ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីនៅ​មាន​បែប​នេះ​ទៀត! ព្រោះ​​តែ​មិន​ព្រម​ជា​មួយ​នាងៗ ចាក់ម៉ង

6 ឆ្នាំ មុន

រឿងហេតុ​អាក្រក់​កើតឡើង​លើ​លោក​ Michael Taylor ​ក្រោយ​ពី​ត្រឡប់​មក​ពី​ផឹកស្រា​វិញ​នា​ពេល​យប់​ត្រូវ​នារី​ពេស្យា​ជា​ច្រើន​នាក់​ចោមរោម​វាយ​​ប្រហារ បណ្តាល​ឱ្យ​សន្លប់ ព្រោះ​មិន​ព្រម

សារព័ត៌មាន​បរទេស​ផ្សាយ​ថា លោក​Michael Taylor ​​ជនជាតិ​អង់គ្លេស​ អាយុ​២៨​ឆ្នាំ និង​នាង ​Leigh​ អាយុ​២៥​ឆ្នាំ​ជា​គូស្នេហ៍​បាន​ចូល​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​Magaluf ​ជា​កន្លែង​ដ៏​ពេញ​និយម​របស់​ជនជាតិ​អង់គ្លេស​លើ​កោះ​ Majorca ​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក ។ រឿងហេតុ​អាក្រក់​កើតឡើង​លើ​លោក​ Michael Taylor ​ក្រោយ​ពី​ត្រឡប់​មក​ពី​ផឹកស្រា​វិញ​នា​ពេល​យប់​ត្រូវ​នារី​ពេស្យា​ជា​ច្រើន​នាក់​ចោមរោម​វាយ​​ប្រហារ បណ្តាល​ឱ្យ​សន្លប់ ព្រោះ​មិន​ព្រម​រួមរ័ក ។

លោក​ Michael ​និយាយ​ថា​ «​មាន​នារី​អាហ្វ្រិក​ប្រហែល​១០​នាក់​ចាក​ចេញពី​គល់ឈើ ដោយ​ពួក​នាង​ព្យាយាម​ឱ្យ​ខ្ញុំ​បង់ប្រាក់​ដើម្បី​រួម​ភេទ ប៉ុន្តែ​ខ្ញុំ​បដិសេធ​ក៏​ត្រូវ​នារី​ម្នាក់​ក្នុង​ចំណោម​នោះ​យក​កាំបិត​ចាក់​ដៃ​របស់ខ្ញុំ ដោយ​ពួក​នាង​ក្លាហាន​ជាង​បុរស និង​គ្មាន​ត្រា​ប្រណី​គួរ​ឱ្យ​ភ័យ​ខ្លាច​បំផុត​» ។

បុរស​រង​គ្រោះ​បាន​សន្លប់ និង​ដឹងខ្លួន​នៅ​មន្ទីរពេទ្យ ហើយ​នៅ​លើ​ដងខ្លួន​មាន​ស្នាម​ដេរ​របួស​៨​ថ្នេរ ។ ទូរស័ព្ទ កូនសោ និង​ប្រាក់​ចំនួន​១៧៨​ផោន​បាត់បង់​អស់ ។ លោក​Michael ​និយាយ​ថា ​«​អ្វី​ដែល​ខ្ញុំ​នៅ​ចង​ចាំ ​គឺ​ខ្ញុំ​បានដឹង​ខ្លួន​នៅ​មន្ទីរពេទ្យ​សាន​អេ​ស្ប៉ា​សេស ក្រុង​ប៉ា​ល់​ម៉ា​។ ខ្ញុំ​ភ្ញាក់ផ្អើល ព្រោះ​មិនដឹង​ថា​ ខ្លួន​មក​ដល់ទី​នេះ​ដោយ​របៀប​ណា ? ខ្ញុំ​ស្ថិត​នៅ​ទីនោះ​ប្រហែល​២​ម៉ោង ទើប​សុំ​ចេញពី​ពេទ្យ​ព្រោះ​គ្មាន​ទូរស័ព្ទ​ទាក់ទង​ទៅ​រក​គូស្នេហ៍​» ។

ទាក់ទិន​នឹង​រឿងរ៉ាវ​ដែល​កើតឡើង​ប៉ូលិស​អេ​ស្ប៉ា​ញ​បាន​ក្រើនរំលឹក​ថា នារី​ពេស្យា​ប្រៀប​ដូច​ជា​កង​កុំម៉ង់ដូ​ ពិសេស​ក្នុង​ការ​ប្លន់​ភ្ញៀវ​ទេសចរ​នៅ​លើ​កោះ​ឋានសួគ៌ ។ ពួក​នាង​​ប្រើ​ផែនការ​ប្រៀប​ដូច​កងទ័ព​ក្នុង​ការ​ពួនស្ទាក់​វាយ​ភ្ញៀវ​ទេសចរ​ដែល​កំពុង​ស្រវឹង និង​ដើរ​ត្រឡប់​ទៅ​សណ្ឋាគារ ។ ឱកាស​នៃ​ការ​ចាប់ខ្លួន​ស្ត្រី​កំហូច​ទាំងនោះ​តិច​បំផុត៕