ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​​លេង​ឧបករណ៍​តន្ត្រី​ក៏​មាន​ប្រយោជន៍ចំពោះ​​សុខភាពដែរ

6 ឆ្នាំ មុន

មានការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា​សកម្មភាព​នៃ​ការ​លេង​តន្ត្រី​មាន​ប្រយោជន៍​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ចំពោះ​មនុស្ស ម្នាក់​ៗ ។ មិន​ថា​អ្នកមាន​អាយុ ឬ​កម្រិត​ជំនាញ​បែប​ណា ការ​លេង​ឧបករណ៍​តន្ត្រី គឺជា​

មានការ​ស្រាវជ្រាវ​ជា​ច្រើន​បង្ហាញ​ថា​សកម្មភាព​នៃ​ការ​លេង​តន្ត្រី​មាន​ប្រយោជន៍​ទាំង​ផ្លូវ​កាយ និង​ផ្លូវចិត្ត​ចំពោះ​មនុស្ស ម្នាក់​ៗ ។ មិន​ថា​អ្នកមាន​អាយុ ឬ​កម្រិត​ជំនាញ​បែប​ណា ការ​លេង​ឧបករណ៍​តន្ត្រី គឺជា​ទម្រង់​ដ៏​ល្អ​នៃ​ការ​ធ្វើ​លំ​ហាត់ប្រាណ​ខួរក្បាល ។ ចំណែកឯ​អត្ថប្រយោជន៍​ចំពោះ​សុខភាព​នៃ​ការ​លេង​ឧបករណ៍​តន្ត្រី​មាន​តាំងពី​ការ​បន្ថយ​ភាព​តានតឹង និង​សម្ពាធ​ឈាម រហូត​ដល់​ទប់ស្កាត់​ជំងឺ​វង្វេងវង្វាន់ និង​ជំងឺ​បាក់ទឹកចិត្ត ។

អត្ថប្រយោជន៍​បន្ថែម​ទៀត​នៃ​ការ​លេង​ឧបករណ៍​ត​ន្រី​ចំពោះ​សុខភាព ៖
១-​គ្រប់គ្រង​អារម្មណ៍
ការ​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ការ​លេង​តន្ត្រី​កាត់​បន្ថយ​ភាព​តានតឹង​ដោយ​ការ​បន្ថយ​កម្រិត​អ៊័​រ​ម៉ូ​ន cortisol ។ ប្រសិទ្ធភាព​នៃ​ការ​លេង​តន្ត្រី​ក្នុង​ល្បឿន នីមួយ​ៗ​អាច​លើក​កម្ពស់​​អត្ថប្រយោជន៍​ទាំងនេះ​បន្ថែម​ទៀត ។ ការ​លេង​តន្ត្រី​អាច​ជា​សកម្មភាព​គ្រប់គ្រង​អារម្មណ៍ ។

២-​ពង្រឹង​ជំនាញ​អាន​របស់​អ្នក
បញ្ហា​ដ៏​ធំ​បំផុត​នៃ​ការ​ក្លាយជា​តន្ត្រីករ​គឺ​ការ​អាន និង​យល់​ពី​តួរ​អក្ស​តន្ត្រី ។ ការ​បន្ត​ការ​អាន និង​ស្គាល់​ពី​ភាព​ខុស​គ្នា​នៃ​អក្សរ​ភ្លេង​អាច​ពង្រឹង​ជំនាញ​ក្នុង​ការ​អាន និង​ការ​យល់​របស់​អ្នក ។

៣-​ប្រព័ន្ធ​ដង្ហើម​មាន​ភាព​ប្រសើរ​ឡើង
ប្រសិនបើ​អ្នក​ជ្រើសរើស​ឧបករណ៍​តន្ត្រី​ដែល​តម្រូវ​ឲ្យ​អ្នក​ប្រើ​មាត់​ផ្លុំ​ដូច​ជា​ខ្លុយ រឿង​ដំបូង​ដែល​អ្នក​ត្រូវ​តែ​ដឹង​គឺ​វិធីដក​ដង្ហើម​ឲ្យ​បាន​ត្រឹមត្រូវ ។ ឧបករណ៍​តន្ត្រី​ប្រភេទ​នេះ​អាច​បញ្ចេញ​សំឡេង​បាន​ពី​រំ​ញ័រ​ខ្យល់​ក្នុង​បំពង់ក​របស់​តន្ត្រីករ ។ មាន​ន័យ​ថា តន្ត្រីករ​ត្រូវ​ចេះ​ដកដង្ហើម​ប្រកបដោយ​ប្រសិទ្ធភាព និង​ហ្វឹកហាត់​ការ​ដកដង្ហើម​ឲ្យ​បាន​ល្អ ។

៤-​ពង្រឹង​ការ​ផ្តោតអារម្មណ៍
មានរឿង​ជា​ច្រើន​ដែល​តន្ត្រីករ​មិន​អាច​មើល​រំលង​បាន​ទេ​នៅ​ពេល​លេង​ឧបករណ៍​តន្ត្រី ។ ជា​តន្ត្រីករ​ម្នាក់ ត្រូវ​តែ​ចេះ​ស្តាប់​ចង្វាក់ភ្លេង ផ្សេង​ៗ​គ្នា ។ រឿង​តែ​មួយ​គត់​ដែល​មាន​ប្រយោជន៍​ជាង​ការ​ផ្តោត​លើ​សំឡេង​ផ្ទាល់​របស់​អ្នក គឺ​ការ​ផ្តោតអារម្មណ៍​លើ​សំឡេង​នៅ​ពេល​លេង​ឧបករណ៍​តន្ត្រី​ជា​ក្រុម ។ ការ​លេង​តន្ត្រី​ជា​ក្រុម​ជួយ​ពង្រឹង​ជំនាញ​ក្នុង​ការ​ផ្តោតអារម្មណ៍​របស់​អ្នកតា​មរយៈ​ការ​ផ្តោត​លើ​សំឡេង​ត​ន្រី្ត​ក្នុង​ក្រុម​ទាំងមូល ។

៥-​ជួយ​ព្យាបាល​ជំងឺ​ភ្លេចភ្លាំង
ការ​រំញោច​ខួរក្បាល​នៅ​ពេល​លេង និង​ស្តាប់​តន្ត្រី​អាច​ជំរុញ​ការ​ចង​ចាំ​របស់​អ្នកជំងឺ​ដែល​មាន​ជំងឺ​ភ្លេចភ្លាំង ។ នៅ​ក្នុង​ការ​សិក្សា​មួយ​ដែល​បាន​សិក្សា​លើ​អ្នកជំងឺ​ភ្លេចភ្លាំង វា​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា ការ​ចង​ចាំ​ទាក់ទង​នឹង​តន្ត្រី​មាន​ភាពល្អ​ប្រសើរ​ជាង​ការ​ចង​ចាំ​ពាក្យ ។ វា​ដោយសារ​តែ​ភាព​សម្រើប​ដ៏​ខ្លាំង​ដែល​បង្ក​ឡើង​ដោយ​ការ​ស្តាប់​តន្ត្រី ហើយ​អាច​ធ្វើ​ឲ្យ​ការ​ផ្ចង់អារម្មណ៍ និង​ការ​ចង​ចាំ​របស់​អ្នក​ស្តាប់​មាន​ភាព​ប្រសើរ​ឡើង ៕