតឹង​ដែល​កាន់តែ​កើនឡើង​រវាង​ប្រទេស​ទាំង​២ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។

លោក​ត្រាំ ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ទីលាន​វាយកូនគោល BEDMINSTER របស់​លោក​នៅ​រដ្ឋ​ញូ​វ​ចឺ​ស៊ី​ថា សហរដ្ឋ​អា​មេ​រិ​ក​បាត់​ការ​អត់ធ្មត់ ក្រោយ​រយៈពេល​៤​ខែ​នៃ​បាតុកម្ម ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១២៥​នាក់ និង​ក្រោយ​ការ​បោះ​ឆ្នោត​សភាធម្មនុញ្ញ​ដ៏​ចម្រូងចម្រាស់ ។ យើង​មានការ​ជ្រើសរើស​ច្រើនសម្រាប់​វេ​ណេ​ស៊ុ​យ​អេ​ឡា ក្នុង​នោះ​រួម​មាន​លទ្ធភាព​នៃ​ជម្រើស​យោធា ប្រសិនបើ​ចាំបាច់ ។

រដ្ឋាភិបាល​សង្គមនិយម​វេ​ណេ​ស៊ុ​យ​អេ​ឡា​មាន​ប្រតិកម្ម​តប​យ៉ាង​ខ្លាំង​ចំពោះ​ការ​គំរាមកំហែង​នេះ ដោយ​រំលឹក​ពី​អនុស្សាវរីយ៍​ជូរ​ចត់​ទាំងឡាយ​ក្នុង​តំបន់​ពេល​មាន​អន្តរាគមន៍​យោធា​អា​េ​ម​រិ​ក កាលពី​ឆ្នាំ​១៩៨៩ លុកលុយ​ចូល​ប្រទេស​ប៉ា​ណា​ម៉ា ដើម្បី​កម្ចាត់​ប្រធានាធិបតី​ប្រទេស​នោះ លោក MANUEL NORIEGA ។

រដ្ឋមន្ត្រី​ការ​បរទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា លោក JORGE ARREAZA ដែល​អាន​សេចក្តី​ប្រកាស​មួយ​ក្នុង​នាម​ប្រធានាធិបតី លោក​នី​កូ​ឡាស់ ម៉ា​ឌូ​រ៉ូ ថ្លែង​ថា ការ​គំរាមកំហែង​របស់​ប្រធានាធិបតី លោក​ដូ​ណា​ល់ ត្រាំ សំដៅ​នាំ​អា​េ​ម​រិ​កឡា​ទី​ន និង​តំបន់​កា​រ៉ា​អីុ​ប ឱ្យ​ធ្លាក់​ក្នុង​ជម្លោះ​មួយ ដែល​បំផ្លាញ​ស្ថេ​រ​ភាព សន្តិភាព និង​សន្តិសុខ​របស់​តំបន់​យើង។

ទស្សនៈវិស័យ​នៃ​អន្តរាគមន៍​យោធា​អា​មេ​រិ​ក​ថ្មី​នៅ​ក្នុង​តំបន់​ក៏​ពុំ​បណ្តាល​ឱ្យ​ប្រទេស​ជា​ច្រើន​នៅ​អា​មេ​រិ​កឡា​ទី​ន​សប្បាយចិត្ត​ឡើយ រួម​ទាំង​បណ្តា​ប្រទេស​ដែល​រិះគន់​ដោយ​ចំហ​ចំពោះ​រដ្ឋាភិបាល​លោក​ម៉ា​ឌូ​រ៉ូ ផង ។

ប្រទេស​ប្រេ​ស៊ី​ល កូ​ឡុំ​ប៊ី ប៉េ​រូ ស៊ី​លី និង​ម៉ិចស៊ិក កាលពី​ថ្ងៃ​ទី​១២ សីហា សុទ្ធតែ​បដិសេធ​ការ​ប្រើ​កម្លាំង