ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេរិ​ក​ប្រកាស​អាសន្ន​នៅ​ក្រុង CHARLOTTESVILLE…

6 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លា.ប់​ក្រោយ​ការ​ប្រមូលផ្តុំ​គ្នា​របស់​ពួក​សកម្មជន​ស្តាំ​និយម​ជ្រុល​អា​េ​ម​រិ​ក​កាលពី​ថ្ងៃ​ទី​១២ សីហា នៅ​ទីក្រុង CHARLOTTESVILLE សហរដ្ឋ​អា​មេ​រិ​ក ខណៈ

សហរដ្ឋអាមេរិក ៖ មនុស្ស​ម្នាក់​បាន​ត្រូវ​ស្លាប់​ក្រោយ​ការ​ប្រមូលផ្តុំ​គ្នា​របស់​ពួក​សកម្មជន​ស្តាំ​និយម​ជ្រុល​អា​េ​ម​រិ​ក​កាលពី​ថ្ងៃ​ទី​១២ សីហា នៅ​ទីក្រុង CHARLOTTESVILLE សហរដ្ឋ​អា​មេ​រិ​ក ខណៈ​រថយន្ត​មួយ​គ្រឿង​បើក​បំ​បុក​ពួក​មនុស្ស​ដែល​ធ្វើ​បាតុកម្ម​តបត​វិញ ។

អភិបាលក្រុង​នេះ លោក MIKE SIGNER សរសេរ​តាម TWITTER ថា ខ្ញុំ​មានការ​ក្តុកក្តួល​ចំពោះ​ការ​បើករថយន្ត​បំ​បុក​មនុស្ស​នេះ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​ស្លាប់ ហើយ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស ។

មុន​សោកនាដកម្ម​នេះ អភិបាល​រដ្ឋ​វៀជី​នៀ អ្នក​ប្រជាធិបតេយ្យ លោក TERRY MCAULIFFE បាន​ចេញ​ការ​ប្រកាស​អាសន្ន​នៅ​ទីក្រុង CHARLOTTESVILLE ដើម្បី​អាច​កេណ្ឌ​ប្រមូល​កម្លាំង​ប៉ូលិស​បន្ថែម​ទៀត​មក​គ្រប់គ្រង​ស្ថានការណ៍ ។ ទីក្រុង​នេះ​ជាទី​លាន​នៃ​អំពើ​ហិង្សា​នានា​រវាង​ពួក​អ្នកប្រឆាំង​ចំពោះ​ការ​ប្រកាន់ពូជសាសន៍ និង​ពួក​ស្តាំ​និយម​ជ្រុល​អា​មេ​រិ​ក ដែល​បាន​រៀបចំ​ធ្វើ​បាតុកម្ម​នៅ​ទីក្រុង​នេះ​នៃ​រដ្ឋ​វៀជី​នៀ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​សរសេរ​ក្នុង TWITTER ថា យើង​ត្រូវ​រួបរួម​គ្នា ហើយ​ថ្កោលទោស​អ្វី​ទាំងអស់ ដែល​ជា​ការ​ចងកំហឹង​ដាក់​គ្នា ។ នៅ​អា​មេ​រិ​ក​ពុំ​មាន​កន្លែង​សម្រាប់​អំពើ​ហិង្សា​ប្រភេទ​នេះ​ឡើយ ។

ប៉ូលិស​ប្រឆាំង​ការ​បះបោរ​បាន​ហាមឃាត់​ការ​ធ្វើ​បាតុកម្ម​គ្រោង​ដោយ​ពួក​ស្តាំ​និយម​ជ្រុល ហើយ​បំបែកពួក​នេះ​ចេញពី​ឧទ្យាន​សាធារណៈ ជា​កន្លែង​ប្រមូលផ្តុំ​គ្នា​របស់​ពួក​នេះ។ នា​ឱកាស​នោះ​បាតុករ​ច្រើន​នាក់​ត្រូវ​ចាប់ខ្លួន ។

បណ្តា​ក្រុម​ស្តាំ​និយម​ជ្រុល​អា​មេ​រិ​ក​រួម​មាន​ពួក KU KLUX KLAN និង​ពួក​ណា​ហ្ស៊ី បែប​ថ្មី ដែល​ប្រឆាំង​គម្រោង​របស់​ក្រុង CHARLOTTESVILLE ដក​យក​ចេញ​រូបចម្លាក់​របស់​ឧត្តមសេនីយ៍ LEE ។ ឧត្តមសេនីយ៍ ROBERT LEE ជា​និមិត្តរូប​មួយ ហើយ​លោក​មាន​ដើម​កំណើត​នៅ​រដ្ឋ​វៀជី​នៀ រួច​លោក​ជា​ប្រមុខ​កងទ័ព​នៃ​សហព័ន្ធ​សហរដ្ឋ​អា​មេ​រិ​ក (បណ្តា​រដ្ឋ​ខាងត្បូង​) សម័យ​សង្គ្រាម​បំបែក​ខ្លួន​និយម (១៨៦១-១៨៦៥) ៕