ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​មិន​នៅ បែរជា​​ពិស​ដៃ​ខុស​ទំនង ចុង​ក្រោយ…

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់​លោក​ពោល​ថា រ​ពិស​ដៃ​ផ្ទៃ​ឆ្អែត ប៉ុន្តែ​បុរស​ម្នាក់​នេះ​មិនមែនរ​ពិស​ដៃ​ដោយសារ​ការងារ​នោះ​ទេ បែរជា​ធ្វើ​

ខេត្តបន្ទាយមានជ័យ ៖ ពាក្យចាស់​លោក​ពោល​ថា រ​ពិស​ដៃ​ផ្ទៃ​ឆ្អែត ប៉ុន្តែ​បុរស​ម្នាក់​នេះ​មិនមែនរ​ពិស​ដៃ​ដោយសារ​ការងារ​នោះ​ទេ បែរជា​ធ្វើ​ចោរលួច​ទូរស័ព្ទ​ពលករ​ម្នាក់​ដែល​កំពុង​ដេក ហើយ​ត្រូវ​គេ​តាម​ពីក្រោយ និង​ចាប់ខ្លួន​តែ​ម្តង ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត​។

ជនសង្ស័យ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ញឹ​ម ញឿ​ន ភេទ​ប្រុស អាយុ​38​ឆ្នាំ ជា​ពលករ​ត្រូវ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​ធ្នង់ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

ប្រភព​នៅ​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ថា មុន​ដំបូង​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​ទូរស័ព្ទ​ម៉ាក​សាំ​ស៊ុ​ង​មិន​ស្គាល់​ស៊េរី​មួយ​គ្រឿង​របស់​ពលករ​ម្នាក់​ដែល​កំពុង​ដេក ខណៈនោះ​បាន​ម្ចាស់​តូប​លក់​បាយ​ក្បែរ​នោះ​ឃើញ​ជនសង្ស័យ​ឡើង​ជិះ​ម៉ូតូ​បក្ស​ពួក​ម្នាក់​ទៀត​ ដោយ​មានការ​សង្ស័យ​ក៏​ដាស់​ម្ចាស់​ទូរស័ព្ទ ហើយ​នាំ​គ្នា​តាម​ពីក្រោយ​ជនសង្ស័យ​ពេល​កំពុង​យក​ទូរស័ព្ទ​លួច​បាន​នោះ​ទៅ​លក់ ។ ក្រោយ​ពី​តាម​បាន​ប្រហែល​២០០​ទៅ​៣០០​ម៉ែត្រ ក៏​តាម​ទាន់​ជនសង្ស័យ ហើយ​នាំ​គ្នា ព្រមទាំង​ស្រុក​ក្បែរ​នោះ​ផង វាយ​ជនសង្ស័យ​ឡើង​ទ្រម​ខ្លួន ចំណែក​បក្ស​ពួក​ដែល​បើក​ម៉ូតូ​នោះ​គេច​ខ្លួន​បាត់ បន្ទាប់​មក​ទើប​ប្រគល់​ជនសង្ស័យឱ្យ​សមត្ថកិច្ច ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​យក​ទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។