ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្អើល​ពេញ​សាលា​… បន្ទាប់​ពី​សិស្ស​ជា​ច្រើន​រត់​មក​ប្រាប់​គ្រូ

6 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្មេង​ស្រី​ម្នាក់​ជា​សិស្សសាលា​បឋម​សិក្សា​ជង្រុក​បាន​ស្លា.ប់​បាត់បង់​ជីវិត ក្រោយ​ពី​គ្រូបង្រៀន​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​គ្លីនិក បន្ទាប់​ពី​ក្មេង​ស្រី​នេះ​រត់​លេង​ក្នុង​ទីធ្លា​សាលា ហើយ

ខេត្តកណ្ដាល ៖ ក្មេង​ស្រី​ម្នាក់​ជា​សិស្សសាលា​បឋម​សិក្សា​ជង្រុក​បាន​ស្លាប់​បាត់បង់​ជីវិត ក្រោយ​ពី​គ្រូបង្រៀន​នាំ​ទៅ​សង្គ្រោះ​បន្ទាន់​ដល់​គ្លីនិក បន្ទាប់​ពី​ក្មេង​ស្រី​នេះ​រត់​លេង​ក្នុង​ទីធ្លា​សាលា ហើយ​ចំពប់ជើង​ដួល​បោក​ផ្ទប់​នឹង​ជ្រុង​បង់​ថ្ម ហេតុការណ៍​នោះ​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ក្នុង​បរិវេណ​សាលា​បឋម​សិក្សា​ជង្រុក ស្ថិត​នៅ​ក្នុងភូមិ​ជង្រុក ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។

ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ឡុ​ញ ស្រី​វេ​ត អាយុ​១៣​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៥ (​ខ​) មាន​ទីលំនៅ​ក្នុងភូមិ​ត្រពាំង​អណ្តែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

បើ​តាម​សម្តី​គ្រូបង្រៀន​លោក ឆ​ន អង្គារ​ណា​រា អាយុ​២៣​ឆ្នាំ ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក្មេង​ស្រី​រង​គ្រោះ​បាន​ទៅ​រៀន​ដូច​សិស្ស​ដទៃ​ៗ​ទៀត លុះ​រហូត​ដល់​វេលា​ម៉ោងជាង​៩​ព្រឹក​លោក​បាន​ឲ្យ​កូនសិស្ស​ទាំងអស់ ចេញលេង ។ មួយសន្ទុស​ធំ​ក្រោយមក ស្រាប់តែ​មានកូន​សិស្ស​ជា​ច្រើន​រត់​មក​ប្រាប់​ថា សិស្ស​ម្នាក់​នេះ​បាន​រត់​លេង ហើយ​​ចំពុបជើង​ដួល​បោក​បំពង់​.​ក​ផ្ទប់​ទៅ​នឹង​ជ្រុង​បង់​ថ្ម ។ ភ្លាម​ៗ​នោះ​លោក រួម​ជាមួយ​លោកគ្រូ អ្នកគ្រូ​បាន​នាំ​គ្នារ​ត់ទៅ​មើល​ក៏​ប្រទះ​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​រង​របួសធ្ងន់ ទើប​លោក​ដឹក​នាង​តាម​រថយន្ត​ទៅ​កាន់​គ្លីនិក ស្ថិត​នៅ​ភូមិ​អន្ទង់​ក្រវៀន ដើម្បី​សង្គ្រោះ​បន្ទាន់ និង​ឱ្យ​លោកគ្រូ​ម្នាក់​ទៀត​ទៅ​ប្រាប់​ឪពុក​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ ។ ពេល​នោះ​ឪពុក​ម្ដាយ​នាង​ក៏​មក​ដល់​ភ្លាម ប៉ុន្តែ​អរ​កុសល​ពេល​បញ្ជូន​ទៅ​ដល់​គ្លីនិក​ត្រូវ​លោកគ្រូ​ពេទ្យ​ប្រាប់​ថា ក្មេង​ស្រី​ស្លាប់​ហើយ ទើប​ដឹក​សព​នាំ​ទៅ​ផ្ទះ​វិញ​។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល បាន​ធ្វើការ​ពិនិត្យ ហើយ​អះអាង​ថា ក្មេង​ស្រី​ខាងលើ​ពិតជា​ស្លាប់​ដោយសារ​តែ​រត់​លេង​ចំពប់ជើង​ដួល​បោក​ផ្ទប់​បំពង់ក​ជាមួយ​ជ្រុង​បង់​ថ្ម​នោះ​មែន​៕