ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដោយសារ​ថ្នាំ​ញៀន កូន​រៀប​គម្រោង​ធ្វើ​ស៊ី​ឪពុក​ម្តាយ​ខ្លួនឯង

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង បង្ក្រាប​ករណី​ឆបោក នៅ​វេលា​ម៉ោង​១០ ថ្ងៃ​ទី​១១ សីហា

ខេត្តបាត់ដំបង ៖ ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ខេត្តបាត់ដំបង បង្ក្រាប​ករណី​ឆបោក នៅ​វេលា​ម៉ោង​១០ ថ្ងៃ​ទី​១១ សីហា ក្នុងមូលដ្ឋាន​ស្រុក​ប​វេ​ល បាន​ទទួល​បណ្តឹង​ឈ្មោះ ប៉ាវ វ៉ា​ន់ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​អង្គការ​ជីវិត​ថ្លៃថ្នូ រស់នៅ​ភូមិ​ស្ទឹង​ដាច់ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ប្តឹង​ទៅ​លើ​ជន​មិន​ស្គាល់​សាវតារ​ពី​បទ​បង្ខាំង​កូន​ខ្លួនជំរិត​ទារប្រាក់ ។

ដោយ​កូន​របស់​ខ្លួន​បាត់​ចេញពីផ្ទះ​កាលពី​ថ្ងៃ​ទី​០៨ សីហា ទៅ​កាត់សក់ រួច​បាត់​ខ្លួន​រហូត​មក ។ លុះ​ម៉ោង​ប្រហែល​០៩​និង​៣០​នាទី ថ្ងៃ​ទី​១១ សីហា ក៏​មាន​លេខ​ទូរស័ព្ទមួយ​ខ្សែបាន​ទូរស័ព្ទ​មក​លេខ​ខ្លួន ជំរិត​ទារប្រាក់​ចំនួន​៥០០​ដុល្លារដោយ​ឲ្យ​ផ្ញើ​ប្រាក់​តាម​វី​ង បើ​មិន​បាន​ប្រាក់​គ្រប់​ចំនួន​ទេនឹង​សម្លាប់​កូន​របស់​ខ្លួន​ឈ្មោះ ដេ​ត សុវណ្ណ​បូ​រិ​ទ្ធ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​សិស្សសាលា ចោល ។

ក្នុង​ពេល​ជំរិត​ទារប្រាក់​នោះ ខ្លួន​បានឮ​សម្លេង​កូន​របស់​ខ្លួន​ស្រែក​ឲ្យ​ជួយ​តាម​ទូរស័ព្ទ ។ បន្ទាប់​ពី​បាន​ទទួល​បណ្តឹង​កម្លាំង​អាវុធហត្ថ​ស្រុក បាន​ចុះ​តាម​គោលដៅ​វី​ង ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ឈ្មោះ ម៉ា​ន់ វ​ណ្ណា ហៅ​អុល ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប រស់នៅ​ភូមិ​ព្រៃ​ទទឹង​១ ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​C១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១២ ពាក់​ស្លាក​លេខ បាត់ដំបង ១Q-២៨៤០ ពី​នាក់​កូន​ជន​រង​គ្រោះ មក​បើកប្រាក់​នៅ​កន្លែង​វី​ង ស្ថិត​នៅ​ភូមិ​ដាច់​ព្រ័ត ឃុំ​ប​វេ​ល ស្រុក​ប​វេ​ល​ខេត្តបាត់ដំបង នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី ថ្ងៃ​ទី​១១ សីហា នោះ​កម្លាំង​អាវុធហត្ថ​ស្រុកក៏​ធ្វើការ​ឃាត់ខ្លួន​ទាំង​ពីរ​នាក់​តែ​ម្តង រួម​ទាំង​ដកហូត​ទូរស័ព្ទ​ចំនួន​ពីរ​គ្រឿង​, ម៉ូតូ​មួយ​គ្រឿង​, ប្រាក់​ដុល្លារ១០០​ដុល្លារ ជា​ប្រាក់​ជន​រង​គ្រោះ​ផ្ញើ​ឲ្យ ។

ពេល​ស្តាប​ចម្លើយ​ជនសង្ស័យបាន​ឆ្លើយ​សារភាព​ថា មាន​មេខ្លោង​ម្នាក់​ទៀត​ឈ្មោះ សោម ស៊ី​ណុ​ច នាំ​ពួក​គេ​ឲ្យ​ធ្វើ​ដូច្នេះ ដើ​ម្បី​ឆបោក​ប្រាក់​ឪពុក​គេយក​ទៅ​ទិញគ្រឿងញៀន​ជក់ ។ ក្រោយ​ធ្វើ​សកម្មភាព​ឈ្មោះ ណុ​ច បាន​រត់គេច​ខ្លួន ។ បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​ពីរ​នាក់​កំពុង ឃាត់ខ្លួន​នៅ​អាវុធហត្ថ​ស្រុក ដើម្បី​ក៏​សាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕