ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​នៃ​ការ​ទិញ​-​លក់​លំនៅ​ឋាន​ឱ្យ​ឆាប់រហ័ស

6 ឆ្នាំ មុន

ការ​ទិញ​ឬ​លក់​លំនៅ​ឋាន មិន​ត្រូវធ្វើ​ឡើង​ដោយ​បង្ខំ ឬ​ប្រញាប់​ពេក​ទេ គឺ​ត្រូវការ​ពេលវេលា ការ​កែ​លម្អ ការ​អត់ធ្មត់ និង​ព្យាយាម​ជាដើម ទើប​ទទួល​បាន​ជោគជ័យ ។

អ្នកទិញ​លំនៅ​ឋាន​មួយ​ចំនួន ព្រោះតែ​មិន​បាន​

ការ​ទិញ​ឬ​លក់​លំនៅ​ឋាន មិន​ត្រូវធ្វើ​ឡើង​ដោយ​បង្ខំ ឬ​ប្រញាប់​ពេក​ទេ គឺ​ត្រូវការ​ពេលវេលា ការ​កែ​លម្អ ការ​អត់ធ្មត់ និង​ព្យាយាម​ជាដើម ទើប​ទទួល​បាន​ជោគជ័យ ។

អ្នកទិញ​លំនៅ​ឋាន​មួយ​ចំនួន ព្រោះតែ​មិន​បាន​សិក្សា​ច្បាស់លាស់ នៅ​ពេល​ទិញ​ហើយ ក៏​មានការ​អាក់អន់ស្រពន់ចិត្ត ដោយសារ​កត្តា​ផ្សេង​ៗ​ដូច​ជាទី​តាំង​ភូមិសាស្ត្រ គុណភាព​សំណង់ បរិស្ថាន​ជុំវិញ ជាដើម ។ ចំណែក​អ្នកលក់​វិញ ដោយសារ​តែ​ខ្វះ​ការ​អត់ធ្មត់ ឬ​មិន​បាន​សិក្សា​ពី​តម្លៃ​លើ​ទីផ្សារ នៅ​ពេល​លក់​ហើយ ទើប​តូចចិត្ត​ខ្លួនឯង ឬ​ស្ដាយក្រោយ​ក៏​ថា​បាន ។

តាម​ឯកសារ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ពី​គន្លឹះ​ខ្លះ​ៗ​ដើម្បី​ឈាន​ទៅ​រក​ការ​ទិញ​-​លក់​លំនៅ​ឋាន​ឲ្យ​សម្រេច​ដូច​បំណងប្រាថ្នា ដោយ​បាន​ប្រាប់​ពី​ចំណុច​សំខាន់​ៗ​ដូច​ខាងក្រោម ៖

ចំពោះ​អ្នក​ចង់​លក់​លំនៅ​ឋាន​ឲ្យ​បាន​ឆាប់ ៖
– ការ​តុបតែង ៖ ការ​តុបតែង​លំនៅ​ឋាន​ឱ្យ​ស្អាត ដោយ​លាប​ពណ៌​ថ្មី និង​ជួសជុល​ផ្នែក​ខ្លះ គឺជា​ចំណុច​ទាក់ទាញ​មួយ​ពី​អ្នកទិញ ហើយ​ការ​តុបតែង​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​នៅ​មុន​ពេល​ប្រកាស​លក់ ។

-​ប៉ាន់ស្មាន​តម្លៃ ៖ នៅ​ពេល​កែ​លម្អ​ឱ្យ​ក្លាយ​ជាទី​ចាប់អារម្មណ៍​របស់​អ្នក​ដទៃ​ហើយ​នោះ ជំហាន​បន្ទាប់ គឺ​ត្រូវ​កំណត់​តម្លៃ​ឱ្យ​សម​ស្រប ដោយ​អាច​ជួល​អ្នក​អាជីព​មក​ជួយ​ដាក់​តម្លៃ​ឱ្យ​ស្រប​នឹង​ទីផ្សារ​បច្ចុប្បន្ន ហើយ​អាចយ​កតាម​តម្លៃ​នោះ ។

-​ជំរុញ​ការ​លក់ ៖ ការ​ផ្សព្វផ្សាយ​តាម​វិធី​ផ្សេង​ៗ​ក៏​ជា​កត្ដា​ជំរុញ​ការ​លក់​លំនៅ​ឋាន​ផង​ដែរ ។ ការ​ផ្សព្វផ្សាយ​ពី​ការ​លក់​លំនៅ​ឋាន​តាម​សារព័ត៌មាន វិធី​ដែល​មាន​ប្រសិទ្ធភាព​មួយ គឺ​ជ្រើសរើស​ការ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ និង​ឱ្យ​អ្នកទិញ​ចូល​មើល​លំនៅ​ឋាន​។ វិធីសាស្ត្រ​មួយទៀត​ដែល​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​សរសេរ​ពី​ចំណុច​ទាក់ទាញ​ផ្សេង​ៗ​នៃ​លំនៅ​ឋាន បន្ទាប់​មក​ចែក​ឱ្យ​អតិថិជន​ទាំងអស់​អាន ។

វិធីសាស្ត្រ​ទាំងអស់​ខាងលើ​នេះ គឺ​អ្នកលក់​អាច​ធ្វើ​ដោយ​ខ្លួនឯង​បាន ។ ក្រៅពី​ជួយ​ជំរុញ​ឱ្យ​ការ​លក់​លំនៅ​ឋាន​បាន​លឿន​ហើយ គឺ​មិន​ចាំបាច់​ចំណាយ​ប្រាក់​ឱ្យ​អ្នក​ជួយ​លក់​ទៀត​ផង និង​អាច​ទទួល​ប្រាក់​បាន​គ្រប់​ចំនួន​ទាំងមូល​តែ​ម្ដង ។

ចំពោះ​អ្នក​ចង់​ទិញ​លំនៅ​ឋាន​ឲ្យ​ដូច​បំណង
-​សិក្សា​លើ​ទីតាំង ៖ អ្នកទិញ​លំនៅ​ឋាន​សម្រាប់​ស្នាក់​នៅ គួរតែ​សិក្សា និង​ពិចារណា​ឱ្យ​បាន​លម្អិត​អំពី​ទីតាំង​ជា​មុន​សិន ដោយ​ផ្តោត​ទៅ​លើ​ព័ត៌មាន​ឱ្យ​បាន​ច្រើន​បំផុត​ដូច​ជា បរិយាកាស​ទូទៅ មនុស្ស​រស់នៅ​ក្នុង​ទីតាំង​នោះ ភាព​ងាយ ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ និង​សេវា​សាធារណ​ដូច​ជា​សាលារៀន មន្ទីរពេទ្យ ធនាគារ ជាដើម ។

-​ប្រៀបធៀប​ព័ត៌មាន ៖ នៅ​ពេល​បាន​សិក្សា​លម្អិត និង​ទទួល​បាន​ព័ត៌មាន​ពី​ទីតាំង​ហើយ យើង​អាច​យក​ព័ត៌មាន​ទាំងនោះ​ទៅ​ប្រៀបធៀប​គ្នា​ដើម្បី​ពិចារណា​ថា ទីតាំង​ណាមួយ​ដែល​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ច្រើន​ជាង ដោយ​វិនិច្ឆ័យ​ពី​តម្រូវការ គោលដៅ និង​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​ផ្ទាល់ គឺជា​រឿង​សំខាន់ ។

-​វិភាគ​មុន​សម្រេចចិត្ត​ទិញ ៖ នៅ​ពេល​ទទួល​បាន​ព័ត៌មាន​ផ្សេង​ៗ​ពី​ការ​ប្រៀបធៀប​ទីតាំង​នៃ​លំនៅ​ឋាន និង​ដី​ហើយ​នោះ អ្នក​ត្រូវ​តែ​ពិនិត្យ​មើល​ព័ត៌មាន ហើយ​វិភាគ​ឱ្យ​បាន​គ្រប់​ចំណុច​ទាំងអស់​ជា​ថ្មី​ឡើង​វិញ ដូច​ជា គិត​ទៅ​លើ​ទីតាំង​ដោយ​ខ្លួនឯង ទាក់ទង​នឹង​បរិយាកាស​រស់នៅ និង​កត្តា​អំណោយផល​ផ្សេង​ៗ ។ គិត​អំពី​ភាព​ងាយស្រួល​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​លំនៅ​ឋាន​នោះ ជា​ធម្មតា ទីតាំង​ដែល​នៅ​ឆ្ងាយ គឺ​គ្មាន​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ឡើយ ហើយ​ក៏​មាន​ផល​ប៉ះពាល់​ច្រើន​ផង​ដែរ​ដូច​ជា ចំណាយ​លើ​ថ្លៃ​ធ្វើ​ដំណើរ ខាតបង់​ពេលវេលា និង​ភាព​ងាយស្រួល​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេង​ៗ ។

កត្ដាចាំបាច់​នៃ​ការ​ទិញ​-​លក់​លំនៅ​ឋាន
ការ​ទិញ​-​លក់​ល​នៅ​ឋាន​គួរតែ​គិត​ឲ្យ​បាន​ដិត​ដល់​ពី​បញ្ហា​មួយ​ចំនួន មិន​ថា​អ្នកទិញ ឬ​អ្នកលក់​ទេ ហើយ​ចំណុច​ដែល​ពិសេស​នោះ​គឺ ៖

-​ប្រភព​ប្រាក់ ៖ ប្រាក់ គឺ​ចាំបាច់​ណាស់​ក្នុង​ការ​ទិញ​-​លក់​លំនៅ​ឋាន ពីព្រោះ​ការ​ទិញ​-​លក់​លំនៅ​ឋាន​ភាគច្រើន ពឹងផ្អែក​លើ​ស្ថាប័នហិរញ្ញវត្ថុ​ក្នុង​ការ​ជួយ​ផ្តល់​កម្ចី ។ ការ​ស្វែងរក​ប្រភព​ប្រាក់ ឬ​ស្ថាប័នហិរញ្ញវត្ថុ​សម្រាប់​ផ្តល់​កម្ចី​ទិញ​លំនៅ​ឋាន គឺជា​វិធីសាស្ត្រ​មួយ​អាច​ជួយ​ឱ្យ​ការ​ទិញ​-​លក់​លំនៅ​ឋាន​បាន​ឆាប់ និង​ទទួល​ជោគជ័យ ។

-​ពិគ្រោះ​យោបល់​ពី​អ្នក​ច្បាប់ ៖ ដើម្បី​ជួយ​ឱ្យ​ការ​ទិញ​-​លក់​អាច​ប្រព្រឹត្ត​ទៅ​បាន​ល្អ គឺ​គួរ​រក​អ្នកចេះ​ច្បាប់​មក​ជួយ​ផ្តល់​យោបល់​ជា​និច្ច ពីព្រោះ​ក្រៅពី​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ហើយ​នោះ ថែម​ទាំង​ធ្វើ​ឱ្យ​ការ​ទិញ​-​លក់​លំនៅ​ឋាន​មានការ​ជឿជាក់​ពី​អ្នក​ដទៃ​ផង​ដែរ ។

-​ត្រៀម​ជា​ស្រេច​នូវ​កិច្ចសន្យា​ទិញ​-​លក់ ៖​ កិច្ចសន្យា​ទិញ​-​លក់ គឺជា​ឯកសារ​សំខាន់​មួយ​។ គ្រប់ពេល​ដែល​មាន​គម្រោង​ទិញ​-​លក់​លំនៅ​ឋាន គឺ​ត្រូវ​តែ​ត្រៀម​ទុកជា​និច្ច​នូវ​កិច្ចសន្យា និង​លិខិត​ឯកសារ​ផ្សេង​ៗ​ដែល​ចាំបាច់ ហើយ​នៅ​ពេល​មានការ​ចាំបាច់​ត្រូវធ្វើ​កិច្ចសន្យា គឺ​យើង​អាចយ​កមក​ប្រើ​បាន​ភ្លាម​ៗ​តែ​ម្តង ៕