ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កើត​អសន្តិសុខ​ល្បី​ទូ​ទាំង​ប្រទេស ពេល​នេះ​ស្នងការ​ដើរ​ដុះក្អែល​អធិការ​ស្រុក ក្រុង​ហើយ

1 ឆ្នាំ មុន
  • តាកែវ

ប៉ុន្មាន​ថ្ងៃ​មកនេះ លោក​ឧត្តមសេនីយ​ន៍​ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចុះ​មូលដ្ឋាន​ដុះក្អែល​អធិការ​ស្រុក ក្រុង ទាំង​១០ កុំអោយ​ស្ពឹក​ស្រពន់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្រោយ​ផ្ទុះ​ករណី​

ខេត្តតាកែវ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ លោក​ឧត្តមសេនីយ​ន៍​ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បាន​ចុះ​មូលដ្ឋាន​ដុះក្អែល​អធិការ​ស្រុក ក្រុង ទាំង​១០ កុំអោយ​ស្ពឹក​ស្រពន់​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ក្រោយ​ផ្ទុះ​ករណី​អសន្តិសុខ​ល្បី​ទូ​ទាំង​ប្រទេស​។

ជាក់ស្តែង មហាជន​ពិតជា​បានដឹង ករណី​អសន្តិសុខ​កើតឡើង​ផ្ទួន​ៗ​ទូ​ទាំង​ខេត្តតាកែវ នា​ពេល​កន្លង​មក លុះដល់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​នេះ ករណី​ក្មេង​ទំនើង ចោរកម្ម និង​បទល្មើស​នានា ហាក់​ស្ងប់ស្ងាត់ ក្រោយ​ពេល​លោក​ឧត្តមសេនីយ​ន៍​ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ បើក​យុទ្ធនាការ​ដើរ​ដុះក្អែល​លោក​អធិការ​គ្រប់​ស្រុក ក្រុង ដែល​ស្ពឹក​ស្រពន់​ក្នុង​ការ​បង្ក្រាប បង្ការ​បទល្មើស​។

លោក​ឧត្តមសេនីយ៍ទោ ស្នងការ​ខេត្ត ធ្លាប់​បាន​បញ្ជាក់​ថា ពិត​ណាស់ បទល្មើស​តែងតែ​កើត​មាន​មិន​ថា​តែ​ខេត្តតាកែវ​នោះ​ទេ ព្រោះ​ជា​ករណី​កើតឡើង​ដោយ​ភ្លាម​ៗ គ្មាន​ការ​គ្រោងទុក ដូច្នេះ​ចាំបាច់​ណាស់ ត្រូវ​មានការ​សហការ​គ្នា​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ក្តាប់​មុខសញ្ញា និង​បង្ក្រាប​អោយទាន់​ពេល​។

មហាជន​កត់​ស​ម្កាល់​ថា ក្រោយ​កើត​បទល្មើស​ប៉ុន្មាន​ករណី​ចុង​ក្រោយ​នេះ និង​បន្ទាប់​ពី​លោក ឧត្តមសេនីយ​ន៍​ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត ដើរ​ដុះក្អែល​លោក​អធិការ​តាម​បណ្តា​ស្រុក ក្រុង ឃើញ​ថា ពិតជា​ស្ងប់ស្ងាត់ មិន​មាន​ករណី​ក្មេង​ទំនើង​បង្ក​ភាព​អសន្តិសុខ​ទៀត​ទេ​។ តែ​មហាជន​សំណូមពរ​ថា បើ​មាន​សមត្ថកិច្ច​ដើរ​ល្បាត​ជា​ប្រចាំ​តាម​គោលដៅ​ដែល​ងាយ​រង​គ្រោះ​ដោយ​បទល្មើស​នានា ពិតជា​កក់ក្តៅ​សម្រាប់​ប្រជាពលរដ្ឋ​ទ្វេរ​ដង​។

ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ