ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​នៅ​ភាគ​និរតី​ស្លា.ប់​យ៉ាងតិច​15​នាក់

6 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​១៥​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៧​នាក់​បាន​ត្រូវ​ស្លា.ប់ ហើយ​មនុស្ស​៣២​នាក់​ទៀត​រង​របួស ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​កាលពី​យប់​

ប្រទេស​ប៉ា​គី​ស្ថាន ៖ មនុស្ស​យ៉ាងតិច​១៥​នាក់ ក្នុង​នោះ​មាន​ជន​ស៊ី​វិល​៧​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​៣២​នាក់​ទៀត​រង​របួស ដោយសារ​ការ​វាយប្រហារ​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក​មួយ​កាលពី​យប់​ថ្ងៃ​ទី​១២ សីហា នៅ​ទីក្រុង​កេ​តា​ទី ប្រជុំជន​ខេត្ត​បា​លូត​ជី​ស្ថាន នា​ភាគ​និរតី​ប៉ា​គី​ស្ថាន ។ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ ។

ការ​វាយប្រហារ​សំដៅលើ​រថយន្ត​កាំ​មី​ញ៉ុ​ង​យោធា​មួយ​គ្រឿង​ដោយ​ប្រើ​គ្រឿងផ្ទុះ​ដែល​បណ្តាល​ឱ្យ​មាន​ភ្លើង​ឆាបឆេះ​រថយន្ត​ឯទៀត​ៗ ដែល​នៅ​ក្បែរ ។ អ្នកនាំពាក្យ​យោធា​ម្នាក់​និយាយ​ថា ការ​ផ្ទុះ​កើត​មាននៅ​ចំណតរថយន្ត​បឺស​មួយ​នៃ​ក្រុង​កេ​តា ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ហៅ​ក្រុម KHORASAN ជា​សាខា​ក្រុម​នេះ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ប៉ា​គី​ស្ថាន​បាន​ប្រកាស​ទទួលខុសត្រូវ​លើ​ការ​វាយប្រហារ​តាម​រយៈ​សេចក្តី​ប្រកាស​មួយ ។ សេចក្តី​ប្រកាស​បញ្ជាក់​ថា ម៉ូតូ​មួយ​បំពាក់​គ្រឿងផ្ទុះ​ជា​ប្រភព​នៃ​ការ​វាយប្រហារ ។ ក្រុម​នេះ​គេ​ស្គាល់​ថា​ជា​ក្រុម​រួម​សហការ​ជាមួយ​ពួក​សកម្មប្រយុទ្ធ​មូលដ្ឋាន​ដើម្បី​ធ្វើការ​វាយប្រហារ​នានា ។

កងទ័ព​បាន​ដាក់​ពង្រាយ​នៅ​កន្លែង​វាយប្រហារ ។ បណ្តា​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ។ ប្រធានាធិបតី​លោក MAMNOON HASSAIN និង​នាយសេនាធិការ​កងទ័ព​ប៉ា​គី​ស្ថាន​ឧត្តមសេនីយ៍ QAMAR JAVED BAJWA បាន​ថ្កោលទោស​ការ​វាយប្រហារ​នេះ ។

ការ​វាយប្រហារ​ថ្មី​នោះ​កើត​មាន​២​ថ្ងៃ មុន​បុណ្យ​ឯករាជ្យ​ជាតិ​ប៉ា​គី​ស្ថាន​លើក​ទី​៧០ ។ ប្រមុខ​កងទ័ព​បាន​បរិហារ​ថា នេះ​ជា​អំពើ​មួយ សំដៅ​បំផ្លាញ​ការ​ប្រារព្ធ​បុណ្យ​ជាតិ ។

ខេត្ត​បា​លូត​ជី​ស្ថាន​នៅ​ជាប់​ព្រំដែន​អីុ​រ៉​ង់ និង​អា​ហ្វ​ហ្គា​នី​ស្ថាន​ជា​ខេត្ត​សំបូរ​ដោយ​ធនធានធម្មជាតិ ក៏​ប៉ុន្តែ​ជួប​ប្រទះ​នឹង​ការ​បះបោរ​បំបែក​ខ្លួន​និយម និង​អំពើ​ហិង្សា​អ៊ិ​ស្លា​ម​និយម ៕