ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​ណាស់ 2​នាក់​បងប្អូន​​ស្លា.ប់​ក្នុង​ពេល​តែ​មួយ

6 ឆ្នាំ មុន

ស្រុក​ព្រៃ​នប់ ៖ ក្មេង​ប្រុស​ស្រី​២​នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​-​ឃុំ​សំរុង ស្រុក​ព្រៃ​នប់

ស្រុក​ព្រៃ​នប់ ៖ ក្មេង​ប្រុស​ស្រី​២​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយសារ​លង់ទឹក​នៅ​ក្នុង​រណ្តៅ​ដី​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​-​ឃុំ​សំរុង ស្រុក​ព្រៃ​នប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​ម៉ោង​ប្រមាណ​ជាង​១២​រសៀល​ថ្ងៃ​ទី​១២ សីហា ។

ជន​រង​គ្រោះ​ទាំង​២​នាក់​មានឈ្មោះ សុខ ល​ក្ខិ​ណា ភេទ​ស្រី អាយុ​១៣​ឆ្នាំ និង​ប្អូនប្រុស​បង្កើត​ឈ្មោះ សុខ ធី​គា អាយុ​៩​ឆ្នាំ បាន​លង់ទឹក​ក្នុង​ស្រះ​ទឹក​ខាងលើ​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​មិន​អាច​ជួយ​សង្គ្រោះ​បាន ។ ឪពុក​របស់​ជន​រង​គ្រោះ​ឈ្មោះ សុខ កុយ និង​ម្តាយ​ឈ្មោះ នាក់ សុ​គ​ន្ធា ។ បច្ចុប្បន្ន​សព​ត្រូវ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់​ពី​បាន​ត្រួតពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួច ៕