ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​នាង​តូច​ចូល​បន្ទប់ទឹក ស្រាប់តែ​បើកទ្វារ​ចូល​ទៅ​…

6 ឆ្នាំ មុន

ខេត្តឧត្តរមានជ័យ ៖ អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​ប៉ូលិស​ដោយ​ចោទប្រកាន់​លើ​បុរស​ម្នាក់កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ហេតុការណ៍​នេះ​បាន​កើតឡើង

ខេត្តឧត្តរមានជ័យ ៖ អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​បាន​ប្តឹង​ប៉ូលិស​ដោយ​ចោទប្រកាន់​លើ​បុរស​ម្នាក់​ពី​បទ​ប៉ុនប៉ង​រំលោភ កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៧ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​នឹង​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ក្នុង​ខេត្តឧត្តរមានជ័យ​។

ក្មេង​ស្រី​រង​គ្រោះ​អាយុ​៦​ឆ្នាំ ចំណែក​ជនសង្ស័យ​ឈ្មោះ នុ​ន យិ​ក ភេទ​ប្រុស អាយុ​45​ឆ្នាំ ទីលំនៅ​ក្នុង​ឃុំ​ចុងកាល់ ស្រុក​ចុងកាល់ មុខរបរ​ធ្វើស្រែ​។

ប៉ូលិស​ស្រុក​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ក្មេង​រង​គ្រោះ​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ទឹកតែ​ម្នាក់ឯង ចំណែក​ឪពុក​ម្តាយ​កំពុង​ជាប់រវល់​ធ្វើ​ការងារ​នៅ​ក្នុងផ្ទះ ដោយ​មិន​បាន​ចាប់អារម្មណ៍​នឹង​កូន​ទេ ហើយ​ជនសង្ស័យ​ឃើញ​ឱកាសល្អ​ក៏​ឆ្លៀត​ចូល​ទៅ​ក្នុង​បន្ទប់ទឹក​ចាប់​ក្មេង​ស្រី​រង​គ្រោះ​សម្រាត​សម្លៀក​បំពាក់​អស់ រួច​ស្ទាបអង្អែល​ប្រដាប់​ភេទ ប៉ុន្តែ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​ទាន់ ក៏​ទៅ​ប្រាប់​ឪ​ពុង​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​តែ​ម្តង​។

ប៉ូលិស​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​កើតហេតុ​អាណាព្យាបាល​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​ជនសង្ស័យ​នៅ​អធិការ​ស្រុក​ពី​បទ​ប៉ុនប៉ង​ចាប់រំលោភ ។ យោង​ទៅ​លើ​ពាក្យបណ្តឹង​កម្លាំង​ប៉ូលិស​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ហើយ​នាំ​ខ្លួន​មក​អធិការ​ស្រុក​ធ្វើការ​សាកសួ​ចម្លើយ​តែ​ម្តង ។

យោង​តាម​ការ​ឆ្លើយ​បំភ្លឺ​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​ដូច​ការ​ចោទ​មែន ក្រោយមក​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​អម​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕